ដីស្រែអំបិល ក្នុង​ខេត្តកំពត ​និងកែប នឹង​ត្រូវរក្សាទុកជាទីតាំង​​យុទ្ធសាស្ត្រ​សម្រាប់ជាតិ​រយៈពេល​យូរអង្វែង​

ភ្នំពេញ ៖ ដីស្រែអំបិលនៅក្នុងខេត្តកំពត និងកែប នឹងត្រូវ​រៀបចំ​ដើម្បីរក្សា​ទុក​ជាទីតាំង​យុទ្ធសាស្ត្រ​សម្រាប់ជាតិរយៈពេល​យូរអង្វែង ដោយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ នឹង​រៀបចំផែនការ​នៃការ​ប្រើប្រាស់​ដីនៅទីតាំង​នោះឱ្យបាន​ត្រឹមត្រូវ និងមានប្រសិទ្ធភាព​ ធ្វើយ៉ាងណាឱ្យពលរដ្ឋ​ក្នុងតំបន់នោះទទួលបានប្រាក់ចំណូល​បន្ថែម ។​​

នៅក្នុង​កិច្ចប្រជុំ​ប្រមូលធាតុចូល និងរកដំណោះស្រាយ​ករណី​ដីស្រែអំបិលនៅខេត្ត​កំពត និងកែប កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកថា ករណីដីស្រែអំបិលនៅខេត្តកំពត និងខេត្តកែប ជាករណីសំខាន់មួយដែលត្រូវរៀបចំផែនការនៃការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ដើម្បីរក្សាទុកស្រែអំបិលនៅខេត្តកំពត និងខេត្តកែប ជាកន្លែងយុទ្ធសាស្ត្រសម្រាប់ជាតិក្នុងរយៈពេលយូរអង្វែង និងអាចពិនិត្យលទ្ធភាពកែច្នៃបន្ថែមជាហាងកាហ្វេ ឬកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋក្នុងតំបន់នេះទទួលបានប្រាក់ចំណូលបន្ថែមទៀត ។

ឯកឧត្តម​បន្តថា កិច្ចការអាទិភាពរបស់ក្រសួងក្នុងការចុះបញ្ជីដីធ្លីបង្ហើយទូទាំងប្រទេសគឺជិតបញ្ចប់រួចរាល់ជាស្ថាពរហើយ ដោយនៅសល់ត្រឹមតែប្រមាណ ១០ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ហើយចាប់ពីពេលនេះតទៅមុខ ក្បាលដីនៅទូទាំងប្រទេសអាចនឹងមានចំនួនសរុបប្រមាណជា ១៣លាន ៥០ម៉ឺនក្បាលដី។ ដោយឡែកបញ្ហាជម្លោះដីធ្លីក៏ដោះស្រាយបញ្ចប់ជិតរួចរាល់សព្វគ្រប់ផងដែរ គឺនៅសល់តែករណីធំៗមួយចំនួនដែលត្រូវការពេលវេលាបន្ថែមទៀតក្នុងការដោះស្រាយ។

ឯកឧត្តម បានគូសបញ្ជាក់ថា ៖

«កំពត គួរតែជាខេត្តដែលផ្ដល់នូវអំបិលគ្រប់គ្រាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយការផលិតអំបិលត្រូវតែធ្វើក្នុងតម្លៃដើមសូន្យ ។ អំបិលជាប្រភេទទំនិញយុទ្ធសាស្ត្ររបស់ជាតិ ហើយការផលិតអំបិលជាឧស្សាហកម្មមួយដែលយើងត្រូវចូលរួមលះបង់ដើម្បីជាតិ ពីព្រោះទាមទារឱ្យមានតម្លៃដើមផលិតទាបបំផុត ងាយស្រួលសម្រាប់ការផ្គត់ផ្គង់នៅក្នុងប្រទេស, ជួយដល់កសិករ, ងាយស្រួលសម្រាប់ការប្រកួតប្រជែងទីផ្សារ និងកសាងសេដ្ឋកិច្ចជាតិ»។

ឯកឧត្តម​បន្ថែមថា ៖

«គួរ​តែ​ដល់ពេលវេលាហើយដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន រៀនរស់ដោយខ្លួនឯងដើម្បីជំរុញខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យមានការចូលរួមមតិយោបល់ពីអង្គប្រជុំបន្ថែមទៀត ដើម្បីរៀប​រៀងជាគោលនយោបាយ និងលក្ខខណ្ឌនៃការប្រើប្រាស់ដីស្រែអំបិលនេះឱ្យបានត្រឹមត្រូវក្នុងគោលដៅរក្សា​ទុកឱ្យបានគង់វង្ស និងបញ្ជូនបន្តស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ។​

គួរ​រម្លឹកថា​ ក្នុងប្រទេស​កម្ពុជា ទីតាំង​ផលិតអំបិល​ដ៏មានសក្ដានុពល​គឺមានតែ​ខេត្តកំពត​ និងកែប​ប៉ុណ្ណោះ ហើយ​ទីតាំង​នេះ ក្នុងមួយឆ្នាំៗអាចផលិតអំបិល​សម្រាប់ផ្គត់ផ្គង់​ដល់ពលរដ្ឋ​នៅទូទាំង​ប្រទេស ។ ដោយឡែក​ទិន្នផល​អំបិល​ប្រចាំឆ្នាំ ក៏អាស្រ័យទៅលើ​អាកាស​ធាតុ បើឆ្នាំណាអាកាស​ធាតុក្ដៅ និងអូស​បន្លាយ​យូរ​វាក៏អំណោយផល​សម្រាប់ការផលិតអំបិល តែបើសិនជា​ឆ្នាំណា​មានភ្លៀងធ្លាក់​ច្រើនទិន្ន​ផល​អំបិលក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ ។ ដូច្នេះការរក្សា​ទុក​ទីតាំង​ស្រែអំបិល​ក្នុង​ខេត្តកំពត និងកែប គឺជាការ​រក្សា​នូវការផលិតអំបិលសម្រាប់ផ្គត់ផ្គង់លើទីផ្សារ​ក្នុងប្រទេស​ និងអាចនាំ​ចេញទៅក្រៅប្រទេស​ផងដែរ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *