សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ភ្នំពេញ ៖ ថ្លែង​នៅក្នុងឱកាស​អញ្ជើញជា​អធិបតី​ក្នុងពិធីបើ​កការដ្ឋានសាងសង់​ស្ពានអាកា​សភ្លោះ​នៅ​ចំណុ​ច​ប្រសព្វ​ផ្លូវ​៦០ម៉ែត្រ និងផ្លូវជាតិលេខ​២​ នៅព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​មានប្រសាសន៍​ជំរុញឱ្យមន្ត្រីក្រសួងស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គិតគូរ​គម្រោង​ប្លង់​មេនៅតំបន់​ក្រុង​រណប និង​ត្រូវអនុវត្តន៍ឱ្យបានតឹងរ៉ឹងបំផុត ។​

សម្ដេច​ធិបតីមានប្រសាសន៍ថា នៅតំបន់​រណប​ តំបន់​ទីក្រុង​ថ្មី​ ត្រូ​វមានការ​គិត​គូរ​លើ​គម្រោងប្លង់​មេ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវអនុវត្ត​ន៍ឱ្យ​បាន​តឹងរ៉ឹង ។ កន្លងមក តាមបុរីមួយចំនួន​បាន​រៀបចំនូវ​គម្រោង​ប្លង់​មេ​ត្រឹមត្រូវ ប៉ុន្តែដោយសារតែតម្លៃដីធ្លីនៅតំបន់អភិវឌ្ឍន៍កើនឡើង​ជា​បន្តបន្ទាប់ ធ្វើឱ្យ​អ្នកអភិវឌ្ឍន៍​ត្រូវ​កាត់បន្ថយ​ដី​ដែល​ត្រៀមបម្រុង​ទុកសម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សួន​កម្សាន្ត​ ធ្វើឱ្យបុរីមួយចំនួន​មានភាពចង្អៀត​។

សម្ដេច​ធិបតីបានបន្តថា​ ចាប់ពីពេលនេះតទៅ​ ការ​រៀបចំប្រព័ន្ធគមនាគមន៍ ​ការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធរូប​វ័ន្ត​​នៅតំបន់​ក្រុង​រណប​ថ្មី ត្រូវ​រៀបចំ​ និងគិតគូរឱ្យ​បាន​ម៉ត់ចត់ ហើយត្រូវ​អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់​ ដើម្បីធានា​ដល់​សុខុមាលភាព​របស់ប្រជាពលរដ្ឋ អ្នករស់នៅក្នុង​តំបន់​នោះ ។ ជាក់ស្ដែង​តំបន់​ក្រុង​រណប​ផ្លូវ​៦០ម៉ែត្រ តំបន់​បុរីនានា​​នៅក្នុងរាជធានីភ្នំពេញ ​និង​តំបន់ភូមិ​ថ្មីៗ ត្រូវ​គិតគូរ​ដល់​ការរស់​នៅរ​បស់ប្រជាពលរដ្ឋ​ប្រកប​ដោយគុណភាព​ ។

​សម្ដេ​ច​ធិបតីបានបន្ថែមថា​ ៖

«ការរៀបចំទីក្រុង ត្រូវ​គិតគូរទុកជា​មុន​ និងត្រូវគិតដល់ការ​រីក​ចម្រើ​ននាពេ​ល​អ​នា​គ​ត​ ជាក់ស្ដែង​រាជរដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើ​ន​នៅ​តំបន់​ជាយក្រុង តំប​ន់​ដែល​មិ​ន​ទា​ន់មា​នមនុស្ស​ទៅដល់​​ ពីព្រោះថា​នៅពេលអនាគត តំបន់ដែលរដ្ឋាភិបាលអភិវឌ្ឍន៍ ដូចជា​តំបន់​ផ្លូវ​៦០ម៉ែត្រ​ តំបន់​ជុំ​វិ​ញព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិតេ​ជោ នឹងមានមនុស្ស​​ទៅរស់​នៅ​ច្រើន ហើយនៅ​​ពេ​ល​នោះ ​យើង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ធ មាន​ផ្លូវ​ ទឹក​ ភ្លើង និង​ការ​ដឹកជញ្ជូន​រួចជា​ស្រេច​ ។​ ពោល គឺយើង​លែង​ដេញតាមសេះ​ហើយ គឺយើងធ្វើក្រោល​ទុកជា​មុន»។ ​

សម្ដេចធិបតីក៏បានជំរុញឱ្យ​ក្រសួងស្ថាប័ន និងអាជ្ញាធរ​ ត្រូវ​រៀបចំ​ប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង​ឱ្យ​មានសណ្ដាប់​ធ្នាប់ ជាពិសេស​ការរៀបចំផ្លូវ​សម្រាប់រថយន្ត​ក្រុង​សាធារណៈ ដើម្បី​ផ្ដល់​សេវា ​​​និងជំរុញឱ្យ​ពលរដ្ឋ​ងាកមក​ប្រើប្រាស់សេវា​រថយន្តក្រុង​សាធារណៈរបស់រដ្ឋឱ្យបានច្រើន ហើយត្រូវ​រៀបចំភ្ជាប់ពីតំបន់មួយទៅតំបន់​មួយ​ទៀតឱ្យ​បានកាន់តែច្រើននៅក្នុង​រាជធា​នី​ភ្នំពេញ ។

សម្ដេច​ក៏បានបញ្ជាក់ផងដែរថា អនាគត​ខាងមុខ​នេះ រាជធានីភ្នំពេញ​នឹង​កាន់តែរីក​សាយ ហើយបណ្ដា​តំបន់​ជាយក្រុង​នាពេល​បច្ចុប្បន្ន​នឹង​ក្លាយជា​តំបន់ក្រុង ហើយតំបន់​ដែល​នៅដាច់​ស្រ​យា​ល​នៅពេល​នេះ ក៏នឹងក្លាយជា​តំបន់ជាយក្រុង​ ក្នុងនោះ​ប៉ែក​ខាង​ត្បូងភ្នំពេញ តំបន់ជាយក្រុង​​នឹងអាច​រីក​ដល់​ស្រុកបាទី ឬភ្នំ​តាម៉ៅ នៅ​រយៈ​ពេល​២០ ​ឬក៏៣០ឆ្នាំខាងមុខទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ