ក្រុមហ៊ុនល្បីៗចំនួន ៦ ដែលអនុវត្តគំរូអាជីវកម្មបរិយាបន្នមានលក្ខណៈរួមបញ្ចូលគ្នា និងភាពចម្រុះ

បរទេស៖ យោងតាមប្រភពពី Business News Global បានលើកឡើងថា អាជីវកម្មបរិយាបន្នដែលមានលក្ខណៈរួមបញ្ចូលគ្នា និងភាពចម្រុះបានក្លាយជាផ្នែកសំខាន់នៃអាជីវកម្មនាពេលបច្ចុបន្ន ដោយសារវាគឺជាគំរូអាជីកម្មជួយសម្រួលដល់ជីវភាពអ្នកក្រីក្រ ឬអ្នកចំណូលទាបនៅក្នុងសេដ្ឋកិច្ចដោយមិនមានការរើសអើង គិតចាប់តាំងពីសមត្ថភាព ជំនាញ អាយុ ភេទ ពូជសាសន៍ វប្បធម៌ និងបទពិសោធន៍នោះទេ។

បច្ចុប្បន្ននេះ វាអាចនឹងមានភាពស្មុគស្មាញក្នុងការស្វែងយល់ពីរបៀបអនុវត្តធុរកិច្ចបរិយាបន្ន ឬយុទ្ធសាស្ត្រដំណើរការរបស់វាបន្តិច ប៉ុន្តែក្រុមហ៊ុនល្បីៗនៅលើពិភពលោកមួយចំនួនបានអនុវត្តគំរូអាជីវកម្មនេះរាប់ឆ្នាំមកហើយ។ ជាក់ស្ដែង ខាងក្រោមនេះគឺជាក្រុមហ៊ុនល្បីឈ្មោះមួយចំនួនដែលបានអនុវត្តគំរូអាជីវកម្មបរិយាបន្ន ៖

១. Sodexo ៖ គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអាហារ និងគ្រប់គ្រង ដែលបានរួមបញ្ចូលភាពចម្រុះនៃយេនឌ័រ អាយុ និងសមត្ថភាពច្បាស់លាស់នៅក្នុងគោលការណ៍ជ្រើសរើសបុគ្គលិករបស់ខ្លួន។ ជាប្រវត្តិសាស្ត្រ ក្រុមហ៊ុននេះបានដាក់អាទិភាពខ្ពស់បំផុតលើសមត្ថភាពយេនឌ័រ ដោយធ្វើឱ្យសមតុល្យយេនឌ័រក្លាយជាការផ្តោតសំខាន់នៃយុទ្ធសាស្ត្រអាជីវកម្មទាំងមូលរបស់ខ្លួនជាងរយៈពេល ២០ ឆ្នាំ។​ លើសពីនេះ Sodexo ស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ២០ នៃចំណាត់ថ្នាក់សមភាពយេនឌ័រសកលរបស់ Equileap ដោយមានស្ត្រី ២៩ ភាគរយនៅក្នុងក្រុមគណៈកម្មាធិការប្រតិបត្តិ និង ៦០ ភាគរយនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួន។ Sodexo មានបំណងចង់ឱ្យស្ត្រីតំណាងឱ្យយ៉ាងហោចណាស់ ៤០ ភាគរយនៃបុគ្គលិកជាន់ខ្ពស់របស់ខ្លួន។

2. Johnson & Johnson៖ គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងឱសថសកល ដែលមានទស្សនៈវិស័យលម្អិតអំពីភាពចម្រុះ និងការរួមបញ្ចូលក្នុងគោលបំណងចង់ឲ្យបុគ្គលិកទាំងអស់ប្រើប្រាស់បទពិសោធន៍ និងសមត្ថភាពរបស់ពួកគេរួមគ្នា ដើម្បីជំរុញដំណោះស្រាយផ្នែកសុខភាពឱ្យកាន់តែប្រសើរឡើងទូទាំងពិភពលោក។ Johnson & Johnson កំពុងសម្រេចកិច្ចការនេះតាមរយៈ ធនធានបុគ្គលិក ការជ្រើសរើសបុគ្គលិកចម្រុះ ការរួមបញ្ចូលកិច្ចខំប្រឹងប្រែងពីភាពចម្រុះ និងការដាក់បញ្ចូលកម្មវិធីបែបគំរូបរិយាបន្នទៅក្នុងការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះ​ Johnson & Johnson ផ្តល់តម្លៃខ្ពស់លើភាពចម្រុះនៃសមត្ថភាពតាមរយៈអ្នកផ្គត់ផ្គង់ ក្រុមធនធាន និងកិច្ចសហការការងារ។ ក្រុមហ៊ុននេះក៏ជាសមាជិកស្ថាបនិកនៃ Unstereotype Alliance ដែលធ្វើការដើម្បីដោះស្រាយអតុល្យភាពយេនឌ័រក្នុងការផ្សាយពាណិជ្ជកម្មផងដែរ។

៣. Mastercard៖ Mastercard បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ របស់ DiversityInc សម្រាប់ភាពចម្រុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្តេជ្ញាចិត្តរបស់ Mastercard ចំពោះគំនិតផ្តួចផ្តើមមួយចំនួន។ ជាឧទាហរណ៍ Mastercard ប្តេជ្ញាចិត្តផ្ដល់ប្រាក់ខែស្មើគ្នាសម្រាប់កម្លាំងពលកម្មស្មើគ្នា ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសង្គម និងឧបត្ថម្ភកម្មវិធី Girls4Tech ដែលជាកម្មវិធីសិក្សា STEM ផ្តល់ការណែនាំ និងការគាំទ្រអាជីពដល់ក្មេងស្រីអាយុពី ៨ ទៅ ១៦ ឆ្នាំ។ លើសពីនេះ Mastercard ក៏ផ្តល់ជូននូវគំនិតផ្តួចផ្តើមតុល្យភាពជីវិតការងារផងដែរ ដោយអត្ថប្រយោជន៍ជាក់ស្តែង និងផ្ទាល់របស់ Mastercard រួមមានការធានារ៉ាប់រងលើការវះកាត់កែភេទ ការធានារ៉ាប់រងសម្រាប់ដៃគូភេទដូចគ្នា ការសម្រាលកូន សេវាកម្មពពោះជំនួស និងជំនួយលើការសុំកូនចិញ្ចឹម។

៤. Kaiser Permanente៖ គឺជាអ្នកផ្តល់សេវាថែទាំសុខភាពគឺមានតែមួយគត់ក្នុងចំណោមសាជីវកម្មជាច្រើនដែល ៦៩ ភាគរយនៃបុគ្គលិករបស់ខ្លួនមិនមែនជនជាតិស្បែកស ហើយ ៧៣ ភាគរយនៃបុគ្គលិកគឺជាស្ត្រី។ ក្រុមហ៊ុនបានសន្មត់ថា ភាពជោគជ័យរបស់ខ្លួនចំពោះក្រុមអ្នកដឹកនាំដែលយកគំរូអាជីវកម្មបរិយាបន្នមានលក្ខណៈរួមបញ្ចូល ការលើកកម្ពស់វប្បធម៌ ហ៊ានបញ្ចេញមតិ និងលើកទឹកចិត្តបុគ្គលិកឱ្យចេះដឹកនាំ ដែលជួយផ្តល់មតិដល់មនុស្សគ្រប់គ្នា និងវេទិកាដើម្បីអនុវត្តការផ្លាស់ប្តូរ។

៥. L’Oréal៖ L’Oréal បានប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនចំពោះភាពចម្រុះនៃវប្បធម៌ ដោយមានវត្តមាននៅក្នុងប្រទេសជាង ១៥០ ទូទាំងពិភពលោក។ L’Oréal បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសមភាពយេនឌ័រ និងការរួមបញ្ចូលបុគ្គលិក LGBTQ+ ហើយស្ត្រីមានចំនួន ៦៨ ភាគរយនៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុននេះ ដោយពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សាភិបាល L’Oréal ទាំងអស់គឺជាស្ត្រី។ លើសពីនេះ ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រសមភាពយេនឌ័រ EDGE នៅសហរដ្ឋអាមេរិក ដែលវិញ្ញាបនប័ត្រនេះដើរតួជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ L’Oréal ចំពោះភាពចម្រុះ សមធម៌ និងការរួមបញ្ចូល។

៦. ក្រុមហ៊ុន Lenovo៖ គឺជាក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រទូទាំងពិភពលោក ដែលបានកសាងក្រុមហ៊ុនរបស់ខ្លួនលើគោលគំនិតថា «ភាពខុសគ្នាគឺមានភាពប្រសើរជាង» ដែលលើកទឹកចិត្តឱ្យមានភាពចម្រុះនៅក្នុងគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរបស់ខ្លូន។ Lenovo បានទទួលពិន្ទុ ១០០ ភាគរយលើសន្ទស្សន៍សមភាពសាជីវកម្ម ដែលជារបាយការណ៍ស្តីពីគោលនយោបាយ និងការអនុវត្តរបស់ក្រុមហ៊ុនទាក់ទងនឹងសមភាព LGBTQ+ នៅក្នុងឆ្នាំ ២០២២។ របាយការណ៍នេះវាយតម្លៃលើគោលការណ៍ និងការអនុវត្តន៍ LGBTQ+ ការមិនរើសអើង កិច្ចការពារកន្លែងធ្វើការ អត្ថប្រយោជន៍ដៃគូក្នុងស្រុក និងអត្ថប្រយោជន៍ថែទាំសុខភាពរួមបញ្ចូលអ្នកប្តូរភេទផងដែរ។ Lenovo បង្ហាញថា គោលការណ៍ និងអត្ថប្រយោជន៍នៃគំរូអាជីវកម្មបរិយាបន្នជួយឲ្យក្រុមហ៊ុនទាក់ទាញ និងរក្សាបាននូវមនុស្សមានទេពកោសល្យកំពូលៗ ព្រមទាំងធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាពួកគេមានការគាំទ្រនៅកន្លែងធ្វើការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ