ផលិតផលខ្មែរបង្កើនគុណភាពកាន់តែល្អ និងសម្បូរបែប ដើម្បីប្រកួតប្រជែងនៅលើទីផ្សារសេរី

ភ្នំពេញ ៖ ​អ្នកជំនាញនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងស្រុកបានលើកឡើងស្រដៀងគ្នាថា នៅពេលបច្ចុប្បន្ននេះ សិប្បកម្ម ក៏ដូចជារោងចក្រកែច្នៃផលិតផលក្នុងស្រុកមួយចំនួនចាប់ផ្តើមពង្រឹងលទ្ធភាពផលិតរបស់ខ្លួនឱ្យកាន់តែល្អ និងមានគុណភាពប្រសើរជាងមុន ដើម្បីអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារសេរី។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងនៅក្នុងវេទិកាពិភា​ក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» កាលពីពេលថ្មីៗនេះថា ផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះកាន់តែមានគុណភាពល្អមិនចាញ់ប្រទេសជិតខាងនោះទេ ​ខណៈ​​ប្រភេទទំនិញក៏​មាន​ច្រើនសម្បូរបែបសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ា បានបន្ថែមឱ្យដឹងផងដែរថា ក្នុងទិវាសហគ្រាសធុនតូច និងមធ្យម (SEM Day) ដែលនឹងរៀបចំនាពេលខាងមុខនេះ នឹងមានការតាំងបង្ហាញផលិតផលខ្មែរប្រមាណ ៥០០មុខ ដែលនេះជាការបង្ហាញឱ្យឃើញថា ផលិតរបស់កម្ពុជាកាន់តែប្រសើរឡើង មានគុណភាពល្អ មិនចាញ់ប្រទេសជិតខាងនោះទេ ​ខណៈ​​ប្រភេទទំនិញ ក៏​មាន​សម្បូរបែបសម្រាប់បម្រើសេចក្តីត្រូវការទីផ្សារក្នុងស្រុក។ ប៉ុន្តែយ៉ាងនេះក្តី ទោះជាទីផ្សារផលិតផលកម្ពុជាកាន់តែប្រសើរឡើង ​លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក រួមគ្នាធ្វើទីផ្សារ និងផ្សព្វផ្សាយ​ទៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញឱ្យបានកាន់តែច្រើន។

ក្នុងពេលជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ក៏បានឱ្យដឹងដែរថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​បានកើនឡើងដល់ប្រមាណ ៧០ម៉ឺនសហគ្រាស​ ក្នុងនោះជាង ៤ម៉ឺនសហគ្រាសបានចុះបញ្ជី​ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផលិតផលរបស់សហគ្រាសមួយចំនួនមាន​ដាក់លក់នៅក្នុងម៉ាត និងផ្សារទំនើប។​

ទាក់ទងនឹងវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន​វិទ្យាស្ថានសិក្សា​ចិននៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បញ្ហាប្រឈមដែល SME កម្ពុជា ជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការចំណាយថ្លៃដើមខ្ពស់ ដែលជាឧបសគ្គធ្វើឱ្យពិបាកប្រកួតប្រជែងទីផ្សារ ជាពិសេសជាមួយប្រទេសជិតខាង។

លោកបណ្ឌិត បានលើកឡើងបន្ថែមថា បើធៀបជាមួយនឹងប្រទេសផ្សេងៗ ថ្លៃដើមអគ្គិសនីនៅកម្ពុជានៅតែខ្ពស់ទោះបីមិនរួមចំណែកទៅក្នុងថ្លៃដើមច្រើនក៏ដោយ ហើយវត្ថុធាតុដើមមួយចំនួន គឺនាំចូលពីក្រៅប្រទេស និងរៀនពីបច្ចេកទេសផលិតពីអ្នកជំនាញរបស់គេ ហេតុនេះហើយសហគ្រាសក្នុងស្រុកអាចប្រឈមបញ្ហាមួយចំនួនក្នុងការប្រកួតប្រជែង។ ​

លោកបន្តថា អ្នកផលិតរបស់កម្ពុជា ភាគច្រើនហាក់មិនបានស្វែងយល់ច្រើនទាក់ទងនឹងប្រភេទនៃសារធាតុគីមីឱ្យបានច្បាស់ថា ប្រភេទណាអាចប្រើប្រាស់បាន និងមានកម្រិតនៃផលប៉ះពាល់កម្រិតណា ដោយភាគច្រើនអនុវត្តបច្ចេកទេសបន្តពីអ្នកជំនាញមកពីប្រទេសជិតខាង។​ សម្រាប់ករណីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលបច្ចេកទេសដល់ផលិតករ និងម្ចាស់សហគ្រាសនៅកម្ពុជា ដើម្បីបង្កើនជំនាញផលិតរបស់ពួកគេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ