ជប៉ុន ដាក់ចេញដំណោះស្រាយមួយចំនួន ដើម្បីទប់ស្កាត់ការកើនឡើងនៃផ្ទះទំនេរទុកចោល

បរទេស៖ យោងតាមប្រភពពី Weforum បានលើកឡើងថា ចំនួនផ្ទះបុរាណទំនេរទុកចោលនៅក្នុងប្រទេសជប៉ុនកំពុងកើនឡើងដែលជំរុញឱ្យមានវិធានការទប់ស្កាត់ការបោះបង់ផ្ទះចោល។ កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការទុកផ្ទះបុរាណចោល កំពុងទទួលបានការយកចិត្តទុកដាក់ក្នុងចំណោមអ្នកចាប់ផ្តើមអាជីវកម្ម រដ្ឋាភិបាលក្នុងតំបន់ និងអ្នកបង្កើតគោលនយោបាយ។

ជាមួយនឹងកំណើនចំនួនប្រជាជនវ័យចំណាស់ និងអត្រាកំណើតធ្លាក់ចុះនៅប្រទេសជប៉ុន ចំនួនផ្ទះដែលគេបោះបង់ចោលក៏កំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលតាមការស្ទង់មតិរបស់ក្រសួងកិច្ចការមហាផ្ទៃ និងទំនាក់ទំនងរបស់ជប៉ុន បានឱ្យដឹងថា ចំនួនផ្ទះទំនេរទុកចោលបានកើនឡើង ៨,៤៩ លានល្វែងក្នុងរយៈពេល ២០ ឆ្នាំ។ បន្ថែមពីនេះ គេប៉ាន់ស្មានថា ចំនួនផ្ទះទំនេរទុកចោលអាចនឹងកើនឡើងដល់ ២៣,០៣ លានល្វែងនៅត្រឹមឆ្នាំ២០៣៨។

តាមរយៈការស្ទង់មតិបានឲ្យដឹងថា ផ្ទះទំនេរទុកចោលទាំងនោះមាន ៤ ប្រភេទដូចជា សម្រាប់ជួល សម្រាប់​លក់ លំនៅដ្ឋានបន្ទាប់បន្សំ ហើយប្រភេទផ្ទះផ្សេងទៀតមានច្រើនជាង ៤០ ភាគរយនៃចំនួនសរុប។ ការស្ទង់មតិដូចគ្នានេះបង្ហាញថាប្រហែល ៩០ ភាគរយនៃផ្ទះទាំងនោះគឺជាប្រភេទផ្ទះរស់នៅបានមួយគ្រួសារ ដែលត្រូវបានទុកចោលដោយមិនបានលក់ ឬដាក់ជួលនោះទេ។ ក្នុងចំណោមផ្ទះទាំងនោះ ប្រហែល ៧០ ភាគរយត្រូវបានសាងសង់មុនឆ្នាំ១៩៨០ ហើយប្រហែល ៥៩ ភាគរយនៃផ្ទះទំនេរទុកចោលទាំងនោះគឺជាទ្រព្យសម្បត្តិមរតក។ យ៉ាងណាមិញ ភាគច្រើនដោយសារផ្ទះទាំងនោះមានចម្ងាយឆ្ងាយពីលំនៅដ្ឋានបច្ចុប្បន្នរបស់ពួកគេ ទើបពួកគេមិនអាចមើលថែវាបាន ដែលនាំឱ្យមានការទុកចោល។ បន្ថែមពីនេះ ម្ចាស់ផ្ទះត្រូវបានលើកទឹកចិត្តកុំឱ្យបំផ្លាញលំនៅឋានដែលគ្មានអ្នកកាន់កាប់ ដើម្បីកាត់បន្ថយបន្ទុកពន្ធរបស់ពួកគេ ដោយសារការអនុគ្រោះពន្ធលើអចលនទ្រព្យសម្រាប់ដីលំនៅដ្ឋានរហូតដល់ ១/៦ ដែលជំរុញឱ្យមានការកើនឡើងនៃផ្ទះទំនេរទុកចោល។

ទន្ទឹមនឹងនេះ តម្លៃផ្ទះអាចនឹងថយចុះ ដោយសារតែហានិភ័យដែលទាក់ទងនឹងទ្រព្យសម្បត្តិអចលនទ្រព្យដែលត្រូវបានទុកចោលដូចជា អាយុកាលនៃសំណង់ ការធ្លាក់ចុះនៃអនាម័យ និងសោភ័ណភាព និងផលប៉ះពាល់អវិជ្ជមានលើគុណភាពជីវិតរបស់អ្នកកាន់កាប់។ នៅឆ្នាំ២០១៥ រដ្ឋាភិបាល​ជប៉ុនបាន​អនុម័ត​ច្បាប់​វិធានការ​ពិសេស​សម្រាប់ដោះស្រាយ​ការ​កើនឡើង​នៃផ្ទះ​ទំនេរទុកចោល។ ច្បាប់នេះកំណត់ទ្រព្យសម្បត្តិអចលនទ្រព្យដែលមានហានិភ័យខ្ពស់ ដូចជាផ្ទះដែលប្រឈមនឹងការដួលរលំ។ យោងតាមច្បាប់ ម្ចាស់អចលនទ្រព្យទាំងនេះត្រូវរុះរើ ឬជួសជុលឡោះងវិញ ហើយប្រសិន​បើ​ពួកគេ​មិន​គោរពតាមនោះ​ទេ រដ្ឋាភិបាល​មាន​សិទ្ធិ​អំណាច​ទាមទារ​ការ​បំផ្លាញ​ដោយ​ចំណាយ​ប្រាក់ពី​ម្ចាស់​ដើម។ កាលពីខែធ្នូឆ្នាំ ២០២៣ ច្បាប់ត្រូវបានកែសម្រួលដើម្បីរួមបញ្ចូលប្រភេទថ្មីហៅថា “ផ្ទះដែលទុកចោលរាប់ឆ្នាំគ្មានការមើលថែ” ដែលត្រូវបានមើលឃើញទៅលើបញ្ហាដូចជា ការបែកបាក់បង្អួច ឬការខូចជញ្ជាំង។ ប្រសិនបើការបែកបាក់ទាំងនេះគ្មានការជួសជុលពីម្ចាស់ ឬគ្មានស្ថានភាពមិនប្រសើរឡើង នោះវិធានការកាត់បន្ថយពន្ធសម្រាប់អចលនទ្រព្យទាំងនេះអាចត្រូវបានដកហូត។

បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែងដោះស្រាយផ្ទះទទេកំពុងទទួលបានសន្ទុះក្នុងចំណោមរដ្ឋាភិបាលក្នុងតំបន់។ នៅខាង Setagaya Ward នៃទីក្រុងតូក្យូត្រូវបានប៉ាន់ស្មានថា មានចំនួនផ្ទះទទេខ្ពស់បំផុតក្នុងចំណោមក្រុងទូទាំងប្រទេស ដោយកិច្ចសហប្រតិបត្តិការជាមួយក្រុមមិនរកប្រាក់ចំណេញលើកិច្ចខិតខំប្រឹងប្រែងប្រហែល ៥០ ០០០ ល្វែងត្រូវបានរៀបចំឡើងដើម្បីជួយការពារការកើនឡើងនៃផ្ទះទំនេរទុកចោល។ បន្ថែមពីនេះ គោលបំណងនេះ គឺដើម្បីជួយដល់សុខភាពមនុស្សវ័យចំណាស់ឲ្យជៀសវាងពីជម្លោះមរតកដែលកើតឡើងដោយសារតម្លៃដីខ្ពស់ ដែលជាមូលហេតុទូទៅដែលផ្ទះទាំងនោះត្រូវបានទុកចោលរាប់ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ ការចាប់ផ្តើមអាជីវកម្ម ឬ startup កំពុងដោះស្រាយបញ្ហាជាច្រើនដែលទាក់ទងនឹងផ្ទះដែលគេបោះបង់ចោលផងដែរ។ ជាឧទាហរណ៍ ក្រុមហ៊ុន Crassone ផ្តល់សេវាកម្មជួយដល់អ្នកដែលកំពុងស្វែងរកផ្ទះទុកចោល ដោយសហការជាមួយក្រុមហ៊ុនដែលមានអ្នកជំនាញខាងរុះរើជាង ១ ៩០០ នាក់។ លើសពីនេះ ពួកគេផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទដូចជា សេវាកម្មទាក់ទងនឹងការប្រើប្រាស់ដីបន្ទាប់ពីការរុះរើ និងការវាយតម្លៃអចលនទ្រព្យក្រោយការរុះរើដោយប្រើប្រាស់ AI ។ មួយវិញទៀត Crassone បានសហការជាមួយក្រុងចំនួន ៧៥ ទូទាំងប្រទេស ដោយរួមចំណែកដល់ការរុះរើ និងគ្រប់គ្រងផ្ទះដែលបោះបង់ចោលឱ្យបានត្រឹមត្រូវ ដែលសាលាក្រុងនីមួយៗមិនអាចដោះស្រាយតែម្នាក់ឯងបាន។

ក្រុមហ៊ុន Renobank មានគោលបំណងទប់ស្កាត់ការកើនឡើងនៃផ្ទះទុកចោល និងធ្វើឱ្យទីផ្សារលំនៅឋានជជុះមានភាពរស់រវើកឡើងវិញ ដោយការកែលម្អអចលនទ្រព្យដែលមិនមានអ្នកកាន់កាប់ និងប្រែក្លាយវាទៅជាផ្ទះដែលអាចរស់នៅបាន។ Renobank ក៏ដំណើរការគេហទំព័រដែលអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីផ្ទះជជុះ ឬផ្ទះទទេទុកចោល និងឆែកមើលតម្លៃនៃអចលនទ្រព្យតាមអ៊ីនធឺណិតផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងជំរុញការអភិវឌ្ឍន៍គំរូ AI ដែលអាចបង្កើតរូបភាពដោយស្វ័យប្រវត្តិដែលបង្ហាញពីប្លង់ និងការរចនាផ្ទះម៉ូតថ្មី បន្ទាប់ពីការជួសជុលក្នុងរយៈពេលដ៏ខ្លី។

ទន្ទឹមនឹងនេះ AGE Technologies ដោះស្រាយបញ្ហាប្រឈមនៃមរតកអចលន្យទ្រព្យ ដែលជាកត្តាសំខាន់ដែលរួមចំណែកដល់ការទុកផ្ទះចោលទទេរ។ ក្រុមហ៊ុនកំពុងរួមចំណែកដល់ការចុះបញ្ជីមរតកត្រឹមត្រូវនៃផ្ទះដែលមិនមានអ្នកកាន់កាប់ និងការគ្រប់គ្រងអចលនទ្រព្យឱ្យបានត្រឹមត្រូវដោយផ្តល់នូវដំណោះស្រាយប្រើប្រាស់គេហទំព័រតែមួយប៉ុណ្ណោះ ដែលសម្រួលដល់ដំណើរការទទួលមរតកអចលនទ្រព្យដែលមានភាពស្មុគស្មាញ។

កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន និងអង្គការចំនួន ១១ មកពីវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងទៀតបានចូលរួមកម្លាំងបង្កើតសម្ព័ន្ធដើម្បីដោះស្រាយបញ្ហាផ្ទះទំនេរទុកចោល។ តាមរយៈការផ្សព្វផ្សាយព័ត៌មាន អនុសាសន៍គោលនយោបាយ និងការផ្លាស់ប្តូរទស្សនៈ សម្ព័ន្ធនេះមានគោលបំណងពង្រឹងកិច្ចសហការរវាងសាធារណៈ និងឯកជន ដើម្បីទប់ស្កាត់ការកើនឡើងនៃផ្ទះទំនេរទុកចោល។ លោក Takashi Inoue នាយកប្រតិបត្តិនៃ LIFULL ណែនាំថា ប្រសិនបើផ្ទះទំនេរទុកចោលប្រមាណ ៥ លានក្នុងចំណោមផ្ទះទំនេរទុកចោល ៨,៥ លានត្រូវបានប្រើប្រាស់ឡើងវិញ នោះវាអាចបង្កើតទីផ្សារដែលមានតម្លៃប្រហែល ៣០ ទ្រីលានយ៉េន (ប្រហែល ២០៣ ពាន់លានដុល្លារ)។

នៅទូទាំងពិភពលោក សមាមាត្រនៃអចលនទ្រព្យជជុះនៅក្នុងទីផ្សារលំនៅដ្ឋានមានចំនួន ៨០ ភាគរយនៅសហរដ្ឋអាមេរិក និង ៨៩ ភាគរយនៅចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក្តី ជាមួយនឹងការកើនឡើងនៃតម្លៃអចលនទ្រព្យថ្មី នោះវានាំឲ្យមានការកើនឡើងនូវតម្រូវការសម្រាប់ផ្ទះដែលមានស្រាប់ផងដែរ។ ដូច្នោះហើយ ការប្រើប្រាស់ផ្ទះដែលបោះបង់ចោលប្រកបដោយប្រសិទ្ធភាពត្រូវបានរំពឹងថានឹងធ្វើឱ្យផ្ទះដែលមានស្រាប់មានទីផ្សារឡើងវិញ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព និងរស់រវើក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ