បច្ចេកវិទ្យាបន្ទះសូឡាដែលគ្រប់គ្នាបានស្គាល់គឺជាដំណើរការទាញយកថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ប៉ុន្តែកាលពីពេលថ្មីៗនេះសកលវិទ្យាល័យអាមេរិក Standford University ទើបតែបានបង្ហាញនូវបច្ចេកវិទ្យាថ្មីមួយដែលដំណើរការបញ្ច្រាសទៅនឹងសូឡាធម្មតាដោយវាអាចទាញយកថាមពលអគ្គិសនីនៅពេលយប់ជំនួសវិញ ហើយថែមទាំងចំណាយទាបទៀតផង។

យោងតាមចេញផ្សាយដោយ WEFORUM អំពីបច្ចេកវិទ្យាសូឡាថ្មីនេះមិនត្រឹមតែអាចជួយបង្កើនថាមពលដែលកំពុងខ្វះខាតខ្លាំងក្នុងពេលបច្ចុប្បន្ននោះទេ វាថែមទាំងអាចជួយផ្តល់ថាមពលគ្រប់គ្រាន់ជាងមុនសម្រាប់ពលរដ្ឋទាំងឡាយដែលរស់នៅតាមតំបន់ដែលដាច់ស្រយាលខ្លាំងនោះផងដែរ។

តើបច្ចេកវិទ្យានេះដំណើរការបែបណា?
ជាការពន្យល់នៅ WEFORUM បានឱ្យដឹងថា បន្ទះសូឡាធម្មតាទាញយកថាមពលពីពន្លឺព្រះអាទិត្យតាមរយៈកំដៅដែលមាននៅលើបន្ទះសូឡា ប៉ុន្តែសម្រាប់បច្ចេកវិទ្យាថ្មីបន្ទះសូឡាដែលបានស្តុកទុកកំដៅប្រមូលបាននឹងធ្វើការបញ្ចេញកំដៅទាំងនោះត្រឡប់ចូលទៅបរិយាកាសដែលត្រជាក់នៅខាងក្រៅវិញនៅពេលយប់។
ដំណើរការនេះត្រូវបានអ្នកជំនាញហៅថា Radiative Cooling ដែលវាអាចធ្វើឲ្យសីតុណ្ហភាពមានភាពខុសគ្នារវាងបន្ទះសូឡា និងបរិយាកាស។ បន្ទះសូឡារបស់ Standford បានបំពាក់មកជាមួយនឹងម៉ាស៊ីនទែរម៉ូអេឡិចត្រូនិក (Thermoelectric Generator) ដែលជាឧបករណ៍មានតម្លៃទាបមួយអាចទាញយកដំណើរការប្រែប្រួលខុសគ្នានៃសិតុណ្ហភាពរវាងគ្នានេះទៅជាថាមពលអគ្គិសនី។
Standford អះអាងថា បច្ចេកវិទ្យានេះអាចយកទៅបំពាក់ជាមួយនឹងបន្ទះសូឡាធម្មតាក៏បាន ឬបង្កើតជាបន្ទះសូឡាថ្មីក៏បានដោយការចំណាយតិចតួចបំផុតដែលធ្វើឲ្យវាបានក្លាយទៅជាបច្ចេកវិទ្យាដ៏សមស្របបំផុតចំពោះអ្នករស់នៅតាមទីជនបទដាច់ស្រយាល។ ទោះបីជាមិនទាន់អាចផលិតថាមពលខ្លាំងដូចទៅនឹងសូឡាដែលទាញយកពន្លឺព្រះអាទិត្យ ប៉ុន្តែអ្នកជំនាញជឿជាក់ថាវាគឺគ្រប់គ្រាន់ក្នុងការផ្តល់ថាមពលដល់អំពូលបំភ្លឺតាមផ្ទះ និងតាមផ្លូវបានយ៉ាងងាយស្រួល ខណៈដែលបច្ចុប្បន្ននេះមនុស្សដល់ទៅជាង៧៧០លាននាក់មិនទាន់មានថាមពលអគ្គិសនីប្រើប្រាស់នៅឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content