iFarmer ត្រូវបានទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់ក្រុមកសិកររបស់ប្រទេសប៉ាគីស្ថានថាជាកម្មវិធីទូរស័ព្ទដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់ជួយដល់ការបង្កើនផលិតភាពទិន្នផលកសិកម្ម និងការផ្គត់ផ្គង់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

App iFarmer បានបង្កើតឡើងកាលពីឆ្នាំ២០១៩ ជាកម្មវិធីទូរស័ព្ទដ៏ទំនើប បានជួយបង្កើនផលិតផលកសិកម្មឲ្យទទួលបានផលចំណេញយ៉ាងមានប្រសិទ្ធភាពបំផុត ហើយមិនត្រឹមប៉ុណ្ណោះវាថែមទាំងអាចជួយវិភាគទៅលើការងារលក់ព្រមទាំងផ្តល់ជំនួយដល់កសិករក្នុងការស្វែងរកកម្ចីពីធនាគារ ជាពិសេសគឺមុខងារក្នុងការទិញផលិតផលដោយផ្ទាល់ពីក្រុមកសិកររាប់ម៉ឺននាក់នៅទូទាំងប្រទេស។

បច្ចុប្បន្ន iFarmer កំពុងប្រតិបត្តិការការងាររបស់ខ្លួននៅក្នុងតំបន់ចំនួន១៩នៅទូទាំងប្រទេសដោយបម្រើដោយផ្ទាល់ជូនកសិករសរុបដល់ទៅជាង ៦៣ ០០០នាក់ ព្រមទាំងអាចជួយសម្រួលដល់កិច្ចការងារទិញ និងលក់ផលិតផលកសិកម្មទាំងបោះដុំ និងរាយជាង៨ ០០០តោនជារៀងរាល់ខែ។

គិតត្រឹមឆ្នាំ២០២១កន្លងទៅនេះ ប្រាក់ចំណូលរបស់ iFarmer បានកើនឡើងដល់ទៅជិត៨ដងដោយសារភាគច្រើនជាលុយដែលបានមកពីភាគរយនៃការលក់ និងការជួយដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមកសិករផងដែរ។ នេះបើយោងតាមការបញ្ជាក់ដោយក្រុមហ៊ុនដែលបានបង្កើត App ហើយជាលទ្ធផលកាលពីពេលចុងក្រោយនេះ ក្រុមហ៊ុនទើបតែទទួលបានប្រាក់វិនិយោគបន្ថែមប្រមាណជាង២លានដុល្លារទៀតពីសំណាក់ក្រុមហ៊ុនធំៗដែលមកពីអាមេរិកដូចជា IDLC Finance និងក្រុមហ៊ុន Millville របស់រដ្ឋាភិបាលបង់ក្លាដេសផងដែរ។
គួរឲ្យដឹងដែរថា អាជីវកម្មកើតថ្មីដែលមានអាយុកាលទើបតែ៣ឆ្នាំមួយនេះត្រូវបានបង្កើតឡើងដោយមិត្តភ័ក្ត្រពីរនាក់ គឺលោក Fahad Ifaz និងលោក Jamil Akbar ហើយរហូតមកដល់បច្ចុប្បន្ននេះ បុគ្គលិកសរុបរបស់ក្រុមហ៊ុនបានកើនឡើងទៅដល់១២០នាក់រួចមកហើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content