កាកសំណល់ និងការបំពុលអាកាសគឺជាបញ្ហាដែលប្រឈមមុខខ្លាំងចំពោះភពផែនដីដោយក្នុងនោះអាហារដែលយើងទទួលទានប្រចាំថ្ងៃដល់ទៅ ១ភាគ៣ ត្រូវបានបោះបង់ចោល និងជាទង្វើខ្ជះខ្ជាយរបស់មនុស្ស។ ដោយសារមើលឃើញនូវដំណោះស្រាយដ៏ល្អ អាជីវកម្មថ្មី (Start up) មួយមានឈ្មោះថា Stixfresh បានចាប់កំណើតឡើងតាំងពីឆ្នាំ២០១៧ ដើម្បីជួយដល់កិច្ចការងារកាត់បន្ថយកាកសំណល់ដោយអាហារ ជាពិសេសអាចរក្សាបាននូវគុណភាពប្រភេទអាហារស្រស់ដូចជាផ្លែឈើជាដើម។

Stixfresh បានបង្ហាញពីជំនាញពិសេសក្នុងការផលិតនូវ sticker មួយប្រភេទដែលមានសមត្ថភាពខ្ពស់ក្នុងការការពារកុំឲ្យផ្លែឈើស្រស់ឆាប់ខូច និងរលួយ ហើយអាចបន្តអាយុកាលបានរហូតទៅដល់២សប្តាហ៍យូរជាងអ្វីដែលផ្លែឈើធម្មតាអាចធ្វើបានពីធម្មជាតិ។
sticker មួយប្រភេទនេះមានរូបរាងធម្មតាដូចទៅនឹង stikcer ស្លាកយីហោទូទៅដែលមាននៅលើទីផ្សារដែរ ប៉ុន្តែវាត្រូវបានផលិតឡើងដោយមានភ្ជាប់មកជាមួយនឹងសារជាតិការពារ និងសម្លាប់ជាតិពុលម្យ៉ាង ដែល Stixfresh បានស្រាវជ្រាវរកឃើញ និងជាវត្ថុធាតុដ៏ចាំបាច់ជួយឲ្យអាចកាត់បន្ថយល្បឿននៃការទុំខូចរបស់ផ្លែឈើយ៉ាងពិសេស ដូចជា ផ្លែប៉ោម ផ្លូវប័រ និងផ្លែស្វាយជាដើម ហើយសារជាតិគិមីដែលមាននៅក្នុង sticker មិនបង្កផលប៉ះពាល់ដល់សុខភាពឡើយ។

ដោយឡែក នៅពេលឆាប់ៗខាងមុខនេះ Stixfresh ក៏មានគម្រោងផលិត sticker ប្រភេទថ្មី ដែលអាចប្រើប្រាស់សម្រាប់ថែរក្សាផ្លែឈើដទៃទៀត ដូចជា ស្តប៊ឺរី ពុទ្រា ត្របែក និងបន្លែស្រស់ៗគ្រប់ប្រភេទផងដែរ ដែលវាជាកត្តាសំខាន់ក្នុងការជួយដល់មនុស្សលោកក្នុងការសន្សំសំចៃលុយបានកាន់តែច្រើន ជាពិសេសជួយកាត់បន្ថយកាកសំណល់ដ៏ច្រើនលើសលប់របស់ដូចពេលបច្ចុប្បន្ន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content