កម្ពុជា មានវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី សម្រាប់បណ្តុះបណ្តាលជំនាញ នវានុវត្តន៍ឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី (NEVITI) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដែលជាវឌ្ឍនភាពថ្មីមួយទៀតក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាល​បច្ចេក​ទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មី។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យា ឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សលើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០។ វិទ្យាស្ថាននេះនឹងចូលរួមបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជាសម្រាប់ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យយានយន្តអគ្គិសនី ដែលជាឧស្សាហកម្មថាមពលថ្មីរបស់កម្ពុជា»។

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលក្រុមហ៊ុន GTV Motor បានសម្របសម្រួលបញ្ជូនមន្ត្រីជំនាញបច្ចេកទេស គ្រូបង្គោល និងបុគ្គលិកក្រុមហ៊ុនទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តអគ្គិសនីនៅទីក្រុងឆុងឈីង ប្រទេសចិន។ គម្រោងនេះក៏រួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ រួមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាផែនទីបង្ហាញផ្លូវវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងយុទ្ធសាស្ត្រ​អព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា គម្រោងនេះ​ក៏នឹងរួមចំណែកដល់ការកសាង “សហគមន៍កម្ពុជា-ចិនមានអនាគតរួមគ្នា” និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដោយបំពេញបន្ថែមកម្មវិធីកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា និងនិរន្តរភាព។

ឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងវិវត្តរីកចម្រើន ដោយបច្ចុប្បន្នមានរោងចក្រដំឡើងរថយន្តចំនួន៨ រួមមាន Ford, Hyundai, Toyota, KIA, BYD, Isuzu, SsangYong និង GTV Motor, រោងចក្រដំឡើងម៉ូតូទូទៅ ដូចជាម៉ូតូហុងដា និង Suzuki រួមទាំងរោងចក្រដំឡើងម៉ូតូអគ្គិសនី និងរ៉ឺម៉កអគ្គិសនីមួយចំនួនទៀត។ ប្រព័ន្ធអេកូឡូស៊ីនេះត្រូវបានគាំទ្របន្ថែមដោយឧស្សាហកម្មផលិតគ្រឿងបង្គុំ ដែលរួមមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលកំពុងផលិតផ្គត់ផ្គង់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖

«ការពង្រីកមូលដ្ឋានឧស្សាហកម្មទាំងនេះគឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសកល ដែលរំពឹងថានឹងមានកំណើនខ្ពស់នៅត្រឹមឆ្នាំ២០៣០»។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន NEVITI សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីអភិវឌ្ឍស្តង់ដារជាតិបន្ថែមទៀតសម្រាប់វិស័យយានយន្ត និងលើកកម្ពស់សមត្ថភាពធ្វើតេស្ត និងវិញ្ញាបនបត្រកម្ម ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃវិស័យយានយន្តរបស់កម្ពុជា។

សូមរំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជាបានតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្តឱ្យចំគោលដៅ ដោយផ្តោតលើការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៃធាតុផ្សំរួមមាន តួរថយន្ត សំបកកង់ អាគុយ ម៉ាស៊ីន គ្រឿងបង្គុំអេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងៗទៀត ទន្ទឹមនឹងនោះផ្តល់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយសាកថ្ម ការបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ និងយន្តការលើកទឹកចិត្តដើម្បីជំរុញការវិនិយោគ និងការប្រើប្រាស់រថយន្តអគ្គិសនី៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *