នយោបាយផ្ទៃក្នុងអាម៉េរិកពោរពេញដោយភាពតានតឹង ខណៈត្រឹមរយៈពេលមួយឆ្នាំ កើតមានផែនការធ្វើឃាតបុគ្គលល្បីៗដល់ទៅ៥ករណី

បរទេស ៖ នយោបាយរបស់សហរដ្ឋអាម៉េរិកក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះហាក់បានបង្ហាញសញ្ញាព្រមានគួរឲ្យកត់សំគាល់ ជាពិសេស សកម្មភាពហិង្សាផ្ទៃក្នុងដែលក្នុងនោះមានទាំងហេតុការណ៍ប៉ុនប៉ងធ្វើឃាតទៅលើបុគ្គលជាអ្នកនយោបាយកំពូលរបស់ប្រទេសផង បូករួមទាំងលោកប្រធានាធិបតី Donald Trump តែម្តង។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត RT បានសរសេរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានវិលត្រឡប់ចូលវដ្តនៃការរំខានផ្នែកនយោបាយដោយសារអំពើហិង្សាសាជាថ្មីដោយក្នុងនោះរយៈពេលមួយឆ្នាំចុងក្រោយនេះគេសង្កេតឃើញមានផែនការធ្វើឃាតគួរឲ្យកត់សំគាល់ចំនួន៥ករណីមកហើយរួមមានដូចខាងក្រោមនេះ៖

១- ផែនការធ្វើឃាតលើលោកប្រធានាធិបតី Donald Trump៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ការប៉ុនប៉ង់ដោយខ្មាន់កាំភ្លើងមានវ័យទើបតែ២០ឆ្នាំម្នាក់ទៅលើលោក Trump ដែលបណ្តាលឲ្យអ្នកចូលរួមក្នុងពិធីថ្លែងសារស្ថិតនៅ Pennsylvania បាត់បង់ជីវិត និងរបួសច្រើននាក់ ប៉ុន្តែជាសំណាងល្អដែលលោកប្រធានាធីបតីរូបនេះរងរបួសត្រឹមតែស្លឹកត្រចៀក។ ក្រោយមកមានការប៉ុនប៉ង់ធ្វើឃាតម្តងទៀតពោលគឺត្រឹមតែ២ខែបន្ទាប់ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែ លោក Trump នៅតែគេចផុតពីផែនការនេះ។


២- ផែនការធ្វើឃាតទៅលើប្រធានសភាតំណាងឲ្យរដ្ឋ Minnesota ៖ លោកស្រី Melissa Hortman ប្រធានសភានៅរដ្ឋ Minnesota និងស្វាមី ត្រូវបានឃាតករបាញ់សម្លាប់នៅនឹងគេហដ្ឋានកាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥។
៣- នៅយប់ថ្ងៃទី១៥ ខែមិថុនា បុរសជាខ្មាន់កាំភ្លើងម្នាក់បានបាញ់ទៅលើក្រុមគ្រួសារសមាជិកសភាម្នាក់ទៀតនៅក្នុងរដ្ឋនេះដែរបង្ករឱ្យរងរបួសធ្ងន់ ខណៈដែលជនបង្កត្រូវបានគេស្គាល់ឈ្មោះថា Vance Luther Boeloter មានវ័យ៥៧ឆ្នាំ ជាយោធាចូលនិវត្ត។ ក្នុងករណីនេះគេបានស្រាវជ្រាវ និងរកឃើញថា ខ្មាន់កាំភ្លើងមានផែនការបាញ់សម្លាប់សមាជិកសភា និងគោលដៅស្រដៀងគ្នានេះប្រមាណជា៧០នាក់ផ្សេងទៀតនៅ Minnesota ។
៤- ផែនការធ្វើឃាតបុគ្គលស្តាំនិយមដ៏ល្បីម្នាក់ក្នុងបណ្តាញសង្គមដែលមានឈ្មោះថា Nick Fuentes ៖ ឃាតករមានគ្នា៣នាក់ បានព្យាយាមឡោមព័ទ្ធផ្ទះរបស់លោក Fuentes ប៉ុន្តែត្រូវបានឆ្លើយតបភ្លាមដោយប្រតិបត្តិការរបស់ក្រុមប៉ូលីសជំនាញ ហើយជាលទ្ធផលខ្មាន់កាំភ្លើងទាំងអស់ត្រូវបានប៉ូលីសបាញ់សម្លាប់។


៥- ផែនការធ្វើឃាតបានជោគជ័យទៅលើបុរសម្នាក់ដែលមានទំនាក់ទំនងយ៉ាងស្និទ្ធបំផុតជាមួយនឹងលោក Trump ៖ អ្នកអត្ថាធិប្បាយអភិរក្សនិយម និងជាអ្នកគាំទ្រដ៏យូរមកហើយរបស់លោក Donald Trump គឺលោក Charlie Kirk ត្រូវបានគេធ្វើឃាតនៅថ្ងៃព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Utah Valley ។ សកម្មជន​ស្តាំ​និយម​ត្រូវ​បាន​គេ​បាញ់​ចំ​ក​របស់​គាត់ ហើយ​បាន​ស្លាប់​នៅក្រោយពេលបញ្ជូនដល់​មន្ទីរពេទ្យ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *