អាស៊ី កំពុងឡើងកម្ដៅ ខណៈប្រព័ន្ធបាញ់មីស៊ីល Typhon បង្ហាញខ្លួនលើកដំបូងនៅជប៉ុន ហើយចិនកំពុងរៀបចំវេទិកាសន្តិសុខ ដើម្បីពង្រឹងយុទ្ធសាស្ត្រ

បរទេស ៖ កាលពីថ្ងៃដើមសប្តាហ៍កន្លងមកនេះ សហរដ្ឋអាម៉េរិកបានបង្ហាញវត្តមានប្រព័ន្ធបាញ់បង្ហោះមីស៊ីលរយៈចំងាយមធ្យមដ៏ទំនើប Typhon នៅក្នុងទឹកដីប្រទេសជប៉ុនជាលើកដំបូង។ តាមរយៈរូបភាពនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើល និងជឿជាក់ថាអាចរុញច្រានឲ្យការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់អាស៊ីមានសកម្មភាពកាន់តែខ្លាំងឡើងជាងមុន។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែតរ៉យទ័របានសរសេរថា ព្រឹត្តិការណ៍នៃការបង្ហាញប្រព័ន្ធបាញ់មីស៊ីលនេះ ជាគោលបំណងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងទីក្រុងតូក្យូ ដើម្បីអាចបំពេញបន្ថែមនូវសព្វាវុធមួយចំនួនដែលជាមហិច្ឆតារបស់ខ្លួន ខណៈដែលជារឿយៗប្រទេសចិនតែងតែប្រកាសជំទាស់ និងថ្កោលទោស ជាមួយនឹងការព្រមានចំៗថា វានឹងធ្វើឲ្យមានបញ្ហាដល់អស្ថិរភាពសន្តិសុខនៅក្នុងតំបន់។

Typhon ជាប្រព័ន្ធបាញ់មីស៊ីលដែលបញ្ឈរ និងបាញ់ចេញពីទីតាំងនៅដីគោក ហើយក៏អាចដំឡើងបាញ់បានជាមួយប្រភេទគ្រាប់មីស៊ីលម៉ូដេល Tomahawak បានផងដែរ។ មីស៊ីលប្រភេទនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារទៅដល់ដែនទឹកសមុទ្ររបស់ចិននៅភាគខាងកើត ព្រមទាំងផ្នែកមួយចំនួនទៀតរបស់ទឹកដីប្រទេសរុស្សី (ប្រសិនបើវាបាញ់ចេញពីទឹកដីជប៉ុន)។

គួរឲ្យដឹងដែរថា Typhon ត្រូវបានគេដាក់ឲ្យចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំមួយរវាងជប៉ុន និងអាម៉េរិក ដែលមានឈ្មោះថា Resolute Dragon ។ សមយុទ្ធយោធាដែលមានការចូលរួមពីសំណាក់យោធាជប៉ុន និងអាម៉េរិក សរុបចំនួន២ម៉ឺននាក់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលដល់ទៅ២សប្តាហ៍។ ដោយឡែក ងាកទៅប្រទេសចិនឯណោះវិញ នៅសប្តាហ៍នេះ ក៏កំពុងរៀបចំវេទិកាសន្តិសុខដ៏ធំមួយផងដែរនៅក្នុងទីក្រុងប៉េកាំង ខណៈដែលវេទិកាសន្តិសុខ Beijing Xiangshan Forum ជាវេទិកាប្រចាំឆ្នាំធ្វើឡើងដើម្បីបង្ហាញយុទ្ធសាស្ត្រកាទូតរបស់ប្រទេសចិន និងកិច្ចខិតខំដើម្បីពង្រឹងឥទ្ធិពល ព្រមទាំងអំណាចនៅក្នុងតំបន់ស្របពេលដែលភាពតានតឹងកំពុងតែកើនឡើងកំដៅ។

ប្រភពដដែលក៏បានបញ្ជាក់ដែរថា វេទិកាសន្តិសុខនេះក៏នឹងក្លាយទៅជាឧបករណ៍សម្រាប់ចិនក្នុងការបញ្ជាក់អំពីទស្សនៈវិស័យរបស់មេដឹកនាំខ្លួនគឺលោក Xi Jinping អំពីការយល់ឃើញចំពោះសណ្តាប់ធ្នាប់ពិភពលោក។ លោក Xi ដែលកាលពីដើមខែកន្លងមកបានអំពាវនាវឲ្យមានការប្រយុទ្ធប្រឆាំងទៅនឹងគោលនយោបាយអំណាច និងមនោគមវិជ្ជាបែបឯកតោភាគី ពោលគឺសំដៅទៅរករដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនតែម្តង។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួបានឲ្យដឹងថា វេទិកាសន្តិសុខនេះនឹងមានការចូលរួមពីសំណាក់អ្នកតំណាងប្រមាណជា១៨០០នាក់ មកពីជាង១០០ប្រទេស ដែលរួមមានទាំងក្រុមមន្ត្រីយោធា និងស៊ីវិល របស់បណ្តារដ្ឋាភិបាល និងក្រុមអ្នកវិភាគ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *