វិស័យហេដ្ឋារចនាសម្ព័ន្ធបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បណ្តាញហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនកាន់តែទំនើបបានឆ្លុះបញ្ចាំងអំពីភាពរីកចម្រើននិងភាពប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសមួយ។
បច្ចុប្បន្នបណ្តាប្រទេសជាច្រើនបានខិតខំយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគ និងការបញ្ចេញថវិការដ្ឋាភិបាលផ្ទាល់ខ្លួននៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសរៀងៗខ្លួនធ្វើយ៉ាងណាដើម្បីធានាឲ្យបាននូវការប្រកួតប្រជែងវិស័យពាណិជ្ជកម្ម និងធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរឡើង។
ក្នុងចំណោមប្រទេសមហាអំណាចលើពិភពលោកគេសង្កេតឃើញថាក្នុងទសវត្សរ៍នេះប្រទេសអូស្ត្រាលីបានបង្ហាញនូវមហិច្ឆតាខ្លាំងជាងគេនៅក្នុងវិស័យមួយនេះដោយផែនការមេរយៈពេល១០ឆ្នាំរបស់ខ្លួន២០២១-២០៣១ អូស្ត្រាលីបានអនុម័តកញ្ចប់ថវិកាសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដល់ទៅ១១០ពាន់លានដុល្លារ។

បន្ថែមពីលើកម្មវិធីអភិវឌ្ឍនេះ អូស្ត្រាលីក៏នឹងប្រើប្រាស់ថវិកាដោយឡែកប្រមាណជា១៥,២ពាន់លានដុល្លារក្នុងការជួយគាំទ្រដល់ការងារបណ្តុះបណ្តាលនិងអ្នកជំនាញការងារនៅក្នុងគម្រោងអភិវឌ្ឍទាំងនោះផងដែរឬតាមការប៉ាន់ស្មានមនុស្សប្រមាណជា ៣០០០០នាក់នឹងទទួលបានការងារថ្មីពីលើការងារដែលមានស្រាប់ប្រមាណជា ១០០ ០០០នាក់។
ជាទិន្នន័យដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ The Brunel ការវិនិយោគដ៏ធំនេះធ្វើឡើងក្នុងគោលបំណងស្តារឡើងវិញនូវសេដ្ឋកិច្ចដោយសារវិរុសរាតត្បាតកូវីដ ហើយត្រូវបានគេរំពឹងថានឹងធ្វើឱ្យឧស្សាហកម្មសំណង់របស់ប្រទេសអូស្ត្រាលីកើនឡើង ២,២ភាគរយក្នុងឆ្នាំ២០២១ធៀបទៅនឹងនឹងការធ្លាក់ចុះ ២,១ភាគរយកាលពីឆ្នាំ២០២០។ បើមិនមានអ្វីប្រែប្រួលនោះទេ ឧស្សាហកម្មសំណង់របស់ប្រទេសអូស្ត្រាលីត្រូវបានព្យាករណ៍ថានឹងផ្តល់ការងារដល់មនុស្ស១,២៤ លាននាក់នៅត្រឹមឆ្នាំ២០២៤។ ដោយឡែកទីក្រុងដែលជាប់ឈ្មោះទីក្រុងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធល្អដាច់គេនោះគឺជាទីក្រុងស៊ីហ្គាពួ។ចំណាត់ថ្នាក់លេខមួយធ្វើឡើងក្នុងចំណោមទីក្រុងធំៗចំនួន២២១ ដែលបានស្ទង់មតិជុំវិញពិភពលោក។
ចំណាត់ថ្នាក់នៃវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងគឺជាការវាស់វែងទៅលើការផ្គត់ផ្គង់អគ្គិសនីរបស់ទីក្រុង បណ្តាញផ្គត់ផ្គង់ទឹក ការដឹកជញ្ជូនសាធារណៈ ការកកស្ទះចរាចរណ៍ សេវាទូរស័ព្ទ និងសំបុត្រ និងសេវាជួរជើងហោះហើរអន្តរជាតិពីអាកាសយានដ្ឋានក្នុងស្រុកជាដើម៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content