ក្រុមហ៊ុនផ្លូវល្បឿនលឿនអាចនឹងបញ្ចុះតម្លៃខ្លះបន្ទាប់ពីដំណើរការសាកល្បងបញ្ចប់នៅចុងខែតុលា

ភ្នំពេញ ៖ ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចទម្លាក់តម្លៃខ្លះ​ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនដឹកជញ្ជូនប្រភេទ​រថយន្ត​កុងតឺន័រមានលទ្ធភាពប្រើប្រាស់ផ្លូវនេះឲ្យមានភាពមមាញឹកដូចដំណាក់កាលប្រើប្រាស់សាកល្បង ខណៈការប្រើប្រាស់សាកល្បង​ជិត​ដល់ថ្ងៃបញ្ចប់ ពោលគឺនៅមិនដល់១សប្ដាហ៍ទៀតឡើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ថា ការ​សម្រេច​បញ្ចុះតម្លៃខ្លះពីសំណាក់ក្រុមហ៊ុនធ្វើឡើងក្រោយកិច្ចប្រជុំមួយរវាងក្រសួងសាធារណៈការ និងក្រុមហ៊ុនចិន China Road and Bridge នាពេល​​ថ្មីៗនេះ។

លោកបន្ត ៖

“យើងបានដឹកនាំប្រជុំជាមួយក្រុមហ៊ុនជជែកលើតម្លៃដែលកើតចេញពីបញ្ហាមួយចំនួនដូចជាៈ ការអូស ស្ទូត សន្ដោង ក្នុងករណី​រថយន្ត​ជួបឧប្បទ្ទហេតុអ្វីមួយ និងតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ក្រសួងបានចរចាឲ្យក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃ ហើយជាលទ្ធផល​ក្រុម​ហ៊ុន​ក៏សម្រេចទម្លាក់ខ្លះ”

បើតាមលោក  ហ៊ាង សុទ្ធាយុត្តិ នេះជានីតិវិធីក្រុមហ៊ុនកំណត់តម្លៃ រីឯក្រសួងមានភារៈកិច្ចពិនិត្យ និងគាំទ្រ ហើយការប្រកាសផ្សព្វផ្សាយពី​តម្លៃ​​ប្រើប្រាស់ផ្លូវ និងតម្លៃអូស ស្ទូត សន្ដោង នឹងប្រកាសនាពេលឆាប់ៗក្រោយភាគីទាំងពីរសម្រេចលើតួលេខរួមនៃតម្លៃ។

គួរជម្រាបជូនថា ការគិតគូរពីតម្លៃការប្រើប្រាស់ផ្លូវល្បឿនលឿនកើតមានបន្ទាប់ពីវិស័យឯកជន និងពលរដ្ឋទូទៅស្ទាក់ស្ទើរប្រើប្រាស់ ព្រោះមិន​ទាន់មានលទ្ធភាពចំណាយលើថ្លៃប្រើប្រាស់។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានស្វាគមន៍ចំពោះការគិតគូររបស់ក្រសួងមកលើវិស័យដឹកជញ្ជូនឯកជន ហើយ​ក្រុមហ៊ុន​ឯកជនកំពុងយកចិត្តទុកដាក់លើការត្រួតពិនិត្យគុណភាព និងបច្ចេកទេសយានយន្ត។

លោកថា ៖

“យើងត្រៀមប្រើប្រាស់ផ្លូវល្បឿនលឿនដោយសុវត្ថិភាទាំងអ្នកបើកបរ និងការគិតគូរលើការតកន្ទុយសន្ដោង ហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងសម្របសម្រួលបញ្ចុះតម្លៃដឹកជញ្ជូនឲ្យសមស្រប ខណៈដែលរថយន្តកុងតឺន័រឆ្លងកាត់ផ្លូវល្បឿនលឿនទៅវិញទៅមកមាន​តម្លៃ១២០ដុល្លារ”

បើគ្មានការប្រែប្រួលទេ ការសាកល្បងផ្លូវល្បឿនលឿន នឹងត្រូវបិទបញ្ចប់នៅចុងខែតុលានេះ  ហើយបន្ទាប់មកក៏ចូលដល់ការប្រើប្រាស់​ដោយ​តម្រូវ​ឲ្យបង់ថ្លៃ ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់នៅដើមខែវិច្ឆិកា​។ ៣សប្ដាហ៍ក្រោយការដាក់ការសាកល្បងចរាចរណ៍ ផ្លូវហៃវ៉េនេះ​មានភាព​មមាញឹកខ្លាំងដោយទទួលបានចំនួនយានយន្តជាលក្ខណៈទេសចរ ប្រមាណ៧០ភាគរយ និងប្រភេទរថយន្តដឹកទំនិញ​៣០ភាគរយ​ដោយក្នុងមួយថ្ងៃ​មានយានយន្តជិះកាត់រង្វង់ ១ម៉ឺនគ្រឿង ​និង១ម៉ឺន៥ពាន់គ្រឿងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ​ គិតជាសរុបចំនួនយានយន្ត​កើន​ឡើងដល់ជាង១៩ម៉ឺនគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគិតត្រឹមថ្ងៃទី១៥ខែតុលា។

គួររំលឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយវាគឺជាផ្លែផ្កានៃកិច្ច​សហប្រតិ​បត្តិ​ការ​​រវាង​កម្ពុជា – ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មានប្រវែង១៨៧ គីឡូម៉ែត្របានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ជាមួយ​នឹងតម្លៃ២ពាន់លានដុល្លារ។

កាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា គម្រោងនេះ​បានបង្កើត​ការងារ​ជាង ៣ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស នៅ​ពេល​ដែលវា​បានបើកសម្រាប់ការធ្វើចរាចរណ៍ ៕ អត្ថបទដោយ ៖ អេង រាជនី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​