ក្មេងៗអូស្ត្រាលីក្រោមអាយុ ១៦ ឆ្នាំនឹងត្រូវហាមឃាត់មិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Meta

បរទេស៖ ក្មេងៗអូស្ត្រាលីក្រោមអាយុ ១៦ ឆ្នាំអាចនឹងត្រូវបានហាមឃាត់ពីការប្រើប្រាស់វេទិកានៃបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta រួមមាន Instagram, Facebook និង Threads នេះបើយោងតាមការរាយការណ៍ពី BBC។

Meta ដែលជាក្រុមហ៊ុនមេរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំង៣ (Instagram, Facebook និង Threads) បានជូនដំណឹងដល់អ្នកប្រើប្រាស់នៅប្រទេសអូស្ត្រាលីដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ តាមរយៈអ៊ីមែល និងក្នុងកម្មវិធីជាសារអក្សរ ដែលបញ្ជាក់ថា គណនីរបស់ពួកគេនឹងបិទដំណើរការចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ ការហាមឃាត់នេះនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែធ្នូ ហើយវាអាចនឹងរួមបញ្ចូលវេទិកាមួយចំនួនទៀតរួមមាន TikTok, YouTube, X និង Reddit ផងដែរ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងថា ការរឹតបន្តឹងនេះមានគោលបំណងឱ្យកុមាររក្សាឥរិយបថ ឬ សកម្មភាពសមស្របតាមអាយុរបស់ពួកគេ។ ការហាមឃាត់នេះមានគោលបំណងការពារក្មេងជំទង់ពីសម្ពាធ និងហានិភ័យដែលពួកគេអាចប្រឈមមុខពីការប្រើប្រាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយគ្នានេះ និយតករអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលី បានប៉ាន់ប្រមាណថា មានអ្នកប្រើប្រាស់ Facebook ចំនួន ១៥០ ០០០ នាក់ និង ចំនួន ៣៥០ ០០០ នាក់នៅលើ Instagram ដែលស្ថិតក្នុងរង្វង់អាយុចន្លោះពី ១៣-១៥ ឆ្នាំ។

យ៉ាងណាក៏ដោយ ទោះបីជាក្រុមហ៊ុន Meta និងក្រុមហ៊ុនផ្សេងទៀតជំទាស់នឹងវិធានការនេះក៏ដោយ ប៉ុន្តែពួកគេនឹងត្រូវអនុវត្តតាម។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនអនុវត្តតាមវិធានការរបស់អូស្ត្រាលី អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥០ លានដុល្លារអូស្រ្តាលី (៣២​ លានដុល្លារអាម៉េរិក) ។

ទន្ទឹមនឹងនេះ Meta កំពុងស្នើសុំឱ្យអ្នកប្រើប្រាស់វ័យក្មេងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតទំនាក់ទំនងរបស់ពួកគេ ដើម្បីអាចជូនដំណឹងនៅពេលដែលពួកគេគ្រប់អាយុមានសិទ្ធិបើកគណនី។ មុនពេលគណនីត្រូវបានបិទ ពួកគេអាចទាញយក និងរក្សាទុកការបង្ហោះ វីដេអូ និងសាររបស់ពួកគេដើម្បីរក្សាទុក។ លើសពីនេះ ក្មេងគ្រប់អាយុប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អាចត្រូវប្រឈមនឹងការរឹតបន្តឹងដូចជា ថតវីដេអូ Selfie ដើម្បីប្រើក្នុងការស្កែនមុខ និង ផ្តល់ព័ត៌មានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្សេងទៀតផងដែរ។ វិធីសាស្រ្តផ្ទៀងផ្ទាត់ទាំងអស់នេះត្រូវបានសាកល្បងដោយភ្នាក់ងារត្រួតពិនិត្យអាយុដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (ACCS) កាលពីដើមឆ្នាំនេះ។ ACCS លើកឡើងថា វិធីសាស្រ្តទាំងអស់មានគុណសម្បត្តិរបស់វា ប៉ុន្តែក៏មិនធានាពីប្រសិទ្ធភាពនៃការដាក់ពង្រាយថានោះដែរ។

Antigone Davis ប្រធានផ្នែកសុវត្ថិភាពសកលនៅក្រុមហ៊ុន Meta លើកឡើងថា ពួកគេកំពុងធ្វើការយ៉ាងខ្លាំងដើម្បីដកអ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំចេញត្រឹមថ្ងៃទី ១០ ខែធ្នូ ដើម្បីអនុលោមតាមច្បាប់។ បន្ថែមពីណេះ Meta ក៏ចង់ឃើញមានច្បាប់ដែលអនុញ្ញាតក្មេងអាយុក្រោម ១៦ ឆ្នាំទទួលបានការយល់ព្រមពីអាណាព្យាបាល មុនពេលពួកគេទាញយកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *