បរទេស ៖ ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង។
យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី Novinata បានសរសេរថា ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប៊ុលហ្គារី និងក្រិក នៅក្នុងសប្តាហ៍នេះបានបង្ហាញថា ប្រទេសទាំងពីរអាចឈរជើងបានយ៉ាងល្អនៅលើទីតាំងនាំមុខគេក្នុងការធានាសន្តិសុខនៃផ្នែកខាងកើតរបស់តំបន់ណាតូ NATO ក្របខ័ណ្ឌនៃកិច្ចការពាររួមក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ។
នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Andrey Gyurov ក្នុងអំឡុងពេលកិច្ចពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសក្រិក លោក Nikolas Dendias បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ កិច្ចសហប្រតិបត្តិការស្ថាបនាក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទាំងមូល គឺជាគន្លឹះក្នុងការធានាសន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់
លោកនាយករដ្ឋមន្ត្រី Andrey Gyurov ក៏បានថ្លែងអំណរគុណចំពោះលោកក Dendias ដែលបានរួមចំណែកចំពោះសមរភូមិពហុជាតិនៅលើទឹកដីប៊ុលហ្គារី ជាផ្នែកមួយនៃកងកម្លាំងជើងគោករបស់អង្គការណាតូ ដើម្បីពង្រឹងភាពរឹងមាំ និងកិច្ចការពារនៅផ្នែកខាងកើត។ នេះជាការបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់សម្ព័ន្ធមិត្ត។
គួរឲ្យដឹងដែរថា នៅប៉ែកខាងកើតនៃតំបន់យោធាណាតូដែលដឹកនាំដោយអាម៉េរិក មានប្រទេសចំនួន៨ លាតសន្ធឹងពីតំបន់អាក់ទិកទៅដល់តំបន់សមុទ្រខ្មៅ រួមមានដូចជា ប៊ុលហ្គារី អេស្តូនី ហុងគ្រី ឡាតវៀលី ទុយអានី ប៉ូឡូញ រ៉ូម៉ានី និងស្លូវ៉ាគី៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content