កិច្ចព្រមព្រៀងត្រីភាគីធុរកិច្ចកម្ពុជា- និងក្រុមហ៊ុនចិនចំនួន២ នឹងជួយលើកកម្ពស់ការផលិត និងនវានុវត្តន៍វិស័យកសិកម្ម

ភ្នំពេញ៖ អនុស្សរណៈយោគយល់ត្រីភាគី (MoUs) សំខាន់ៗចំនួនពីរ ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុនរបស់កម្ពុជា និងក្រុមហ៊ុនឯកទេសកសិកម្មធំៗពីររបស់ចិន ដើម្បីបង្កើតវិថីថ្មីសម្រាប់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងកម្ពុជា-ចិន ជាពិសេសលើកកម្ពស់ការផលិត និងកែច្នៃដំណាំដំឡូងមី។ ការចុះ​ហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាលោកជំទាវ ចម និមល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

កិច្ចព្រមព្រៀងត្រីភាគីនេះដែរ កើតឡើងពីកិច្ចប្រឹងប្រែង និងការសម្របសម្រួលក្រោមកម្មវិធីផ្គូរផ្គង និងលើកកម្ពស់បណ្តាញធុរកិច្ចកម្ពុជា-ចិន របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាមិញ អនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថាលេខាដោយត្រីភាគីទី១ គឺផ្តោតលើសហប្រតិបត្តិការ ដើម្បីបង្កើតភាពប្រសើរឡើងនៃវិស័យកសិកម្ម ដែលបានចុះហត្ថលេខាដោយ ក្រុមហ៊ុន ID Capital ក្រុមហ៊ុន Chongqing Hongjiu Fruit, និង ADWT ។ 

ដោយក្រុមហ៊ុន ID Capital ជាក្រុមហ៊ុនវិនិយោគ និងគ្រប់គ្រងមូលនិធិឈានមុខនៅកម្ពុជា រីឯក្រុមហ៊ុន Chongqing Hongjiu Fruit ជាក្រុមហ៊ុននាំមុខគេក្នុងការផ្គត់ផ្គង់ និងចែកចាយផ្លែឈើស្រស់នៅប្រទេសចិន និងក្រុមហ៊ុន Advance Digital World Trade(ADWT) ជាដៃគូផ្លូវការរបស់ក្រុមហ៊ុន Alibaba នៅកម្ពុជា។ តាមរយៈដៃគូថ្មីនេះ ភាគីទាំង ៣ នឹងរួមគ្នាដើម្បីផ្លាស់ប្តូរការអនុវត្ត និងអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម ដើម្បីបង្កើននិរន្តរភាព នវានុវត្តន៍ និងជំរុញកំណើនសេដ្ឋកិច្ច​របស់ប្រទេសទាំង ២ ។

ចំណែកអនុស្សរណៈយោគយល់ទី២ គឺផ្តោតលើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ នៃវិស័យដំឡូងមី។ ក្រុមហ៊ុន ID Capital, ADWT ជាមួយ ATL ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន Asia Cassava Resources Holding Limited និងជាអ្នកជំនាញឈានមុខក្នុងការដាំដុះ និងកែច្នៃដំឡូងមី ។ កិច្ចព្រមព្រៀងនេ​បង្ហាញពីការបង្កើត​ភាពជាដៃគូដ៏សំខាន់ ក្នុងគោលបំណងជំរុញផលិតកម្មដំឡូងមីកម្ពុជា ការកែច្នៃ និងពាណិជ្ជកម្មឱ្យឈានដល់កម្រិតថ្មីមួយ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមហ៊ុន ID Capital បានបញ្ជាក់ថា ៖

«កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Chongqing Hongjiu Fruit , ATL, និង ADWT ដែលស្ថិតនៅក្រោមការផ្តួចផ្តើមរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធក្នុងការជួយជំរុញ​វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែន (cross-border trade)។ ពួកយើងខ្ញុំនឹងបន្តអនុវត្តកិច្ចសហការនេះដើម្បីបង្កើតវិបុលភាព​សេដ្ឋកិច្ច ជាពិសេសចូលរួមពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន»។

លោក Den Hongjiu ប្រធានក្រុមហ៊ុន Chongqing Hongjiu Fruit បានកត់សម្គាល់ថា៖

«កិច្ចសហការជាមួយ ID Capital និង ADWTនឹងមិនត្រឹមតែពង្រឹង​ការយកចិត្តទុកដាក់របស់យើងចំពោះវិស័យកសិកម្ម ប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើ​ក្នុងការលើកកម្ពស់ឧស្សាហកម្ម​កសិកម្មនៅកម្ពុជា និងប្រទេសចិនផងដែរ»។

ជាមួយគ្នានេះ លោក Ming Chuan Chu ប្រធានក្រុមហ៊ុន Artwell Tapioca Limited បានបញ្ជាក់យ៉ាងច្បាស់ថា៖

«កិច្ចសហការរបស់យើងជាមួយ ID Capital ជាមួយនឹង ADWT ក្រោមការគាំទ្រ និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកសិកម្មដំឡូងមីប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះយើងកំពុងត្រៀមខ្លួន ដើម្បីនាំមកនូវបដិវត្តកម្ម និងនវានុវត្តន៍នៃផលិតកម្មដំឡូងមី ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា និងចិន»។

តាមរយៈកិច្ចព្រមព្រៀងនេះដែរ លោកឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង ADWT បានមានប្រសាសន៍ថា កម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-ចិនរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបា​បង្ហាញពី​សក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើនពាណិជ្ជកម្មក្នុងប្រទេសទាំងពីរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់