ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នឹងរួមចំណែកបង្កើនផលិតភាពអាជីវកម្មរបស់វិស័យឯកជន និងសេដ្ឋកិច្ច

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្តីពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ទៅកាន់ក្រុមហ៊ុន សហគ្រាស នាថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខា រ៉េស៊ីដង់ ភ្នំពេញ។

សិក្ខាសាលាមានគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបព័ត៌មាន និងផ្ដល់នូវសញ្ញាណសំខាន់ៗអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ការចុះឈ្មោះជាសមាជិក និងរបៀបនៃការប្រើប្រាស់ផតថលវិក្កយ​បត្រអេឡិចត្រូនិកកម្ពុជាជូនដល់វិស័យឯកជន ជាពិសេសក្រុមហ៊ុនដែលបាន និងកំពុងផ្គត់ផ្គង់ទំនិញ សេវា ឬសំណង់ជូនក្រសួង-ស្ថាប័នរដ្ឋ និងក្រុមហ៊ុនដែលផ្ដល់សេវាកម្មសុហ្វវែរផ្នែកគណ​នេយ្យ​ ឬ សុហ្វវែរគ្រប់គ្រងការចេញវិក្កយបត្រ ដើម្បីឱ្យក្រុមហ៊ុននីមួយៗត្រៀមលក្ខណៈក្នុងការផ្ដល់កិច្ចសហការ និងចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាឱ្យបានជាអតិបរមា ទាំងការអនុវត្តជាកាតព្វកិច្ច និងការអនុវត្តដោយស្ម័គ្រចិត្ត។ សិក្ខាសាលានេះ ក៏នឹងបង្កើតនូវបរិយាកាសសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ប្ដូរទស្សនៈ ឬយោបល់ ការលើកឡើងនូវកង្វល់ ឬបញ្ហាប្រឈម និងការចែករំលែកធាតុចូលថ្មីៗដើម្បីកែលម្អ ធ្វើនវានុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ៖ការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា រំពឹងថា នឹងទទួលបានអត្ថប្រយោ​ជន៍ និងតម្លៃបន្ថែមសម្រាប់រួមចំណែកក្នុងការបង្កើនផលិតភាពអាជីវកម្មរបស់វិស័យឯកជន និងសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិតបានគូសរំលេចអំពីអត្ថប្រយោជន៍សំខាន់ៗ ដែលរំពឹងថានឹងទទួលបានពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា រួមមានជាអាទិ៍៖

១៖ ការបង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់ក្រុមហ៊ុន ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ,

២៖ ការលើកកម្ពស់តម្លាភាពសង្គមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ចូលរួមក្នុងការទាក់ទាញការវិនិយោគ និងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ,

៣៖ ការជួយសម្រួលដល់ធុរជនទៅលើទិដ្ឋភាពអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ ដែលរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល,

៤៖ ការជួយសម្រួលបន្ថែម ដល់នីតិវិធីពាណិជ្ជកម្មឆ្លងដែន,

៥៖ការចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានសង្កត់ធ្ងន់ថា ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មិនមែនបង្កើតឡើងសម្រាប់តែរដ្ឋាភិបាលនោះទេ ប៉ុន្តែវាគឺជាថ្នាលឌីជីថលគ្រឹះរបស់ជាតិ ដែលបង្កើតឡើង ដើម្បីផ្ដល់បរិយាកាសសម្រាប់ការភ្ជាប់គ្នារវាងប្រព័ន្ធឌីជីថលដែលមានការពាក់ព័ន្ធទាំងអស់ក្នុងការផ្លាស់ប្ដូរ ឬបញ្ជូនវិក្កយបត្រ ទាំងក្នុងវិស័យឯកជន និង វិស័យសាធារណៈ មិនថាចំពោះតែសហគ្រាសធំ ដែលមានប្រើប្រាស់ប្រព័ន្ធ ERP ឬប្រព័ន្ធគណនេយ្យ ឬជាសហគ្រាសតូចៗ ដែលប្រើប្រាស់ផតថលឥតគិតថ្លៃនោះទេ គឺទាំងអស់គ្នា ជាផ្នែកនៅក្នុងការផ្លាស់ប្តូរវិក្កយបត្រតាមរយៈថ្នាលនេះនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល នៃវិក្កយបត្រ និងហិរញ្ញវត្ថុ។

លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ឱ្យដឹងថា៖ ការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គិតមកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥នេះ មានវឌ្ឍនភាពមួយចំនួន គឺ៖

១៖ ការចុះឈ្មោះសមាជិកភាពប្រភេទជាអ្នកប្រើប្រាស់ សរុបបានចំនួន ១៥១ ស្ថាប័ន/អង្គភាព ក្នុងនោះ សមាជិកជាអង្គភាពរដ្ឋចំនួន៨១ និង សមាជិកជាក្រុមហ៊ុន សហគ្រាសចំនួន៧០,

២៖ ការចុះឈ្មោះស្នើសុំតភ្ជាប់សន្ធានកម្ម ជាមួយវិក្កយបត្រអេឡិចត្រូនិកកម្ពុជាចំនួន១៩ក្រុមហ៊ុន ក្នុងនោះ បានភ្ជាប់ជោគជ័យជាមួយក្រុមហ៊ុនចំនួន ៥, កំពុងបន្តការអភិវឌ្ឍ សន្ធានកម្មជាមួយក្រុមហ៊ុនចំនួន៩ និងមានក្រុមហ៊ុនចំនួន៥ទៀត មិនទាន់ចាប់ផ្ដើមការបច្ចេកទេសសន្ធានកម្មនៅឡើយ។ ដោយឡែក សម្រាប់ផែនការបន្តក្នុងឆ្នាំ២០២៥នេះ ក្រុមការងារនឹងពង្រីកការអនុវត្តជាកាតព្វកិច្ច សម្រាប់ការផ្គត់ផ្គង់ជាមួយអង្គភាពរដ្ឋនៅថ្នាក់កណ្ដាលនៃក្រសួងចំនួន៦បន្ថែមទៀត ក្នុងប្រភេទជា B2G ដែលគ្រោងនៅក្នុងត្រីមាសទី៤ ឆាប់ៗនេះ។សម្រាប់ឆ្នាំ២០២៦ នឹងបន្តពង្រីកការអនុវត្តកាតព្វកិច្ចទៅកាន់ក្រសួង ស្ថាប័នយ៉ាងតិចចំនួន១៤ បន្ថែមទៀត និង រំពឹងថាត្រឹមឆ្នាំ ២០២៨ នឹងអនុវត្តជាកាតព្វកិច្ចពេញលេញ នៅគ្រប់ក្រសួង ស្ថាប័នថ្នាក់កណ្ដាល ជាមួយនឹងការចាប់ផ្ដើមអនុវត្តមួយចំនួន នៅថ្នាក់មូលដ្ឋាន។

លោកអគ្គនាយករង ក៏បានលើកឡើងពីសមាសធាតុធំៗចំនួន ៤ របស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដូចតទៅ៖

-សមាសធាតុទី១. គឺមុខងារស្នូលឬហៅថាថ្នាលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing Platform) គឺជាស្នូលនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដែលមានតួនាទី ជួយពិនិត្យភាពគ្រប់គ្រាន់នៃទិន្នន័យរបស់វិក្កយបត្រ ស្របតាមតម្រូវការរបស់អគ្គនាយកដ្ឋានពន្ធដារ, ជួយពិនិត្យទម្រង់ស្តង់ដាអន្តរជាតិ ដោយប្រើប្រាស់ភាសាធុរកិច្ចសកល ហៅថា UBL មកពីពាក្យ Universal Business Language ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការធ្វើសមាហរណកម្មប្រព័ន្ធឆ្លងដែន, ជួយបញ្ជាក់ភាពដើមនៃវិក្កយបត្រដោយប្រើប្រាស់ថ្នាល CamDL ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន, ជួយពិនិត្យអត្តសញ្ញាណក្រុមហ៊ុនទាំងអ្នកលក់និងអ្នកទិញ តាមប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស ហៅថា E-KYB នៃថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា – CamDX, និង ផ្ដល់ជាសំណុំអេភីអាយ (API) សម្រាប់គាំទ្រការភ្ជាប់សន្ធានកម្មជាមួយប្រព័ន្ធគណនេយ្យឬប្រព័ន្ធវិក្កយបត្ររបស់ក្រុមហ៊ុន។

-សមាសធាតុទី២. គឺផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing Portal) បង្កើតឡើងក្នុងរូបភាពជាប្រព័ន្ធវិក្កយបត្រសាមញ្ញមួយ ដែលមានមុខងារមូលដ្ឋានមួយចំនួនតូច គាំទ្រដល់ការគ្រប់គ្រងវិក្កយបត្រតែប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនជាអ្នកលក់ឬអ្នកទិញ ប្រើប្រាស់ក្នុងការចេញឬទទួលវិក្កយបត្រជាអេឡិចត្រូនិក  ដែលឆ្លងកាត់ការពិនិត្យដោយថ្នាលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ផតថលនេះ មានមុខងារមូលដ្ឋាន ដូចជា ការចុះឈ្មោះសមាជិកភាព, ការគ្រប់គ្រង់ព័ត៌មានសមាជិកភាពរបស់ខ្លួន ការចេញនិងទទួលវិក្កយបត្រអេឡិចត្រូនិក ការចេញនិងទទួលលិខិតឥណទានឬលិខិតឥណពន្ធ (Debit /Credit Note), ការគ្រប់គ្រងទិន្នន័យអតិថិជន, និងការគ្រប់គ្រងការភ្ជាប់ឬផ្ដាច់ការប្រើប្រាស់សេវាប្រព័ន្ធវិក្កយបត្រ របស់ក្រុមហ៊ុនផ្គត់ផ្គង់ណាមួយដែលភ្ជាប់សន្ធានកម្មជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ -សមាសធាតុទី៣.គឺផតថលប្រតិបត្តិករ អ្នកគ្រប់គ្រងប្រព័ន្ធ(Administrator & Operator Portal)។    ផតថ​លនេះប្រើប្រាស់ដោយប្រតិបត្តិករនិងអ្នកគ្រប់គ្រងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាដែលមានមុខងារ​​គ្រប់គ្រងនិងអនុម័តទៅលើការស្នើសុំចូលសមាជិកភាពនិងមុខងារតាមដានដំណើរការនៃប្រព័ន្ធជារួម​។ សមាសធាតុទី៤. គឺគេហទំព័រប្រព័ន្ធវិក្កយបត្រអេឡិចត្រនិកកម្ពុជា (Landing Page) ដែលមានតួនាទីផ្សព្វផ្សាយផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា

គួរជម្រាបថា៖ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា​ (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន​​ ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក​ រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ។ប្រព័ន្ធមានតួនាទីក្នុងការពិនិត្យភាពគ្រប់គ្រាន់នៃតម្រូវការទិន្នន័យរបស់វិក្កយបត្រ, បញ្ជាក់ភាពដើមនៃវិក្កយបត្រ, ពិនិត្យភាពត្រឹមត្រូវនៃក្រុមហ៊ុនអាជីវកម្ម ព្រមទាំងអនុញ្ញាតឱ្យប្រព័ន្ធចេញវិក្កយបត្ររបស់ភាគីអ្នកលក់ និងប្រព័ន្ធរបស់ភាគីអ្នកទិញ ទំនាក់ទំនងគ្នាបានដោយស្វ័យប្រវត្តិក្នុងការបញ្ជូនវិក្កយបត្រអេឡិចត្រូនិក បើទោះបីជាភាគីទាំងពីរប្រើប្រាស់ប្រព័ន្ធវិក្កយបត្រផ្សេងគ្នាក៏ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​


Leave a Reply

Your email address will not be published.Required fields are marked *