រដ្ឋមន្ត្រី​ដែនដី ប្ដេជ្ញា​បញ្ចប់​បញ្ហា​នៅតំបន់​បេតិកភណ្ឌអង្គរ​ ដើម្បីលើ​កកម្ពស់ជីវភាព​ពលរដ្ឋ​ឱ្យកាន់តែ​ប្រសើរ​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ឯកឧត្តម​ សាយ សំអាល់ ឧបនា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ បានមានប្រសាសន៍​បញ្ជាក់ពីការប្ដេជ្ញា​ក្នុងការ​បញ្ចប់​បញ្ហា​នៅតំបន់​បេតិ​កភណ្ឌ​អង្គរ ដើម្បីលើកកម្ពស់​ជីវភាព​ប្រជា​ពល​​រដ្ឋ​​នៅក្នុងតំបន់ ក៏ដូចជានៅក្នុងខេត្តសៀមរាប​ឱ្យ​កាន់​តែ​ប្រសើរ ។​

ឯកឧត្តម​ សាយ សំអាល់ ឧបនា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ បានប្រសាសន៍កាលពីពេលថ្មីៗនេះថា​ ក្នុង​ចំណោមភូមិ១១៤ ដែលស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ គឺសិក្សា និង​កំ​ណ​ត់ទៅថា ភូមិណាគួរៀបចំបែបណាអាចធ្វើអ្វីបានខ្លះ និង​កំណត់ភូមិណា​ដែលជា​ទួល​បុរាណ​ សម្រា​ប់​ការ​អភិ​រក្ស និង​ត្រូវ​ចុះបញ្ជី​ឱ្យបានច្បាស់លាស់ ។

ឯកឧត្តមបាន​បន្តថា ៖

«ចាប់ពីពេលនេះ យើង​ត្រូវ​គិ​តថា ធ្វើម៉េច​ដើម្បីឱ្យ​អ្នកសៀមរាបមានជីវភាពល្អប្រសើរ ។ ម៉ោងនេះ បើសិនជាយើងមិនបាននាំគ្នា​ប្ដេជ្ញា​ចិត្ត ឬដាក់​លក្ខខណ្ឌឱ្យបានល្អ​ទេ យើងនឹង​បាត់បង់ឱកាស​សេដ្ឋកិច្ច​។ ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​បានស្គាល់អង្គរវត្ត​យើង​បានច្រើនក្នុង​រយៈពេល​៣០ឆ្នាំ​ចុងក្រោយនេះ ដូច្នេះយើង​ត្រូវ​ធ្វើម៉េច​ដើម្បីទាក់ទាញ​ប្រជាពលរដ្ឋ​លើពិភពលោក ​ភ្ញៀវទេសចរអន្តរជាតិ​ឱ្យមក​លេង​អង្គរ​បន្ត​ទៀតនៅពេលអនាគត»។

គួរ​រម្លឹកថា កាលពី​ចុងខែឧសភា ឆ្នាំ២០២៥​កន្លងទៅនេះ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បាន​បើកកិច្ច​ប្រជុំពិភាក្សា​ជាមួយក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បីទទួលបានការឯកភាពលើការរៀបចំបទបញ្ញត្តិ​ លក្ខខណ្ឌនៃការ​ប្រើប្រាស់ដី និងការ​គ្រង​នគរូប​នីយកម្ម និងសំណង់ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌពិភពលោក​អង្គរ ។

នៅក្នុង​កិច្ចប្រជុំនោះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែ​ន​ដី​ ន​គ​​រូបនីយកម្ម​ និងសំណង់​​ យល់ឃើញថា ប្រសិនបើការដោះស្រាយបញ្ហានៅតំបន់​អ​ង្គ​​រ​នេះ​បាន​ច​​ប់​ស​ព្វ​គ្រ​ប់​នោះ ក្រសួងនឹងអាចឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ជាពិសេសនៅតំបន់បឹងទន្លេសាប និងខេ​ត្ត​ព្រះវិហារ ដែលជាខេត្តមានប្រាង្គប្រាសាទច្រើនបន្ទាប់ពីខេត្តសៀមរាប ហើយនឹងយក​លំ​នាំនេះ​ទៅដោះស្រាយផងដែរ។

ចំពោះការរៀបចំលក្ខខ​ណ្ឌ​នៃ​កា​រ​ប្រើ​ប្រា​ស់ដី​នៅ​ខេ​ត្ត​សៀ​ម​រា​ប​ គឺ​ត្រូ​វ​ពិនិ​ត្យ​មើ​ល​ប​ទ​ប​ញ្ញ​ត្តិ​ទាំ​ង​ឡា​​យ​ដែ​លបានកំណត់ពីមុនមក ជាពិសេសព្រះរាជក្រឹត្យលេខ ០១ ច្បាប់បេតិ​កភណ្ឌ ច្បាប់អង្គ​កា​រ​ដែ​ល​​អនុ​វ​ត្ត​ដោយក្រសួងមហាផ្ទៃ ច្បាប់រៀបចំដែនដីដែលក្រសួងកំពុងតែព្រាង និងច្បាប់ភូមិបាលដែលមានស្រាប់ ​ប៉ុ​ន្តែ​ដោ​យ​សារស្ថានភាពបច្ចុប្បន្នមានការប្រែប្រួល ដូច្នេះច្បា​ប់​នេះ​នឹ​ង​ត្រូ​វ​កែ​ស​ម្រួ​ល​ដោ​យ​ឆ្លុះ​បញ្ចាំ​ង​ពី​កា​រ​គិ​ត​គូ​របែបជាក់ស្តែងនិយមនៅពេលនេះ ហើយនឹងទៅឆ្នាំខាងមុខបន្តទៀត។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបញ្ជាក់ថា ការដែលក្រសួងរៀបចំដែនដី នគរូបនី​យក​ម្ម និងសំណង់ រៀបចំកិច្ចពិភាក្សាទូលាយជាមួយថ្នាក់ដឹកនាំ និងអ្នកជំនា​ញ​បេតិ​ក​ភ​ណ្ឌ​​នៃ​ក្រ​សួ​ងវប្បធម៌ និងវិចិត្រសិល្បៈនាពេលនោះ ​ដោ​យ​ផ្អែ​ក​លើ​វឌ្ឍ​ន​ភា​ព​នៃ​កា​រ​រៀ​ប​​ចំ​លក្ខ​ខ​ណ្ឌ​នៃ​​ការ​ប្រើ​ប្រា​ស់​ដី​នៅ​តំ​ប​ន់​រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សំដៅស្វែងរកការឯកភាពគ្នា លើការរៀបចំបទប្បញ្ញត្តិ លក្ខខ​ណ្ឌនៃ​កា​រប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណី​​យដ្ឋា​ន​បេ​តិ​​កភ​ណ្ឌពិភពលោកអង្គរ ដើម្បីការពារឧត្តមប្រយោជន៍នៃការអភិរក្ស និងលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ ​និ​ង​បង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវទេសចរមកកំសាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចសំរាប់កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ


Leave a Reply

Your email address will not be published.Required fields are marked *