ចំនួនប្រជាជនចិន បន្តធ្លាក់ចុះខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ

បរទេស ៖ យោងតាមទិន្នន័យផ្លូវការដែលបង្ហាញដោយការិយាល័យស្ថិតិជាតិរបស់ចិនកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះបានឱ្យដឹងថា ចំនួនពលរដ្ឋចិននៅតែបន្តធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំជាប់គ្នាចុងក្រោយនេះ ដែលកំពុងក្លាយជាក្ដីប្រាម្ភមួយរបស់រដ្ឋាភិបាល។

តាមរយៈតួលេខក្នុងរបាយការណ៍ដដែលបានរកឃើញថា នៅឆ្នាំ២០២៥ ចំនួនប្រជាជនបានធ្លាក់ចុះប្រមាណជា ៣,៣៩លាននាក់ ខណៈដែលនៅឆ្នាំ២០២៤ ចំនួនប្រជាជនមានរហូតដល់ ១៤០៥លាននាក់ ។អត្រាចាប់កំណើតថ្មីនៅទូទាំងប្រទេសចិនក្នុងឆ្នាំ២០២៥ ត្រូវបានកត់ត្រាចំនួនត្រឹមតែប្រមាណ ៧,៩២លាននាក់ ដែលជាអត្រាមានកម្រិតទាបបំផុតមិនធ្លាប់មានឡើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ខណៈដែលតួលេខកំណើតថ្មីមានត្រឹមតែ ៩,៥៤លាននាក់កាលពីឆ្នាំ២០២៤។

ផ្ទុយពីការចាប់កំណើតថ្មីដែលមានចំនួនដូចបានបង្ហាញជូននៅខាងលើនេះ ងាកមកតួលេខនៃចំនួនពលរដ្ឋដែលទទួលមរណភាពវិញ មានកំណើនខ្លាំងរហូតដល់ប្រមាណ ១១,៣១លាននាក់នៅក្នុងឆ្នាំ២០២៥ ខណៈដែលកាលពីឆ្នាំ២០២៤ ចំនួនអ្នកទទួលមរណភាពមានចំនួន ១០,៩៣លាននាក់។

ជាការកត់សម្គាល់ ចំនួនពលរដ្ឋចិនបានបន្តធ្លាក់ចុះតាំងតែពីឆ្នាំ២០២២ ស្របពេលដែលពលរដ្ឋមានវ័យចំណាស់មានការកើនឡើងខ្ពស់ ហើយក្រៅពីនោះ បញ្ហាដែលពាក់ព័ន្ធធ្វើឲ្យកំណើនពលរដ្ឋដើរថយក្រោយបែបនេះ ដោយសារតែរាល់ខ្ទង់ចំណាយរបស់ពលរដ្ឋស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ បូករួមទាំងបញ្ហាបំណុល និងអត្រាពលរដ្ឋអត់ការងារធ្វើច្រើនផង ប៉ះពាល់ដល់ប្រាក់ចំណូល។

ដោយឡែក ងាកមកចាប់អារម្មណ៍ជាមួយចំនួនអ្នករៀបការនៅក្នុងប្រទេសចិន ក៏មើលឃើញថា មានការធ្លាក់ចុះខ្លាំងដែរ ដោយនៅក្នុងឆ្នាំ២០២៤ ចំនួនអ្នកចុះឈ្មោះរៀបការថ្មីមានត្រឹមតែ ១ ភាគ ៥ ប៉ុណ្ណោះធៀបទៅនឹងឆ្នាំចាស់ ហើយក៏ជាឆ្នាំដែលមានចំនួនពលរដ្ឋចិនរៀបការថ្មីតិចតួចបំផុត និងមិនធ្លាប់មាន។ កាលពីឆ្នាំ២០២៤ មានអ្នកចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ចំនួន ៦,១លានគូ ខណៈដែលកាលពីឆ្នាំ២០២៣ មានប្រមាណជា ៧,៦៨លានគូ។ ការរៀបអាពាហ៍ពិពាហ៍ គឺជាសូចនាករដ៏សំខាន់ក្នុងការជួយជំរុញឱ្យអត្រាកំណើតថ្មីនៅទូទាំងប្រទេសចិនកើនឡើង។ យ៉ាងណាក្តី រដ្ឋាភិបាលចិន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗមួយចំនួន ដើម្បីអាចធ្វើឱ្យកំណើនពលរដ្ឋកើនឡើងវិញនៅឆ្នាំបន្ទាប់ ដោយក្នុងនោះ កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ រដ្ឋាភិបាលចិន បានប្រកាសឲ្យគូស្នេហ៍ថ្មីថ្មោងអាចរៀបការបាននៅគ្រប់ទីកន្លែងណាក៏បាន ខុសពីច្បាប់ចាស់ដែលតម្រូវឲ្យពួកគេអាចរៀបការនៅទីកន្លែងពួកគេរស់នៅប៉ុណ្ណោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

Leave a Reply

Your email address will not be published. Required fields are marked *