យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA បានរកឃើញថា មនុស្សដល់ទៅជាង ៧៧០លាននាក់កំពុងជួបបញ្ហាកង្វះខាតភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ននេះដោយក្នុងនោះមានប្រមាណជាង ៥៧២លាននាក់ជាអ្នកដែលរស់នៅក្នុងតំបន់អាហ្វ្រិក។

ធៀបទៅនឹងចំនួនប្រជាជននៅទូទាំងពិភពលោក បច្ចុប្បន្នសម្រាប់តែប្រទេសកុងហ្គោមានប្រជាពលរដ្ឋដែលកំពុងរស់នៅជាមួយបញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់យ៉ាងខ្លាំងបំផុតដោយក្នុងនោះគេមើលឃើញថា មានតែមនុស្សម្នាក់ប៉ុណ្ណោះក្នុងចំណោមប្រាំនាក់ដែលអាចមានលទ្ធភាពក្នុងការទទួលបានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ។

តំបន់ភាគច្រើននៅក្នុងប្រទេសកុងហ្គោអាចទទួលបានអគ្គិសនីប្រើប្រាស់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ដែលវាបានបង្ខំឲ្យពលរដ្ឋនាំគ្នាប្រើប្រាស់ភ្លើងទៀន និងម៉ាស៊ីនភ្លើងដែលមានតម្លៃថ្លៃជំនួសវិញ។ ជាមួយគ្នានេះ ដោយសារតែមើលឃើញពីបញ្ហាដ៏លំបាកទាំងនេះហើយទើបស្ត្រីម្នាក់ដែលកាន់សាសនាគ្រឹស្ត មានឈ្មោះថា Sister Alphonsine Ciza បានខិតខំរកវិធីសាស្ត្រកែច្នៃបច្ចេកទេសអស់រយៈពេលជាច្រើនឆ្នាំដើម្បីបង្កើតបានទៅជាម៉ាស៊ីនភ្លើងផលិតថាមពលអគ្គិសនីពីវារីអគ្គិសនី។

ម៉ាស៊ីនភ្លើងនេះត្រូវបានអ្នកនាង Sister Alphonsine Ciza ចាប់ផ្តើមការងារស្វែងរកប្រាក់ជំនួយតាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ហើយបច្ចុប្បន្ននេះវាអាចដំណើរការបានយ៉ាងល្អ ព្រមទាំងអាចផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ទៅឲ្យសាលារៀនចំនួន២កន្លែង និងមន្ទីរពេទ្យ១កន្លែងផងដែរ ខណៈដែលបច្ចុប្បន្នសិស្ស-និស្សិតនៅក្នុងសាលារៀនទាំងពីរកន្លែងអាចរៀនជំនាញបន្តពីអ្នកនាងបាន ជាពិសេសអាចធ្វើការប្រើប្រាស់កំព្យូទ័របានយ៉ាងងាយស្រួល ខណៈដែលមន្ទីរពេទ្យមួយកន្លែងនោះមិនដែលមានបញ្ហាខ្វះខាតក្នុងការប្រើប្រាស់ ឬដាច់ចរន្តអគ្គិសនីនៅពេលយប់ទៀតឡើយ។
គួរឲ្យដឹងដែរថា អ្នកនាង Ciza កាលពីនៅវ័យកុមារភាព ត្រូវបានគេបញ្ជូនទៅរៀនជំនាញវិស្វកម្មដែលជាមូលហេតុចំបងធ្វើឲ្យអ្នកនាងមានភាពច្នៃប្រឌិត និងមានសមត្ថភាពក្នុងការអនុវត្តគម្រោងនេះរហូតទទួលបានជោគជ័យយ៉ាងត្រចង់ និងកំពុងក្លាយទៅជាគំរូដល់តំបន់ផ្សេងទៀតនៅទូទាំងប្រទេសក្នុងការកែច្នៃ ផលិតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការប្រចាំថ្ងៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content