សម្តេចធិបតី បន្តសុពលភាពនៃការលើកលែងពន្ធ និងជួយសម្រាលបន្ទុកប្រតិបត្តិករក្នុងវិស័យ​ទេសចរណ៍ ជួយជំរុញដល់សេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការបន្ធូរបន្ថយ និងបន្តលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ក្នុងឱកាសថ្លែងសារពិសេសរបស់លោក ស្តីពី “សមិទ្ធផលរយៈពេលមួយឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដែលបានផ្សាយកាលពីពេលថ្មីៗនេះ ដោយរំពឹងថាការបន្តសុពលភាពនៃការលើកលែងពន្ធនេះអាចជួយសម្រាលបន្ទុកប្រតិបត្តិករក្នុងវិស័យទេសចរណ៍។

ក្នុងគោលបំណងគាំទ្រដល់ប្រតិបត្តិករទេសចរណ៍ និងធ្វើឱ្យវិស័យទេសចរណ៍រស់ឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រកាសពន្យារពេលលើការលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍រយៈពេលមួយឆ្នាំទៀត។ ការលើកលែងនេះនឹងរួមបញ្ចូលពន្ធប្រចាំខែគ្រប់ប្រភេទក្រៅពីអាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូល ជាពិសេសការបន្ធូរបន្ថយពន្ធសម្រាប់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដោយសម្តេចធិបតី បានបញ្ជាក់ថា ការធ្វើសវនកម្មលើអាជីវកម្មទេសចរណ៍នឹងត្រូវពន្យារពេលដល់ខែមិថុនា ឆ្នាំ២០​២៥។

សម្តេចធិបតីបានមានប្រសាសន៍ដែរថា ក្រៅពីការងារលើកលែងពន្ធ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០ លានដុល្លារ តាមរយៈធនាគារ SME ដើម្បីផ្តល់ប្រាក់កម្ចី ជាពិសេសដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀម​រាប ដោយក្រុមការងារកំពុងធ្វើការសិក្សា និងវាយតម្លៃសកម្មភាព និងសេវាកម្មទេសចរណ៍។

សូមជម្រាបថា របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣.៧៤ លាននាក់ នៅក្នុងរយៈពេល៧ខែកន្លងមក នេះ ដោយបានកើនឡើង ២៣ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភ្ញៀវទេសចរជនជាតិថៃមានចំនួនប្រមាណ ១,១៤៧,៥៣៤នាក់ ដោយចំនួននេះបានកើនឡើង ១១.៦ ភាគរយ។ ក្រៅពីនេះគឺប្រទេសជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ដែលមានលេខរៀងបន្ទាប់ ប្រទេសវៀតណាមចំនួន ៧៥៧ ៤៣៧ នាក់ កើនឡើង ៣៧.៤ ភាគរយ និងជនជាតិចិនចំនួន ៤៦៣ ៩៨០ នាក់ កើនឡើង ៤៥.៦ ភាគរយ ក្រៅពីនេះក៏មានមកពីប្រទេសឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស និងជប៉ុន ដែលមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេលប្រាំពីរខែនៃឆ្នាំ២០២៤។

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់ AMS ថា កាលពីពេល​កន្លងមកនេះ ធ្លាប់មានទង្វើខ្លះបានធ្វើឱ្យមានប្រតិកម្មពីអ្នកជំនាញ​ និងមិនមែនជំនាញរហូតទៅដល់អ្នកទេសចរទាំងក្នុងស្រុក និងបរទេស។ ចំណុចមួយចំនួនដែលត្រូវតែកែតម្រូវឱ្យបានលឿន រួមដូចជា បញ្ហាអនាម័យ ក៏ដូចជាគោលការណ៍មួយចំនួនដែលមិនគួរហាមឃាត់ ខណៈដែលរាជរដ្ឋាភិបាលបានណែនាំដល់ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ និងឈានដល់ការសម្រេចលុបចោលគោលការណ៍ទាំងឡាយណា​ដែលនាំឱ្យប៉ះពាល់ដល់ទេសចរ។

លោក ហូ វណ្ណឌី បានបញ្ជាក់ថា ៖ ការកែប្រែទាំងនេះ នឹងជារឿងល្អ ដែលយើងបានកែប្រែពីភាពអវិជ្ជមានមួយចំនួន ទៅជាវិជ្ជមានវិញ។ ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ដូចជាការលើកលែងពន្ធក្នុងវិស័យទេសចរណ៍ គឺជាការជួយមួយផ្នែក និងជាការលើកទឹកចិត្តដល់អ្នកប្រកបមុខរបរដែលពាក់ព័ន្ធនៅក្នុវិស័យទេសចរណ៍៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន