ស្វែងយល់ពីអ្វីដែលជាផែនការពង្រីកវត្តមានរបស់អង្គការណាតូនៅក្នុងតំបន់អាស៊ី

ក្នុងពេលដែលតំបន់អឺរ៉ុប និងលោកខាងលិចកំពុងមានបញ្ហាខ្លួនឯងមិនទាន់ដោះស្រាយរួចរាល់ផងនោះ អង្គការយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ឬហៅកាត់ថាណាតូ NATO កាលពីដើមខែឧសភាកន្លងមកនេះបានធ្វើការប្រកាសនូវផែនការដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺជាផែនការពង្រីកខ្លួននៅក្នុងតំបន់អាស៊ីទៅវិញ។

ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសលើពិភពលោក ហើយក៏មិនមានអ្នកណាដែលសប្បាយចិត្តជាងគេក្រៅតែពីប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអតិថិជនទិញអាវុធជាយូរមកហើយរបស់អាមេរិក ដូចជា ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងញូវស៊ឺឡេននោះដែរ។

ណាតូប្រកាសថានឹងបើកដំណើរការប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួនជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសជប៉ុន និងត្រូវបានគេចាត់ទុកថាជាប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ណាតូឡើយនៅក្នុងតំបន់អាស៊ីដោយផ្តោតសំខាន់លើការប្រឹក្សាផ្នែកសន្តិសុខជាមួយនឹងដៃគូរបស់ខ្លួនទាំងអស់នៅទីនេះ។ វត្តមានការិយាល័យអង្គការណាតូក៏មានបំណងក្នុងការលើកកំពស់កិច្ចសហប្រតិបត្តិការ ជាពិសេសជាមួយនឹងជប៉ុនផងដែរទៅលើកិច្ចការងារសំខាន់ៗមួយចំនួនដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ ព័ត៌មានមិនពិត និងបច្ចេកវិទ្យាខុសច្បាប់នានាក្នុងតំបន់។ ទោះបីជាមិនទាន់មានដំណើរការអ្វីគួរឲ្យកត់សំគាល់នាពេលក្រោយមកទៀត ប៉ុន្តែតាមផែនការរបស់ណាតូកិច្ចប្រជុំទ្វេភាគីនឹងធ្វើឡើងម្តងទៀតចំពោះបញ្ហានេះមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដាក្នុងទីក្រុង Vilnius ប្រទេស Lithuania។

សប្តាហ៍នេះប្រធានាធិបតីបារាំង លោក Emmanuel Macron បានចេញមកធ្វើការប្រតិកម្មចំពោះផែនការនេះដោយបដិសេធមិនអាចឲ្យមានដំណើរការការិយាល័យអង្គការណាតូនៅក្នុងតំបន់អាស៊ីជាដាច់ខាតដោយព្រមានថាវានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរមួយ។

កាលពីដើមខែមិថុនាកន្លងមកនេះ ក្រសួងការបរទេសចិនក៏បានចេញមកធ្វើការព្រមានផងដែរថា អាស៊ីនឹងមិនស្វាគមន៍ចំពោះការប្រឈមមុខដាក់គ្នាដោយនយោបាយ ឬប្រឈមមុខដាក់គ្នាដោយយោធានោះដែរ ហើយណាតូមិនគួរស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីឡើយ។

រំលឹកដែរថា ផែនការនេះត្រូវបានពិភាក្សា និងផ្តួចផ្តើមគំនិតដំបូងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe តាំងតែពីឆ្នាំ២០០៧គ្រាដែលលោកបានបំពេញទស្សនកិច្ចទៅអគារការិយាល័យកណ្តាលអង្គការណាតូ ហើយក្រោយមកទើបតែត្រូវបានលើកឡើងមកពិភាក្សាម្តងទៀតកាលពីប៉ុន្មានខែមុន ជាពិសេសអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីជប៉ុនបច្ចុបន្ន Fumio Kishida បានក្លាយជាមេដឹកនាំជប៉ុនដំបូងបំផុតដែលចូលរួមក្នុងកិច្ចប្រជុំកំពូលជាផ្លូវការរបស់អង្គការណាតូកាលពីឆ្នាំទៅ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)