បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា ទឺកសមុទ្រមិនត្រឹមតែស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលបង្កគ្រោះថ្នាក់ដូចជាកាបូនឌីអុកស៊ីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតអុកស៊ីសែនប្រហែលពាក់កណ្តាលនៃភពផែនដីទៀតផង។

ប្រសិនបើគ្មានមហាសមុទ្រទេ ភពផែនដីនឹងឡើងកំដៅកាន់តែលឿន ដោយសារតែសមត្ថភាពកំដៅខ្ពស់របស់ទឹកមហាសមុទ្រស្រូបយក ៩០ ភាគរយនៃកំដៅលើសដែលបណ្តាលមកពីការឡើងកំដៅផែនដី។ លើសពីនេះ មហាសមុទ្រគ្របដណ្ដប់នៅលើផ្ទៃផែនដីជាង ៧០ ភាគរយ ដែលធ្វើឲ្យវាស្រូបយកកាំរស្មីព្រះអាទិត្យបានច្រើនជាងកំដៅដែលនៅក្នុងបរិយាកាសទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ មហាសមុទ្រគឺជាប្រភពថាមពលកកើតឡើងវិញ ដោយខ្យល់នៅឆ្នេរសមុទ្រ និងថាមពលមហាសមុទ្រដែលទទួលបានពីប្រភពធម្មជាតិមិនបញ្ចេញកាបូនឌីអុកស៊ីត ឬឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតទៅបរិយាកាសនោះទេ។
ទោះជាយ៉ាងណាក្តី ការកើនឡើងសីតុណ្ហភាពនៅក្នុងមហាសមុទ្រក៏អាចបង្កជាហានិភ័យផងដែរ ដោយសារសមុទ្រមានកំដៅក្តៅអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រសំខាន់ៗ ដូចជា ថ្មប៉ប្រះទឹក, ផ្កាថ្ម , ផ្ទាំងទឹកកក អាចរលាយលឿនជាងមុន និងជំរុញឱ្យមានខ្យល់ព្យុះខ្លាំងជាងមុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កំដៅក្តៅធ្វើឲ្យទឹករីកមាឌ ឬ ស្មើនឹង ៥០ ភាគរយនៃកម្ពស់ទឹកសមុទ្រ។

នៅដើមឆ្នាំនេះ សីតុណ្ហភាពមហាសមុទ្រពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុត ដែលអាចគំរាមកំហែងដល់ភពផែនដី។ វិបត្តិបម្រែបម្រួលអាកាសធាតុបានបណ្តាលឲ្យមហាសមុទ្រពិភពលោកឡើងកំដៅខ្លាំងបំផុតមិនធ្លាប់មាន ដោយសីតុណ្ហភាពទឹកជាមធ្យមបានឡើងដល់ ២០,៩៦ អង្សារសេកាលពីខែសីហាកន្លងទៅនេះ ខ្ពស់ជាងកម្រិតមធ្យមសម្រាប់ឆ្នាំនេះ។ កាឡើងកំដៅនៃមហាសមុទ្រមានផលប៉ះពាល់រយៈពេលវែងសម្រាប់ភពផែនដី ពីព្រោះវាស្រូបយកឧស្ម័នផ្ទះកញ្ចក់ដូចជាកាបូនឌីអុកស៊ីត និងផលិតអុកស៊ីសែនប្រហែលពាក់កណ្តាលនៃភពផែនដី។ ប្រសិនបើបើសីតុណ្ហភាពទឹកសមុទ្រកើនឡើង នោះសមត្ថភាពរបស់មហាសមុទ្រក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុមានការថយចុះ។ វាមានន័យថាកាបូនឌីអុកស៊ីតត្រូវបានស្រូបយកតិច ខណៈដែលការឡើងកំដៅ ពន្លឿនដល់ការរលាយទឹកកកកាន់តែធ្ងន់ធ្ងរ ដែលនាំឱ្យកម្រិតទឹកសមុទ្រកើនឡើង។

យោងតាមប្រភពពីអង្គការសហប្រជាជាតិ UN បានចាត់ទុកមហាមុទ្រជាសួតនៃភពផែនដី និងជាធុងកាបូនដ៏ធំបំផុតដែលប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ មហាសមុទ្រជាចំណុចកណ្តាលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសាកល និងធ្វើឱ្យអាកាសធាតុរបស់ផែនដីមានលំនឹង។ ដើម្បីដោះស្រាយបញ្ហានេះ ពីភពលោកត្រូវកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ពង្រីកបច្ចេកវិទ្យារថាមពលខ្យល់ដើម្បីបង្កើនការផលិតថាមពលអគ្គិសនី ការដាំដើមកោងកាងឡើងវិញដើម្បីបង្កើនសមត្ថភាពនៃកាបូនធម្មជាតិផ្សេងទៀត និង បង្កើតតំបន់ការពារសមុទ្រដើម្បីជួយអភិរក្ស និងស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលរងការគំរាមកំហែង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content