បរទេស ៖ បើទោះបីជាពិភពលោកបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិកូវីដដែលបានរីករាលដាលអស់រយៈពេលជាង២ឆ្នាំកន្លងមកក្តី ប៉ុន្តែទិន្នន័យស្រាវជ្រាវមួយបានបង្ហាញថា ការចំណាយទៅលើវិស័យយោធារបស់សកលលោកបានកើនឡើងដល់កំណត់ត្រាជាប់គ្នា២ឆ្នាំនាពេលចុងក្រោយនេះ។

ទិន្នន័យដែលត្រូវបានធ្វើការស្រាវជ្រាវឡើងដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុង Stockholm ឬ SIPRI កាលពីខែមេសាកន្លងទៅបានរកឃើញថា ទំហំសរុបនៃការចំណាយលើវិស័យយោធារបស់សកលលោកបានកើនឡើងទៅដល់កំណត់ត្រាសាជាថ្មីម្តងទៀតកាលពីឆ្នាំ២០២១ ទៅដល់ប្រមាណជា ២,១ទ្រីលានដុល្លារ ឬស្ថិតនៅក្នុងអត្រាកើនឡើង ០,៧ភាគរយធៀបទៅនឹងឆ្នាំ២០២០។

របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា ប្រទេសមហាអំណាចពិភពលោកចំនួន៥គឺជាអ្នកនាំមុខគេក្នុងការចំណាយយោធានេះដែលក្នុងនោះមានដូចជាសហរដ្ឋអាមេរិក ប្រទេសចិន ឥណ្ឌា អង់គ្លេស និងប្រទេសរុស្ស៊ី ដែលសរុបចូលគ្នាការចំណាយសរុបរបស់ពួកគេមានចំណែកដល់ទៅ ៦២ភាគរយនៃការចំណាយសរុប។

លោកសាស្ត្រាចារ្យបណ្ឌិត Diego Lopes da Silva មន្ត្រីស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI នៃកម្មវិធីចំណាយយោធា និងកម្មវិធីផលិតអាវុធ បានថ្លែងឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្តី ប៉ុន្តែការចំណាយលើវិស័យយោធារបស់ពិភពលោកកាលពីឆ្នាំ២០២១បានកើនឡើងដល់កំណត់ត្រាជាលើកទី២ជាប់គ្នា បន្ទាប់ពីការចំណាយខ្ពស់លើកដំបូងកាលពី៧ឆ្នាំមុន។
ទោះបីជាយ៉ាងណាក្តី ដោយសារតែស្ថិតនៅក្នុងគ្រាដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញនេះ គេសង្កេតឃើញថាការចំណាយយោធាធៀបទៅនឹងផលិតផលក្នុងស្រុកសរុប ឬ GDP របស់ពិភពលោកបានធ្លាក់ចុះប្រមាណជា ០,១ភាគរយ ពោលគឺពី ២,៣ភាគរយនៃ GDP កាលពីឆ្នាំ២០២០ មកត្រឹមតែ ២,២ភាគរយនៃ GDP កាលពីឆ្នាំ២០២១។
ប្រទេសនាំមុខគេបំផុតនៅក្នុងចំណោមនោះគឺជាអាមេរិកដែលតួលេខបង្ហាញថាទឹកប្រាក់ប្រមាណជា ៨០១ពាន់លានដុល្លារដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចំណាយកាលពីឆ្នាំ២០២១ ប៉ុន្តែស្ថិតក្នុងអត្រាធ្លាក់ចុះ១,៤ភាគរយធៀបទៅនឹងចំណាយកាលពីឆ្នាំ២០២០និងធ្លាក់ចុះនៃអត្រាធៀបទៅនឹង GPD ពី ៣,៧ភាគរយកាលពីឆ្នាំ២០២០ មកត្រឹមតែ ៣,៥ភាគរយក្នុងឆ្នាំ២០២១ ហើយការចំណាយភាគច្រើនផ្តោតសំខាន់ទៅលើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍអាវុធថ្មីៗ។ ដោយឡែក រុស្ស៊ី គឺជាអ្នកនាំមុខទី៣បន្ទាប់ពីចិនដែលរដ្ឋាភិបាលក្រុងប៉េកាំងបានចំណាយរហូតទៅដល់២៩៣ពាន់លានដុល្លារ។ រុស្ស៊ីត្រូវបានគេមើលឃើញថាបានផ្តោតសំខាន់ចំណាយរបស់ខ្លួនទៅលើការធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន និងការត្រៀមរៀបចំកម្លាំងក្នុងវិស័យការពារជាតិ។ ទិន្នន័យបង្ហាញថាកាលពីឆ្នាំ២០២១ រុស្ស៊ី បានចំណាយកើនឡើងដល់ទៅ ៦៥,៩ពាន់លានដុល្លារពោលគឺស្ថិតក្នុងអត្រាកើនឡើង២,៩ភាគរយធៀបនឹងឆ្នាំ២០២០៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content