អាមេរិកគ្រោងកាត់បន្ថយចំណាយយោធា ៨ % ខណៈកាលពីឆ្នាំមុនបានចំណាយរហូតដល់ ៨៥០ពាន់លានដុល្លារ

បរទេស ៖ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោកមេបញ្ជាការ Pete Hegseth បានប្រកាសដាក់បទបញ្ជាទៅកាន់ក្រុមមន្ត្រីយោធាជាន់ខ្ពស់ទាំងអស់ក្នុងការចូលរួមរៀបចំផែនការថវិកាជាតិសម្រាប់វិស័យយោធាដែលនឹងអាចកាត់បន្ថយខ្ទង់ចំណាយរហូតទៅដល់ ៨ភាគរយ។

យោងតាមការចេញផ្សាយដោយគេហទំព័រ Defense News នៅសប្តាហ៍នេះបានសរសេរថា ផែនការកាត់បន្ថយខ្ទង់ចំណាយថ្មីនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ប្រសិទ្ធភាពនៃកងកម្លាំងការពារជាតិហើយវាអាចធ្វើឲ្យខូចខាតទៅលើការត្រៀមលក្ខណៈរបស់អាមេរិកក្នុងប្រតិបត្តិការយោធានានាដែលធ្លាប់បានប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះផងដែរ។

ដោយឡែកនៅក្នុងអត្ថបទចេញផ្សាយនៅលើកាសែតវ៉ាស៊ិនតោនប៉ុស្តិវិញក៏បានបង្ហាញដូចគ្នាដែរថា លោករដ្ឋមន្ត្រី Hegseth បានចេញបញ្ជានេះកាលពីប៉ុន្មានថ្ងៃមុន និងបានកំណត់យកពេលរៀបចំឲ្យបានរួចរាល់នៅត្រឹមដើមសប្ដាហ៍ទី៤នៃខែកុម្ភៈនេះ ដោយក្នុងនោះត្រូវបែងចែកទៅជា៧ផ្នែកនៃផែនការកាត់បន្ថយចំណាយបូករួមទាំងការចំណាយលើប្រតិបត្តិការយោធានៅព្រំដែនខាងត្បូង ការកាត់បន្ថយលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងកាត់បន្ថយការចំណាយទៅលើការទិញគ្រាប់រំសេវ រួមទាំងដ្រូននានាផងដែរ។

ដំណឹងអំពីផែនការកាត់បន្ថយខ្ទង់ចំណាយយោធានេះត្រូវបានធ្វើឡើងលើកដំបូងកាលពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែគេជឿជាក់ថានឹងត្រូវបដិសេធដោយសមាជិកសភារបស់គណបក្សសាធារណៈ។ គួរឲ្យដឹងដែរថា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈ ដែលទើបតែចុះចេញពីតំណែងមានជំហផ្ទុយគ្នាទាំងស្រុងទៅលើខ្ទង់ចំណាយយោធាដោយម្ខាងចង់បង្កើនឲ្យកាន់តែច្រើនតែម្ខាងទៀតចង់កាត់បន្ថយឲ្យតិចជាងមុនទៅវិញ។

ជាផ្នែកមួយនៃកិច្ចការងារដំបូង និងជាអាទិភាពរបស់លោកប្រធានាធិបតីថ្មី Donald Trump គឺការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល មិនថាចំពោះតែលើវិស័យយោធានោះទេ សូម្បីតែវិស័យសង្គម និងការងារជំនួយមនុស្សធម៍ ជាពិសេស បុគ្គលសហព័ន្ធដែលមានចំនួនរាប់ពាន់នាក់ក៏ត្រូវបានកាត់បន្ថយប្រាក់ចំណាយឧបត្ថម្ភផងដែរ។

គួរឲ្យដឹងដែរថា ខ្ទង់ចំណាយយោធារបស់អាមេរិកក្នុងឆ្នាំ២០២៤កន្លងទៅមានចំនួនរហូតដល់ទៅ៨៥០ពាន់លានដុល្លារ ប៉ុន្តែមកទល់ពេលនេះផែនការសម្រាប់ឆ្នាំថ្មី២០២៥គឺនៅមិនទាន់បានសម្រេចចិត្តជាផ្លូវការនៅឡើយទេ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *