ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច បានសហការគ្នាជាមួយក្រុមហ៊ុនឯកជនក្នុងវិស័យអចលនទ្រព្យ ដើម្បីចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាលតាមរយៈការបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់សាធារណៈជនទូទៅ បង្កើនទំនុកចិត្ត និងជំរុញការវិនិយោគក្នុងគោលដៅរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិស្រាបតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គុយ វ៉ាត ប្រធានក្រុមបប្រឹក្សាភិបាល ក្រុមហ៊ុនហ្សីលាននាម ឯ.ក បានមានប្រសាសន៍ថា កិច្ចសហការរវាងក្រុមហ៊ុន ហ្សីលាននាម ឯ.ក ជាមួយនិយ័តករមូលបត្រកម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ គឺជាខិតខំប្រឹងប្រែងក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ចទៅដល់សាធារណជន ការកសាងសមត្ថភាព ការចែករំលែកចំណេះដឹងនិងជំនាញ និងការទាក់ទាញការចូលរួមឱ្យកាន់តែច្រើន និងការវិនិយោគនៅក្នុងវិស័យទាំងពីរនេះ។

លោកថ្លែងថា ៖
“កិច្ចសហការនៅថ្ងៃនេះបានបង្ហាញពីចំណង និងការរឹតបន្ដឹងកិច្ចសហការ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនសមិទ្ធិផលការងារឱ្យកាន់តែប្រសើរជាងនេះ។”
លោកបន្ថែមថា វិស័យអចលនទ្រព្យមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច ហើយការរីកលូតលាស់នៃវិស័យទាំងពីរនេះ នឹងជួយបំពេញភាពរីកចម្រើនដល់គ្នាទៅវិញទៅមក សម្រាប់វិស័យអចលនទ្រព្យ។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ថា តាមរយៈកិច្ចសហការមួយនេះ គឺជាការបើកទំព័រថ្មីមួយរវាងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាល ដែលសម្រេចបាននូថវកិច្ចសហការដ៏សំខាន់ និងជាស្មារតីរួមមួយដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីសក្តានុពលវិស័យមូលបត្រ និងបរធនបាលកិច្ចទៅដល់សាធារណជន ជាពិសេសទៅដល់សមាជិករបស់ក្រុមហ៊ុនហ្សីលាននាម ឯ.ក ដែលជាវិនិយោគិន និងធុរជន ក្នុងការស្វែងយល់ពីការអភិវឌ្ឍថ្មីៗ និងដើម្បីរៀបចំខ្លួនចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ច។

ឯកឧត្តមថ្លែងថា៖
“វិស័យបរធនបានកិច្ច មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ ជំរុញការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារថាវិស័យនេះនឹងផ្តល់ជាថ្នាលថ្មីមួយបន្ថែមទៀត ទាក់ទងនឹងការបង្កើនទំនុកចិត្តដល់វិនិយោគិន ទោះអ្នកវិនិយោគនោះមិនមានបទពិសោធន៍ ឬការយល់ដឹងពីផ្សារក្នុងស្រុក ក៏នៅតែអាចវិនិយោគអចលនទ្រព្យនៅកម្ពុជាបានដែរ។ នោះគឺតាមរយៈប្រគល់សិទ្ធិទៅដល់អ្នកជំនាញ ដែលជាក្រុមហ៊ុនដើរតួរជាប្រតិបត្តិករបរធនបាល ដើម្បីវិនិយោគ ឬចាត់ចែងទ្រព្យសម្បត្តិជំនួសម្ចាស់ទ្រព្យ”
និយ័តករបរធនបាលកិច្ច ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់បច្ចុប្បន្ននេះមានបរធនបាលកិច្ចចំនួន ៥២ ទទួលបានការចុះបញ្ចីជាមួយ និយ័តករបរធនបាលកិច្ច។
ដោយឡែក ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក ដែលទើបទទួលបាន វិញ្ញាបនបត្រចុះបញ្ជីជាប្រតិបត្តិករបរធនបាលនៃគម្រោងវិនិយោគរួម នឹងផ្តល់សេវាកម្មសំខាន់ៗមានដូចជា សេវាបរធនបាលពាណិជ្ជកម្មក្នុងការថែរក្សា គ្រប់គ្រង ក៏ដូចជាធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគក្នុងគម្រោងវិនិយោគរួម។ បន្ថែមលើនេះ ក្រុមហ៊ុនផ្តល់សេវាបរធនបាលកិច្ចបុគ្គល ដែលជាសេវាផ្តល់លើការឈរឈ្មោះជាកម្មសិទ្ធិករឱ្យជនបរទេសដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា។
នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុន ហ្សីលាន ត្រាស់ ម.ក លោក Gao Shan បានលើកឡើងថា ប្រតិបត្តិការក្រុមហ៊ុនក្នុងវិស័យបរធនបាលកិច្ច នឹងរួមចំណែកជំរុញឱ្យមានការទិញអចលនទ្រព្យពីជនជាតិបរទេស ក៏ដូចជាធ្វើឱ្យកំណើនរំហូរចូលនៃទុនវិនិយោគមកកម្ពុជាកាន់តែច្រើនផងដែរ។ មូលហេតុ គឺដោយសារថា បរធនបានកិច្ច ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដទៃទៀតដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់ ហើយតាមរយៈបរធនបាលកិច្ចនេះ ហ្សីលាន ត្រាស់ អាចឈរឈ្មោះជាកម្មសិទ្ធិករតំណាងឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់ជនបរទេស។
លោកបន្ថែមថា ៖
“វិស័យថ្មីនេះ នឹងក្លាយជាដំណោះស្រាយមួយ ជាពិសេសសម្រាប់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុនដែលមានបំណងចង់ទិញអចលនទ្រព្យដោយស្របច្បាប់នៅកម្ពុជាតាមរយៈបរធនបាល ហើយកិច្ចសហការនៅថ្ងៃនេះ នឹងរួមចំណែកអភិវឌ្ឍក្នុងវិស័យមូលបត្រ និងបរធនបាលកិច្ច ព្រមទាំងការរួមចំណែកដល់ការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជា”
ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកថែរក្សានឹងគ្រប់គ្រងទ្រព្យសម្បត្តិ ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយបរធនបាលកិច្ចនេះ គឺតម្រូវចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលយន្តការទាំងនេះគឺកាន់តែផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ ជាពិសេសវិនិយោគិនជនបរទេសដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
យោងតាមច្បាប់ស្តីពីបរធនបាលកិច្ច ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា បរធនបាលកិច្ចត្រូវបានបែងចែកជា៤ប្រភេទ មានដូចជា បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សេងៗគ្នា។ តួយ៉ាង បរធនបាលកិច្ចពាណិជ្ជកម្មត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content