រម្លឹកឡើងវិញពីអត្ថប្រយោជន៍ដែលទទួលបានក្រោយក្លាយខ្លួនជាគំរូអាជីវកម្មបរិយាបន្ន

ភ្នំពេញ ៖ អស់រយៈពេលជាង៧០ថ្ងៃមកហើយ ដែលបណ្តាញព័ត៌មានអប្សរា (AMS Economy) ចេញផ្សាយជាបន្តបន្ទាប់អំពីយុទ្ធនាការធុរកិច្ចបរិយាបន្នដែលមានការគាំទ្រដោយរាជរដ្ឋាភិបាលដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ជាសេនាធិការ។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប(BoP និង B40)។ អាជីវកម្មដែលអាចប្រែក្លាយខ្លួនទៅជា អាជីវកម្មបរិយាបន្នបានលុះត្រាតែគោរពតាមនូវគោលការណ៍សំខាន់ៗចំនួន ៣ គឺ មានស្ថិរភាពអាជីវកម្ម , រួមចំណែកជួយដល់សហគមន៍ និងជាអាជីវកម្មដែលមានរួមបញ្ចូលនូវគំនិតច្នៃប្រតិដ្ឋ។

អាជីវកម្មទាំងឡាយណាដែលបានប្រែក្លាយខ្លួនទៅជាអាជីវកម្មបរិយាបន្ន នឹងទទួលបានផលប្រយោជន៍ជាច្រើន ដែលផលទាំងនោះនឹងជំរុញអាជីវកម្មរបស់ពួកគេឱ្យកាន់តែមានភាពធន់ និងយូរអង្វែង។

លោក អិន រដ្ឋា អនុប្រធានការិយាល័យសហប្រតិបត្តិការនៃនាយកដ្ឋានផែនការស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ បានឱ្យដឹងថា កន្លងមក ក្រសួងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនដល់អាជីវកម្មបរិយាបន្ន។

បើតាមការបញ្ជាក់របស់លោក អិន រដ្ឋា ក្រសួងឧស្សាហកម្ម បាន និងកំពុងសហការជាមួយដៃគូផ្សេងទៀត ដើម្បីបង្កើតការបណ្ដុះបណ្ដាលជំនាញចាំបាច់ដល់ម្ចាស់អាជីវកម្ម។ ក្រសួងក៏បានធ្វើការជាមួយក្របខណ្ឌអាស៊ានក្នុងការរៀបចំកម្មវិធីប្រកួតប្រជែង និងកិច្ចប្រជុំធុរកិច្ចធំៗផងដែរ។

លោក អិន រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា៖ «តាមរយៈកម្មវិធីដែលយើងរៀបចំ ម្ចាស់អាជីវកម្មគាត់អាចយកអាជីវកម្មរបស់គាត់ទៅប្រកួតប្រជែង ហើយប្រសិនបើគាត់ឈ្នះ គាត់នឹងទទួលបានការ គាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមទៀត។”
មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏អាចបូកបញ្ចូលនូវការលើកលែងពន្ធសម្រាប់ការនាំចេញមួយចំនួន ស្របទៅតាមច្បាប់វិនិយោគរបស់កម្ពុជាផងដែរ»។

យ៉ាងណាក៏ដោយ បើទោះបីជាការប្រែក្លាយខ្លួនទៅជាអាជីវកម្មបរិយាបន្ន មាននូវលក្ខខណ្ឌតម្រូវច្រើន ប៉ុន្តែភាគីពាក់ព័ន្ធកំពុង តែជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យសម្របខ្លួនចូលទៅក្នុងប្រភេទនៃអាជីវកម្មបរិយាបន្ន។ ចង់ ឬមិនចង់ ម្ចាស់អាជីវកម្មត្រូវតែសម្របខ្លួនទៅនឹងការវិវត្តដ៏ឆាប់រហ័សនៃឧស្សាហកម្ម ៤.០ ហើយធ្វើយ៉ាង ណាទាញផលប្រយោជន៍ពីឌីជីថល ដើម្បីបម្រើអាជីវកម្មរបស់ខ្លួនឱ្យកាន់តែមានភាពធន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក