ភ្នំពេញ ៖ សហរដ្ឋអាមេរិកនៅតែជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់កម្ពុជា ជាក់ស្ដែងគិតត្រឹមតែខែមករានៅដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានកំណើនដល់ ៨៧៥,៥លានដុល្លារ ស្មើនឹងប្រមាណ ៤២,៤ ភាគរយ។

នៅក្នុងខែមករាកន្លងទៅនេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងប្រមាណ ៤៥,៩ភាគរយ គិតជាទឹកប្រាក់ ៨៤៧,៦លានដុល្លារ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលផលិតផលភាគច្រើនជាប្រភេទ សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នេះបើយោងតាមតួលេខពីការិយាល័យជំរឿនសហរដ្ឋអាមេរិក។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា ទោះជាមានការគំរាមកំហែងពីជំងឺកូវីដ-១៩ អស់រយៈពេលមួយឆ្នាំក៏ដោយ ការកើនឡើងនៃការនាំចេញទៅកាន់សហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២១ បានឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មក្នុងប្រទេសកម្ពុជា និងការបញ្ជាទិញ ក្រោយការបើកដំណើរការប្រទេសឡើងវិញ។ វាបានជួយបង្កើនការនាំចេញផលិតផលកាត់ដេរដែលជាផលិតផលសម្រេចទៅកាន់សហរដ្ឋអាមេរិក ហើយក្រៅពីនេះក៏មានការនាំចេញទៅកាន់ប្រទេសបង់ក្លាដេស និងវៀតណាម ខណៈដែលរោចក្រមួយចំនួនត្រូវបានរាតត្បាតដោយកូវីដ អាក់ខានការផ្គត់ផ្កង់ទៅកាន់ទីផ្សារ ទើបធ្វើឱ្យទីផ្សារមួយចំនួនងាកមកបញ្ជាទិញពីកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
“ការបញ្ជាទិញពីបរទេសត្រូវបានផ្ទេរមកកម្ពុជា ដែលឆ្លើយតបជាវិជ្ជមានចំពោះការបញ្ជាទិញកើនឡើង និងការបញ្ជាទិញបន្ថែម រួមទាំងការអនុគ្រោះពាណិជ្ជកម្ម GSP សហរដ្ឋអាមេរិក ដូច្នេះធ្វើឱ្យមានការនាំចេញកើនឡើង។ ក្រោមការអនុវត្តច្បាប់វិនិយោគចាស់របស់យើង មានប្រសិទ្ធភាពក្នុងការអនុគ្រោះសម្រាប់អ្នកវិនិយោគបរទេសរួចទៅហើយ ច្បាប់ថ្មីគ្រាន់តែកែសម្រួលឱ្យស្របការអភិវឌ្ឍឌីជីថល ទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀតប៉ុណ្ណោះ”
គួររំលឹកផងដែរថា យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨ ០១៧លាន ស្បែកជើង ១ ៣៩០លាន និងផលិតផលធ្វើដំណើរ ១ ៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content