អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ ៖ ការអនុវត្ត RCEP ពេញលេញ ជាសសរស្ដម្ភពង្រឹងពាណិជ្ជកម្មសេរីឡើងវិញ

កិច្ចព្រមព្រៀង RCEP បានចូលជាធរមានសម្រាប់សមាជិកទាំង១៥របស់ខ្លួននៅក្នុងហ្វីលីពីននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានគេចាត់ទុកថាជាកតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយទាំងចំនួនប្រជាជន ទាំងទំហំពាណិជ្ជកម្ម។

កាលពីពេលថ្មីៗនេះ អ្នកជំនាញជប៉ុនដ៏ល្បីម្នាក់បានលើកឡើងថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះពិតជាមានសារសំខាន់ណាស់ក្នុងការគាំទ្រ និងជំរុញដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងក៏ដូចជាការវិនិយោគជាមួយនឹងទីផ្សារសកល។

លោក Masahiro Morinaga ដែលត្រូវបានគេស្គាល់ថា ជាប្រធាននៃក្រុមប្រតិភូការិយាល័យតំណាងនៅ Chengdu នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization) បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ Xinhua កាលពីដើមសប្តាហ៍នេះថា កិច្ចព្រមព្រៀង RCEP នឹងជួយដល់ការជំរុញជាវិជ្ជមាននៃកំណើនស្ថិរភាពរយៈពេលវែងនៃសេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែជួយកាត់បន្ថយរបាំងពន្ធ និងតម្លៃទំនិញរវាងសមាជិកទាំង១៥ប្រទេសដោយគោរពតាមបទប្បញ្ញត្តិបង្រួបបង្រួមក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្មនោះទេ វាថែមទាំងអាចជួយពន្លឿនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់បានយ៉ាងប្រសើរទៀតផង។

ការពន្យល់របស់លោក Morinaga ធ្វើឡើងដោយពឹងផ្អែកទៅលើការពិតជាក់ស្តែងថាទាំងចំនួនប្រជាជនសរុបរបស់ប្លុក និងផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងទំហំពាណិជ្ជកម្មនៃសមាជិក RCEP ទាំង១៥មានចំណែកសរុបប្រហែលទៅដល់៣០ភាគរយនៃចំនួនពលរដ្ឋចំនួនពាណិជ្ជកម្ម និងផលិតផលក្នុងស្រុករបស់ពិភពលោក។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះពាណិជ្ជកម្មអន្តរជាតិបានរងផលប៉ះពាល់យ៉ាងខ្លាំងតាមរយៈសកម្មភាពបែបគាំពារនិយមដែលក្នុងនោះកត្តាមួយផ្នែកកើតឡើងដោយសារតែការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO និងស្ថាប័នអន្តរជាតិផ្សេងទៀតក្នុងការបំពេញទំនួលខុសត្រូវរបស់ពួកគេ និងវិធានការការពារពាណិជ្ជកម្មជាច្រើនដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។

លោកក៏បានពន្យល់ថានៅក្នុងបរិបទនៃការអនុវត្តពេញលេញរបស់ RCEP វានឹងអាចផ្តល់ឱកាសសម្រាប់ភាគីទាំងអស់ដើម្បីត្រឡប់ទៅរកផ្លូវនៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងពាណិជ្ជកម្មសេរីឡើងវិញ។ បន្ថែមពីលើនោះ លោក Morinaga ក៏បានពណ៍នាទឿតថា ពិភពលោកបច្ចុប្បន្នមិនត្រូវការភាពបែកបាក់គ្នា និងការប្រឈមមុខគ្នានោះទេ ហើយប្រទេសនានាគួរតែងាកទៅរកកិច្ចសហប្រតិបត្តិការជាមួយនឹងកិច្ចព្រមព្រៀង RCEP វិញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ កសាងប្រព័ន្ធពាណិជ្ជកម្មដែលមានសេរីភាព និងបើកចំហ ព្រមទាំងជំរុញសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែល្អប្រសើរឡើងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង