កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ប្រទេសអ៊ីតាលី បានប្រកាសក្នុងការបញ្ចេញកញ្ចប់ថវិកាជំនួយថ្មីដែលមានទំហំរហូតទៅដល់១៤ពាន់លានអឺរ៉ូ ឬប្រមាណជា ១៤,៧៣ពាន់លានដុល្លារអាមេរិក ដើម្បីជួយទៅដល់បណ្តាក្រុមហ៊ុន និងពលរដ្ឋរបស់ខ្លួនដែលកំពុងរងផលប៉ះពាល់ដោយសារតែតម្លៃថាមពលឡើងថ្លៃខ្លាំងក្នុងអំឡុងពេលវិបត្តិនៅអ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំសភាថា នៅពេលដែលកញ្ចប់ថវិកា១៤ពាន់លានអឺរ៉ូនេះទំលាក់រួចរាល់ មានន័យថាកញ្ចប់ថវិកាសរុបដែលរដ្ឋាភិបាលបានចំណាយមានទៅដល់ជិត៣០ពាន់លានអឺរ៉ូរួចទៅហើយ ឬស្មើទៅនឹង២ភាគរយនៃផលិតផលក្នុងស្រុកសរុប ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសម្រេចចិត្តនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ឱនភាពថវិការបស់រដ្ឋឡើយ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះតម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំងក្រោយការសម្រេចចិត្តក្នុងការកាត់បន្ថយការនាំចូលហ្គាសពីប្រទេស រុស្ស៊ីដែលជាផ្នែកមួយនៃទណ្ឌកម្មសេដ្ឋកិច្ចដោយអឺរ៉ុប និងសម្ព័ន្ធមិត្តទៅលើប្រតិបត្តិការ ពិសេសយោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ៖ គោលបំណងសំខាន់នៃការបញ្ចេញថវិកាជាតិលើកនេះគឺធ្វើយ៉ាងណាអាចជួយឲ្យកម្លាំងនៃការទិញទំនិញរបស់ពលរដ្ឋនៅតែមានភាពល្អប្រសើរ ជាពិសេសសម្រាប់ក្រុមពលរដ្ឋដែលមានជីវភាពលំបាក និងងាយរងគ្រោះ។ យោងតាមការអនុម័តខាងលើនេះ ក៏បានដឹងផងដែរថា ប្រជាពលរដ្ឋប្រមាណ ២៨លាននាក់ដែលមានប្រាក់ចំណូលទាបជាង៣៥០០០អឺរ៉ូក្នុងមួយឆ្នាំនឹងទទួលបានប្រាក់សុទ្ធ ២០០អឺរ៉ូ ព្រមទាំងការលើកលែងពន្ធចំពោះបណ្តាក្រុមហ៊ុនផលិតថាមពលនៅទូទាំងប្រទេសផងដែរ ខណៈដែលលោកនាយករដ្ឋមន្ត្រីរំពឹងទុកថាការងារនេះនឹងអាចប្រយុទ្ធ ទប់ទល់បានមួយផ្នែកទៅនឹងបញ្ហាកើនឡើងនៃតម្លៃចាយវាយក្នុងការរស់នៅប្រចាំថ្ងៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/06/2026
SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content