តូក្យូ ៖ Bex ជារ៉ូបូតទំនើបចុងក្រោយមួយប្រភេទរបស់ក្រុមហ៊ុន Kawasaki ដែលមានរូបរាងដូចទៅនឹងសត្វពពែព្រៃអំបូរ ibex និងកំពុងតែទទួលបានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋជប៉ុនដែលមានវ័យចំណាស់។

រ៉ូបូតពពែ Bex មានសមត្ថភាពយ៉ាងអស្ចារ្យដោយអាចធ្វើដំណើរជើងបួនដូចទៅនឹងសត្វមានជីវិតពិតៗ ហើយមិនត្រឹមតែប៉ុណ្ណោះវាអាចមានថាមពលក្នុងការផ្ទុកទំនិញពីលើខ្នងបានរហូតទៅដល់ជាង១០០គីឡូក្រាម។ ការដែលមានសមត្ថភាពខ្លាំងបែបនេះ ក៏ព្រោះតែវាត្រូវបានឌីសាញឡើងដើម្បីផ្តោតសំខាន់ទៅដល់ការជួយដល់ការធ្វើដំណើររបស់ក្រុមពលរដ្ឋមានវ័យចំណាស់ដែលរស់នៅតាមតំបន់ជនបទនៅទូទាំងប្រទេស រាប់ទាំងការធ្វើដំណើរ និងការដឹកទំនិញប្រចាំថ្ងៃផងដែរ។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Kawasaki Heavy Industries ផ្នែកកិច្ចការងាររ៉ូបូត លោក Noboru Takagi បានថ្លែងបែបនេះថា ចំពោះសមិទ្ធផលរបស់ក្រុមហ៊ុនប្រភេទថ្មីនេះ អាចជួយដល់ក្រុមមនុស្សចាស់នៅក្នុងសង្គមបានច្រើន ខណៈដែលចំនួននៃមនុស្សចាស់បានកើនឡើងជារៀងរាល់ឆ្នាំ ហើយតាមរយៈរ៉ូបូតនេះ អាចជួយសម្រាលភាពលំបាកបានយ៉ាងច្រើនទាំងការធ្វើដំណើរ និងការដឹកទំនិញដែលមានទម្ងន់ធ្ងន់ៗ ទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។
គួរឲ្យដឹងដែរថា Kawasaki ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់អំពីភាពល្បីល្បាញទៅលើការផលិតយានជំនិះ និងជាស្លាកយីហោ ម៉ូតូដ៏ល្បីល្បាញរបស់ជប៉ុន និងទីផ្សារពិភពលោកផងដែរ ប៉ុន្តែក្រុមហ៊ុនទើបតែចាប់ផ្តើមអនុវត្តការងារអភិវឌ្ឍបច្ចេកវិទ្យារ៉ូបូតកាលពីឆ្នាំ២០១៧ប៉ុណ្ណោះ ហើយតាមផែនការ Bex នឹងត្រៀមខ្លួនរួចរាល់ដាក់លក់នៅលើទីផ្សារនាឆ្នាំ២០២៣ខាងមុខនេះហើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content