មូលនិធិ Konrad និងក្រសួងឧស្សាហកម្ម ពិភាក្សាលើកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្ម និងការចាប់យកបច្ចេកវិទ្យា

ភ្នំពេញ៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបគណៈប្រតិភូអាល្លឺម៉ង់មកពីអង្គភាព German Senate Chancellery និងមូលនិធិ Konrad-Adenauer-Stiftung ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ឌីជីថលូបនីយកម្ម និងជំរុញការចាប់យកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយរំលេចពីកំណែទម្រង់របស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យចាប់យកបច្ចេកវិទ្យាថ្មីៗ។

ឯកឧត្តមបានលើកឡើងថា៖

“ឌីជីថលូបនីយកម្មមិនមែនត្រឹមតែជាគោលដៅចុងក្រោយទេ ប៉ុន្តែក៏ជាមធ្យោ​បាយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ ទោះនៅមានបញ្ហាប្រឈម ឌីជីថលូបនីយកម្មគឺជាមូលដ្ឋានគ្រឹះនៃអនាគតរបស់សេដ្ឋកិច្ច និងសង្គម។”

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាប្រឈមនៃឌីជីថលូបនីយកម្ម រួមទាំងព័ត៌មានមិនពិត ការឆបោកតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាពបច្ចេកវិទ្យា ដែលតម្រូវឱ្យមានការគិតគូរពីក្រមសីលធម៌ និងយន្តការគ្រប់គ្រង។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖

«ពិតណាស់ យើងត្រូវការប្រើប្រាស់បច្ចេកវិទ្យា ហើយជម្រើសរបស់យើងគឺចាំបាច់ត្រូវគ្រប់គ្រងបច្ចេកវិទ្យាឱ្យបម្រើជាគុណប្រយោជន៍។”

លោកជំទាវ Martina Klement រដ្ឋលេខាធិការទទួលបន្ទុកឌីជីថលូបនីយកម្មនៃទីក្រុងប៊ែកឡាំង បានចែករំលែកបទពិសោធន៍របស់ទីក្រុងប៊ែកឡាំងក្នុងការដោះស្រាយបញ្ហាប្រឈម និងជំរុញឌីជីថលូបនីយ កម្ម។ អាល្លឺម៉ង់ជាសង្គមឌីជីថលឈានមុខមួយលើពិភពលោក ដែលមានការចាប់យកបច្ចេកវិទ្យាយ៉ាងទូលំទូលាយ និងមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ។

លោកជំទាវ Klement បានលើកឡើងថា អាល្លឺម៉ង់កំពុងប្រឈមនឹងកំណើននៃប្រជាជនវ័យចំណាស់ ហើយត្រូវបានព្យាករណ៍ថា នឹងបាត់បង់បុគ្គលិករដ្ឋប្រមាណ ៣០% ត្រឹមនៅឆ្នាំ២០៣០។ ការប្រើប្រាស់ បច្ចេកវិទ្យាដូចជា AI និងដំណោះស្រាយឌីជីថលក្នុងការសម្រួលដំណើរការនៃស្ថាប័នរដ្ឋ និងកែលម្អសេវាសាធារណៈគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហានេះ។

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្អែកលើអនុស្សរណៈយោគយល់ដែលមានស្រាប់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមូលនិធិ Konrad ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

Leave a Reply

Your email address will not be published. Required fields are marked *