ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន

ប្រទេសចិន ត្រូវបានគេទទួលស្គាល់យ៉ាងទូលាយថាជាទីផ្សារដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងទាំងគុណភាពផលិតផល ក៏ដូចជាសេវាកម្ម ប៉ុន្តែយ៉ាងណាក៏ដោយ ជារៀងរាល់ឆ្នាំគេតែសង្កេតឃើញមានអាជីវកម្មថ្មីៗជាច្រើនបានសាកល្បងហក់ចូលក្នុងទីផ្សារមួយនេះក្នុងគោលបំណងទាញយកចំណែកអតិថិជនដែលជាអ្នកប្រើប្រាស់ពីទីផ្សារដែលមានចំនួនប្រជាជនច្រើនជាងគេទី២នៅក្នុងពិភពលោក។

ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងទីផ្សារប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ។ ដោយឡែកសម្រាប់ម្ចាស់អាជីវកម្មដែលជាជនបរទេសវិញ ត្រូវតែកំណត់ឲ្យច្បាស់នូវប្រភេទអាជីវកម្មមួយណាដែលអាចមានលទ្ធភាពក្នុងការជ្រៀតចូលទីផ្សារដ៏ធំនេះបាន បើមិនដូច្នោះទេ ការប្រកួតប្រជែងច្បាស់ជាអាចជួបនឹងហានិភ័យ។ ខាងក្រោមនេះ គឺជាប្រភេទអាជីវកម្មមួយចំនួនដែលត្រូវបានកត់សម្គាល់ថាមានទីផ្សារខ្ពស់បំផុតសម្រាប់ជនជាតិចិននៅពេលបច្ចុប្បន្ននេះ ៖

១.អាជីវកម្មផ្តល់សេវាកម្មម្ហូបអាហារផ្តោតលើលក្ខខណ្ឌជាក់លាក់ ៖ ដូចដែលយើងបានដឹងរួចមកហើយថា ប្រជាសាស្ត្រនៅក្នុងប្រទេសចិនមានដង់ស៊ីតេរស់នៅច្រើន ដូច្នេះ តម្រូវការនីមួយៗពិតជាមានចំនួនច្រើន រាប់ទាំងអ្នកដែលមានជំងឺប្រចាំកាយ, មនុស្សមានពិការភាព ក៏ដូចជាអ្នកតមអាហារ ដូច្នេះ ការកំណត់សេវាកម្មម្ហូបអាហារជាក់លាក់ណាមួយគឺពិតជាផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដើម្បីទាក់ទាញយកអតិថិជនបានច្រើន។

២.អាជីវកម្មថែរក្សាសត្វចិញ្ចឹម៖ នៅប្រទេសចិន គ្រួសារភាគច្រើនឲ្យតម្លៃទៅលើសត្វចិញ្ចឹម និងចាត់ទុកថាជាសមាជិកដ៏សំខាន់ម្នាក់ផងដែរ មិនថាជាសត្វឆ្កែសត្វឆ្មា ឬសូម្បីតែត្រី ទន្សាយ និងអណ្តើកក្តី។ប៉ុន្តែពលរដ្ឋចិនគឺជាអ្នកនិយមធ្វើការងារមមាញឹកខ្លាំងបំផុត ដូច្នេះការចំណាយលុយមួយផ្នែកទៅលើសេវាកម្មថែរក្សាសត្វចិញ្ចឹមនោះគឺមានតម្រូវការខ្ពស់គួរសមនាពេលបច្ចុប្បន្នុ។

៣.អាជីវកម្មប្រឹក្សាផ្នែកចំណីអាហារ៖ បើទោះបីជាជនជាតិចិនភាគច្រើនបានចំណាយពេល និងកម្លាំងលើសលប់ទៅលើកិច្ចការងារ ឬអាជីវកម្មប្រចាំថ្ងៃ ប៉ុន្តែ ការថែរក្សាសុខភាពតាមរយៈការហាត់ប្រាណ និងរបបចំណីអាហារគឺជារឿងដែលពួកគេយកចិត្តទុកដាក់ ជាពិសេស សារៈសំខាន់អំពីចំណីអាហារ និងកម្រិតនៃការទទួលទានឲ្យបានត្រឹមត្រូវក្រោមការប្រឹក្សាយោបល់ពីសំណាក់អ្នកជំនាញដែលមានវិជ្ជាជីវៈបានក្លាយទៅជាតម្រូវការដ៏ចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ។ មានន័យថា វិធីសាស្ត្រនៃការរៀបចំស្ថានភាពរស់នៅ និងចំណីអាហារដើម្បីទទួលបានសុខភាពល្អ ពិតជាមិនអាចខ្វះបានឡើយសម្រាប់ពលរដ្ឋចិន។

៤.អាជីវកម្មអាហារដ្ឋានសម្រាប់តែកុមារ៖ ស្តាប់ទៅមិនគួរឲ្យនឹងស្មានដល់ទេ ប៉ុន្តែនៅប្រទេសចិន ឪពុកម្តាយភាគច្រើនពិតជាមមាញឹកខ្លាំងណាស់ ដូច្នេះ ពួកគេមិនមានពេលវេលាគ្រប់គ្រាន់សូម្បីតែរៀបចំម្ហូបអាហារដែលត្រឹមត្រូវ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់កូនៗរបស់ពួកគេនោះទេ។ ដូច្នេះ មានអ្នកជំនាញផ្នែកចំណីអាហារជាច្រើនបានប្តូរហាងរបស់ខ្លួនទៅជាភោជនីយដ្ឋាន ឬអាហារដ្ឋានសម្រាប់តែកុមារប៉ុណ្ណោះ ដោយមានទាំងការផ្ដល់សេវានៅក្នុងហាងផ្ទាល់ ហើយក៏មានសេវាកម្មដឹកជញ្ជូនអាហារទៅដល់ទីតាំងផងដែរ។

៥.អាជីវកម្មម៉ូតសម្លៀកបំពាក់ ៖ ឧស្សាហកម្មលក់សម្លៀកបំពាក់ និងម៉ូតសម្លៀកបំពាក់នៅ្រទេសចិន គឺជាវិស័យដែលទទួលបានប្រាក់ចំណេញខ្ពស់ជាងគេបំផុត ដោយសារតែតម្លៃផលិតកម្មទាបជាមួយនឹងរោងចក្រវត្ថុធាតុដើមអាចកែច្នៃបានច្រើន ហើយងាយស្រួលក្នុងការឌីសាញ និងច្នៃចេញជាម៉ូតថ្មីៗតាមទំនោរចិត្តអតិថិជន ខណៈដែលទីផ្សារលក់មានភាពទូលាយ ជាពិសេសលក់លើបណ្តាញអនឡាញដូចជា Alibaba និង JD.com ជាដើម។

៦.អាជីវកម្មអាហារវេចខ្ចប់៖ ដោយសារតែតម្លៃនៃវត្ថុធាតុដើម ក៏ដូចជាតម្លៃនៃសេវាដឹកជញ្ជូនមានកម្រិតទាប បានជំរុញឱ្យមនុស្សមួយចំនួនដែលមានជំនាញផ្នែកចម្អិនអាហារចាប់អារម្មណ៍ទៅលើការធ្វើអាជីវកម្មបែបអាហារវេចខ្ចប់ដែលមានតម្លៃសមរម្យ ខណៈដែលអាជីវកម្មប្រភេទនេះមានការគាំទ្រច្រើនពីសំណាក់អតិថិជនដែលមានចំណូលមធ្យម និងទាប ដូចជាអ្នកបម្រើការងារជាកម្មករ អ្នកបម្រើការងារតាមសិប្បកម្ម ក៏ដូចជាតាមបណ្តាក្រុមហ៊ុនខ្នាតតូច និងមធ្យមមួយចំនួនផងដែរ។

៧.គ្រឿងបន្លាស់អេឡិចត្រូនិក៖ ប្រទេសចិន គឺជាបណ្តុំនៃរោងចក្រផលិតគ្រឿងអេឡិចត្រូនិកធំជាងគេ និងធូរថ្លៃបំផុតរបស់ពិភពលោក។ យ៉ាងណាក៏ដោយ បើទោះជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបពិតមែន ប៉ុន្តែតម្លៃផលិតកម្មទាបបានធ្វើឲ្យអាជីវកម្មលក់គ្រឿងបន្លាស់អេឡិចត្រូនិក និងគ្រឿងប្រើប្រាស់អេឡិចត្រូនិកតូចៗនៅតាមផ្ទះក្លាយទៅជាផលិតផលដែលមានទីផ្សារគួរឲ្យកត់សម្គាល់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *