គ្រប់ប្រទេសទាំងអស់លើសកលលោកពល រដ្ឋរស់នៅទីក្រុងភាគច្រើនជាមនុស្សដែលមានភាពស្ត្រេសមួរម៉ៅ និងធុញទ្រាន់បំផុតធៀបទៅនឹងពលរដ្ឋដែលរស់នៅតាមតំបន់ផ្សេងនៅក្នុងប្រទេស រាប់ទាំងសកម្មភាពការងារប្រចាំថ្ងៃ និងសកម្មភាពធ្វើចរាចរនៅលើដងផ្លូវផងដែរ។

ក្រោយមើលឃើញពីបញ្ហានេះ ប្រទេសមិចស៊ីកូបានសម្រេចចិត្តក្នុងការអនុវត្តគម្រោងកែច្នៃដ៏ប្លែកមួយដើម្បីបញ្ចូលភាពបៃតងទៅក្នុងសកម្មភាពធ្វើចរាចររបស់ពលរដ្ឋក្នុងទីក្រុងរបស់ខ្លួន ហើយវាមានឈ្មោះថា ជាសួនបៃតង Via Verde ។
សួនបៃតង Via Verde គឺជាសួនដើមឈើរុក្ខជាតិដើមឈើខៀវរាប់ពាន់ដើមដែលត្រូវបានអជ្ញាធរយកទៅដាំ និងលំអនៅលើបណ្តាញផ្លូវហាយវេសំខាន់បំផុត និងវែងជាងគេមួយរបស់ទីក្រុង ដែលវាមិនត្រឹមតែជួយកាត់បន្ថយជាតិពុលចូលបរិយាកាសប៉ុណ្ណោះទេ សួនបៃតងនេះក៏អាចប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រក្នុងការទាញយកទឹកភ្លៀងមកប្រើប្រាស់ឡើងវិញនៅក្នុងទីក្រុងផងដែរ។

លើសពីនេះ Via Verde បានផ្លាស់ប្តូររូបរាងនៃទីក្រុងសំបូរទៅដោយឧស្សាហកម្មមួយទៅជាពណ៍បៃតងមួយផ្នែកដែលអាចជួយឲ្យអារម្មណ៍របស់ពលរដ្ឋដែលធ្វើដំណើរបានប្រែពីភាពតប់ប្រម៉ល់មើលឃើញតែអគារបេតុង និងឃើញតែមនុស្សដែលមានចំនួនដល់ទៅ២២លាននាក់នៅក្នុងទីក្រុងឲ្យទៅជាមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងធម្មជាតិយ៉ាងប្លែកភ្នែក និងមានបរិយកាសល្អពេលធ្វើដំណើរទៅមកនៅលើផ្លូវហាយវេមួយនេះទៅវិញ ដែលនេះជាកត្តាជំរុញឲ្យបង្កើនអារម្មណ៍ល្អ អារម្មណ៍ស្ងប់ស្ងាត់ និងធ្វើឲ្យផលិតកម្មនៅក្នុងការងាររបស់ពលរដ្ឋកាន់តែកើនឡើងមួយកម្រិតទៀតផង។
ប្រធានប្រតិបត្តិ និងជាស្ថាបនិកនៃគម្រោង Via Verde លោក Fernando Ortiz Monasterio បានបញ្ជាក់ថា ទោះបីជាគម្រោងនេះទើបបានអនុវត្តមួយផ្នែកតូចនៃគម្រោងទីក្រុងទាំងមូលក្តី ប៉ុន្តែលោកជឿជាក់ថាវានឹងបន្តពង្រីកខ្លួនថែមទៀតនៅពេលខាងមុខ។ លោកបន្តថា តាមរយៈគម្រោងមួយនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពលរដ្ឋក្នុងទីក្រុងនោះទេ ប៉ុន្តែវាថែមទាំងអាចជួយដល់សេដ្ឋកិច្ចរបស់ទីក្រុងមួយចំណែកផងដែរ ពីព្រោះថាគម្រោងរបស់ Via Verde បានផ្តល់ការងារមួយចំនួនធំៗទៅឲ្យពលរដ្ឋក្រីក្រ ជាពិសេសផ្តោតលើស្ត្រី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/06/2026
កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content