ក្រសួងកសិកម្ម នឹងពង្រីកស្តង់ដារគុណភាពផលិតផលជលផលកែឆ្នៃ ដើម្បីប្រជែងលើទីផ្សារ

សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅថ្ងៃខាងមុខក្រសួង នឹងរៀបចំស្ដង់ដារ សម្រាប់ផលិត​​ផលជលផលកែច្នៃ និងផលិតផលកសិកម្មផ្សេងៗទៀត ក្នុងនេះមានដូចជា បន្លែ ផ្លែឈើ និងស្រូវ អង្ករ ជាដើម ដើម្បីបង្កើនស្តង់ដារ គុណភាពផលិតផលក្នុងវិស័យកសិកម្មសម្រាប់ប្រជែងលើទីផ្សារទាំងក្នុង និងក្រៅប្រទេស  ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ បានឱ្យដឹងថា ការរៀបចំឱ្យមានបន្ថែម និងបន្តបន្ទាប់នៃការអនុវត្តស្តង់ដារបស់ក្រសួងកសិកម្មនេះ ធ្វើឡើងដើម្បីធានានូវសុវត្ថិភាពចំណីអាហារ​ ជាពិសេស ដើម្បីប្រកួតប្រជែងទីផ្សារតែម្តង។

បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានដាក់ឱ្យអនុវត្តស្ដង់ដារគុណភាព ផលិតផលជលផលកម្ពុជា (CQS) ដែលជាស្តង់ដារមួយកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ និងមានការចូលរួមកាន់តែច្រើនឡើងពីសំណាក់ម្ចាស់សហគ្រាស ក៏ដូចជាសិប្បកម្មក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបានថ្លែងថា វិញ្ញាបនបត្រ និមិត្តសញ្ញាគុណភាព ផលិតផលជលផលកម្ពុជា (CQS) បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់សហគ្រាសកែច្នៃ ខ្នាតតូច និងមធ្យម ដោយក្នុងនោះ ជួយកាត់បន្ថយការចំណាយ​ថ្លៃដើម​ជំរុញការកែច្នៃផលិតផល ឱ្យមានគុណភាពខ្ពស់ ប្រកបដោយស្ដង់ដារ បច្ចេកទេស ហើយនៅពេលដាក់លក់លើទីផ្សារមានតម្លៃទ្វេដង ជាងផលិតផលកែច្នៃធម្មតា។

ជំទាវ អ៊ឹម រចនា បានមានប្រសាសន៍ថា ៖

« វិញ្ញាបនបត្រនិមិត្តសញ្ញា គុណភាពផលិតផល ជលផលកម្ពុជា បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើន ដល់សុខមាលភាពរបស់អ្នកបរិភោគ។ ប្រព័ន្ធមួយនេះ ជាស្ដង់ដារសម្រាប់ផ្ដល់ឱ្យសហគ្រាសកែច្នៃផលិតផល ដែលមានការធានាដល់សុវត្ថិភាពចំណីអាហារ មានអនាម័យល្អ ដើម្បីធានាថា មិនមានហានិភ័យ ឬផលប៉ះពាល់ណាមួយដល់សុខភាពអ្នកបរិភោគជាដើម»។

លោកជំទាវ បានថ្លែងបន្តថា សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការអាហារ១ថ្ងៃ ៣ពេល ។ ករណីនេះរដ្ឋបាលជលផលបានសហការជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ជាក់ស្តែង ម្ចាស់សិប្បកម្មត្រីមួយកន្លែង ឈ្មោះ យន់ សំណាង រស់នៅភូមិអារញ្ញ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានវិញ្ញាបនបត្រ និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)ដែលជាមធ្យោបាយមួយលោកអាចរកទីផ្សារបានងាយស្រួលជាងមុន។

លោក យន់ សំណាង បានប្រាប់ថា ៖ នាពេលបច្ចុប្បន្ននេះលោកអាចលក់ត្រីបានក្នុងមួយខែប្រមាណ ២តោន ហើយទទួលបានប្រាក់ចំណេញចាប់ពី ៣ ទៅ ៤ពាន់ដុល្លារ ក្នុងមួយខែ ដោយសិប្បកម្មលោកមានបុគ្គលិកធ្វើការចំនួនជាង ១០នាក់។ សម្រាប់ផលិតផលចម្បងរបស់សិប្បកម្ម បានប្រើប្រាស់ត្រីប្រភេទខុសៗគ្នារួមមាន៖ ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើម ដោយមានតម្លៃចាប់ពី ៦ទៅ១៥ដុល្លារ ក្នុងមួយគីឡូក្រាម។

លោក យន់ សំណាង បានប្រាប់ថា ៖

« បច្ចុប្បន្នខ្ញុំមានផលិត និងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិត​ផលត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេសក្នុងនេះដូចជាត្រូវបានឈ្មួញកណ្ដាល នាំចេញក្រៅផ្លូវការ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្ត្រាលី ដែលមានសហគមន៍ ជនជាតិខ្មែរកំពុងរស់នៅជាដើម»។

លោក ថោង រ៉ា អ្នកជំនាញផ្នែកម្ហូបអាហារថ្នាក់ជាតិ នៃគម្រោង CAPFISH-Capture របស់អង្គការយូនីដូ បានឱ្យដឹងថា ការនាំផលិតផលចេញទៅសហគមន៍អឺរ៉ុប ពិតជាលំបាក និងត្រូវការភាពលម្អិតលម្អន់ច្រើន។ ភាគីពាក់​ព័ន្ធ ក្នុងការជួយដល់សិប្បកម្ម និងសហគ្រាសក្នុងការបញ្ជូនទៅលក់កាន់ទីផ្សារអឺរ៉ុប ភាគច្រើន មានអ្នកជំនាញ មកពីអង្គការយូនីដូ និងរដ្ឋបាលជលផល។

លោក ថោង រ៉ា បានឱ្យដឹងដែរថា បច្ចុប្បន្ន សហគ្រាស ដែលទទួលបាន វិញ្ញាបនបត្រ CQS នៅកម្ពុជានេះ មានចំនួន ៨ ក្រុមហ៊ុន ក្នុងនេះមាន ៤ បានពេញលេញ និង ៤ ទៀត មូលដ្ឋាន។ សម្រាប់ ៤ ដែលទទួលបានវិញ្ញាបនបត្រ CQS ពេញលេញ មានសហគ្រាសផលិតទឹកត្រី ២ នៅភ្នំពេញ ១កន្លែង និងអរិយក្សត្រ ១កន្លែង និងសិប្បកម្មផលិតត្រីងៀត នៅសៀមរាបចំនួន២កន្លែង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)