សិស្សជាង២០០នាក់មកពីអាស៊ាន និងប្រទេសចិន កូរ៉េ ជប៉ុន ជួបជុំគ្នាក្នុងកម្មវិធីអាស៊ានបូក៣ វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅសៀមរាប

សៀមរាប៖ សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ២២៥ នាក់ មកពីប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង បានមកជួបប្រជុំគ្នានៅក្រុងសៀមរាប ប្រទេសកម្ពុជា ដើម្បីចូលរួម «កម្មវិធីអាស៊ានបូក៣ វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០»។

កម្មវិធីអាស៊ានបូក៣ វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ មានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់ ១៥ ឆ្នាំ នៃប្រទេសអាស៊ានបូក ៣ ។ កម្មវិធីនេះ​បណ្ដុះយុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ក្លាយជាវិស្វករ និង​អ្នកវិទ្យាសាស្ត្រ​ ដោយត្រៀមពួកគេដើម្បីប្រឈមនឹងបញ្ហានាពេលអនាគត។

ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិត ញឹម ខេមរា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ កម្មវិធីអាស៊ានបូក៣ វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បាននាំយកយុវជនវ័យក្មេងពីបណ្តាប្រទេសអាស៊ានបូក ៣ ដើម្បីចូលរួមសិក្សាស្វែងយល់ និងបង្កើតនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនៅលើទឹកដីនៃខេត្តសៀមរាប។ ក​ម្មវិធីនេះផ្តល់​ឱកាសពិសេសមួយសម្រាប់​អ្នកដឹកនាំអនាគតរបស់យើង ដើម្បីឱ្យពួកគេបង្ហាញពីទេពកោសល្យ ផ្លាស់ប្តូរគំនិត និងសហការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។

កម្មវិធីអាស៊ានបូក៣ វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយមជ្ឈមណ្ឌលអាស៊ានបូក ៣ សម្រាប់អ្នកដែលមានទេពកោសល្យក្នុងវិស័យវិទ្យាសាស្ត្រ (ACGS) ។ ប្រធានបទឆ្នាំនេះ គឺ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» បង្ហាញពីតម្រូវការបន្ទាន់នៃដំណោះស្រាយនវានុវត្តន៍សម្រាប់បញ្ហាដ៏ធំបំផុតមួយរបស់ពិភពលោក គឹការប្រែប្រួលអាកាសធាតុ។

លេខាធិការដ្ឋានអាស៊ានបានបន្តគាំទ្រដល់សកម្មភាពទាំងឡាយនៃកម្មវិធីនេះ ដែលស្របតាមចក្ខុវិស័យរបស់សមាគមន៍អាស៊ានឆ្នាំ២០២៥ សំដៅលើកកម្ពស់សហគមន៍មួយដែលមានភាពប្រកួតប្រជែង នវានុវត្តន៍ និងជីវភាព ជាមួយនឹងកំណើនផលិតភាពដ៏រឹងមាំ។

លោកស្រីបណ្ឌិត Kanchana Wanichkorn ប្រធានផ្នែកអភិវឌ្ឍន៍វិស័យនៃលេខាធិការដ្ឋានអាស៊ានបានលើកឡើងថា៖

«កម្មវិធីឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូក ៣ ។ វាផ្តល់ជាវាទិកាមួយសម្រាប់ឱ្យយុវជនដែលមានទេពកោសល្យ បានមកជួបជុំគ្នា និងសហការនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីត្រៀមពួកគេឱ្យក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រដែលពោរពេញដោយសមត្ថភាពនាពេលខាងមុខ»។

លោកស្រីបានបន្តទៀតថា៖

«តាមរយៈការបណ្តុះស្មារតីចង់ដឹង ចង់ឮ កិច្ចសហការ និងការប្តេជ្ញាចិត្តជំរុញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យើងចូលរួមជាមួយមជ្ឈមណ្ឌល ACGS ដើម្បីផ្តល់ភាពអង់អាចដល់សិស្ស គ្រូបង្រៀន និងសហគមន៍របស់យើង ឱ្យក្លាយជាភ្នាក់ងារដឹកនាំការផ្លាស់ប្តូរសម្រាប់បញ្ហាចាំបាច់របស់ពិភពលោក»។

សាស្ត្រាចារ្យ Soo-Young Lee នាយកកម្មវិធីនៃមជ្ឈមណ្ឌល ACGS បានលើកឡើងថា ៖

«ចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១០ មជ្ឈមណ្ឌល ACGS បានប្តេជ្ញាចិត្តរៀបចំកម្មវិធីចម្រុះសម្រាប់សិស្ស និងគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្តនៅក្នុងតំបន់អាស៊ាន។ នៅឆ្នាំនេះ យើងមានបំណងផ្តល់បទពិសោធន៍ពិសេសគួរឱ្យចងចាំមួយ។ ការចូលរួមដ៏ក្លៀវក្លារបស់ប្រទេសនីមួយៗនៅក្នុងកម្មវិធីបោះជំរុំសិស្ស និងសិក្ខាសាលាគ្រូ ពិតជាគួរឱ្យរំភើប។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសអាស៊ានដែលបានបញ្ជូនប្រតិភូជាតិមកចូលរួមក្នុងកម្មវិធីទាំងនេះ»។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានបន្ថែមថា ៖ ខណៈដែលអ្នកចូលរួមកំពុងចាប់ផ្តើមកម្មវិធីរយៈពេល​ ៥ ថ្ងៃដើម្បី សិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ អភិវឌ្ឍខ្លួនឯង និងបង្កើតមិត្តភាព ពួកគេគួរចងចាំទស្សនៈរបស់អ្នកជំនាញនវានុវត្តន៍ដ៏ល្បីមួយរូប គឺលោក Peter Drucker ដែលបានលើកឡើងថា «នវានុវត្តន៍មិនចាំបាច់ទាល់តែបង្កើតអ្វីដែលថ្មីនោះទេ ប៉ុន្តែក៏អាចជាការប្រើប្រាស់ចំណេះដឹង និងធនធានដែលយើងមានឱ្យកាន់តែប្រសើរផងដែរ»។

គួរឱ្យដឹងថា៖ អាស៊ានបូក៣ មាន១៣ ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ គឺេះប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ​ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួម​នឹងប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ ផ្តោតលើវិស័យផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *