ទន្លេ Colorado គឺជាប្រភពទឹកដ៏សំខាន់មួយរបស់ពលរដ្ឋជាង៤០លាននាក់ដែលកំពុងរស់នៅក្នុងរដ្ឋចំនួន៧របស់សហរដ្ឋអាមេរិកភាគនិរតីដោយហូរកាត់ចំងាយជាង ៥០០ម៉ាល ឬ ជាង ៨០០គីឡូម៉ែត្រ។ ប៉ុន្តែរយៈពេល២០ឆ្នាំចុងក្រោយនេះ បញ្ហាបម្រែបម្រួលអាកាសធាតុកំពុងរុញច្រានឱ្យកើតមានវិបត្តិដោយសារការរីងហួតទន្លេយ៉ាងខ្លាំង និងកំពុងបង្កក្តីបារម្ភចំពោះពលរដ្ឋដែលជាអ្នកប្រកបរបរនៅក្នុងវិស័យកសិកម្ម ក៏ដូចជាការប្រើប្រាស់ថាមពលអគ្គិសនីរបស់ពលរដ្ឋផង ពីព្រោះថាទន្លេ Colorado ក៏មានទំនប់វារីអគ្គិសនីដ៏ធំមួយរបស់តំបន់ផងដែរ។

អស់រយៈពេលជាយូរមកហើយដែលបញ្ហារីងស្ងួតនៃប្រភពទឹកចេញពីទន្លេ Colorado ត្រូវបានទទួឡរងនូវការព្រមាន ប៉ុន្តែភាពប្រឈមនេះបានរំកិលទៅមុខកាន់តែអាក្រក់ឡើង ជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះដែលពាក់កណ្តាលនៃទំហំទឹកដែលរីងស្ងួតត្រូវបានអ្នកជំនាញអះអាងថាបណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ។

កិច្ចប្រជុំមួយរវាងរដ្ឋទាំង៧ដែលជាអ្នកទទួលបានផលប្រយោជន៍ពីទឹកទន្លេនេះបានចាប់ផ្តើមធ្វើឡើងកាលពីឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីដោះស្រាយ និងដើម្បីបង្ការបញ្ហាកាន់តែធ្ងន់ធ្ងរដោយក្នុងនោះក៏មានកិច្ចពិភាក្សាថា តើរដ្ឋណាមួយនឹងត្រូវដកខ្លួនចេញពីការប្រើប្រាស់ទឹកទន្លេនេះមុនគេក្នុងករណីរីងស្ងួតកាន់តែខ្លាំងក្លា ខណៈសែលកិច្ចប្រជុំដ៏សំខាន់នេះបានធ្វើឡើង៦ដងរួចមកហើយ។ នេះបើយោងតាមការបញ្ជាក់ដោយសារព័ត៌មាន VICE News ហើយតាមផែនការកិច្ចប្រជុំចុងក្រោយលើកទី៧នឹងក្លាយទៅជាការសម្រេចចិត្តចុងក្រោយចំពោះដំណោះស្រាយជារួម។

VICE News ធ្លាប់បានធ្វើបទសម្ភាសន៍មួយជាមួយនឹងប្រធានមន្ទីរធនធានទឹករបស់រដ្ឋ Arizona លោក Tom Buschantzke កាលពីខែវិច្ឆិកា កន្លងមកដោយលោកបានបញ្ជាក់ថា មានរឿងរ៉ាវជាច្រើនបានកើតឡើងចំពោះមុខនៃបញ្ហាទន្លេ Colorado ពីព្រោះភាពរាំងស្ងួតខ្លាំងបំផុតរបស់ទន្លេគឺបានកើតឡើងរួចទៅហើយ ហើយមិនត្រឹមប៉ុណ្ណោះវាថែមទាំងអាចកាន់តែអាក្រក់បន្ថែមទៀតផង។
ពាក់ព័ន្ធទៅនឹងសំណួរដែលចោទសួរថា តើពលរដ្ឋដែលជាកសិករ ក៏ដូចជាពលរដ្ឋនៅក្នុងទីក្រុង គួរតែកាត់បន្ថយការប្រើប្រាស់ទឹកឬយ៉ាងណានោះ លោក Tom បានបញ្ជាក់ថា យោងតាមដំណើរការច្បាប់ដ៏ត្រឹមត្រូវគឺពលរដ្ឋជាកសិករដែលជាអ្នកទទួលបានសិទ្ធិអាទិភាពមុន ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រធានបទនេះគឺជាអ្វីដែលរដ្ឋទាំង៧កំពុងជជែកវែកញែកគ្នាយ៉ាងតានតឹងបំផុត។
ជាចុងក្រោយលោកបញ្ជាក់ថា ៖
“នៅពេលបញ្ចប់ទៅនៃកិច្ចប្រជុំទី៧ យើងនឹងទទួលបានលទ្ធផលខ្លះចំពោះរឿងនេះ ប៉ុន្តែយើងនៅមិនហ៊ានព្យាករណ៍ទេថា តើការសម្រេចចិត្តនឹងមានរូបរាងយ៉ាងណានោះទេ”
ក្នុងនោះផងដែរលោក Jack Schmidt ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវទន្លេ Colorado នៃសកលវិទ្យាល័យ Utah State University ក៏បានលើកឡើងអំពីក្តីបារម្ភរបស់លោកយ៉ាងខ្លាំងផងដែរចំពោះវិបត្តិទឹកនៅក្នុងគ្រានេះ ពីព្រោះថាលោកគឺជាអ្នកបានតាមដានស្រាវជ្រាវទន្លេ Colorado នេះជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមិនដែលឃើញការរីងស្ងួតណាដែលអាក្រក់ជាងឆ្នាំ២០២១កន្លងនេះនោះទេ។
លោក Jack និយាយថា ៖
“ខ្ញុំពិតជាមិននឹកស្មានទេចំពោះអ្វីដែលគាត់បានឃើញនៅពេលនេះ វាគឺពិតជាស្ថានភាពដ៏អាក្រក់បំផុត។ យើងធ្លាប់និយាយអំពីកិច្ចការងារអភិវឌ្ឍប្រទេសជាតិជាមួយនឹងធនធានទឹកដ៏ច្រើនរបស់យើង ប៉ុន្តែពេលវេលានេះហាក់ដូចជាមិនដូចទៅនឹងការរំពឹងទុករបស់យើងឡើយ ពីព្រោះថាពេលនេះមិនមានធនធានទឹកគ្រប់គ្រាន់សម្រាប់កិច្ចការងារនេះទៀតឡើយ៕”

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content