ស្រាលម៉ើ ផលិតផលក្នុងស្រុកថ្មី កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារ

កំពង់ធំ ៖ លម៉ើ ជាប្រភេទផ្លែឈើម្យ៉ាងដែលមានពណ៌លឿងស្រស់ រសជាតិផ្អែមឆ្ងាញ់ មិនថាជាផ្លែស្រស់ ឬច្នៃជាដំណាប់លម៉ើនោះទេ ហើយមានតម្លៃគួរសម ប៉ុន្តែថ្មីៗនេះ មានផលិតផលមួយប្រភេទដែលផលិតឡើងនៅក្នុងស្រុកជាប្រភេទស្រាដែលកែច្នៃ និងបិតចេញពីផ្លែលម៉ើស្រស់ៗ មានរសជាតិឆ្ងាញ់ប្លែក និងកំពុងទទួលបានចំណាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជនជាតិ និងអន្តរជាតិគួរឱ្យកត់សម្គាល់។

ស្រាលម៉ើ S D F ជាយីហោសិប្បកម្មផលិតស្រាដែលច្នៃចេញពីផ្លែលម៉ើស្រស់ៗ មានទីតាំងនៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានចាប់ផ្ដើមស្រាវជ្រាវ និងផលិតនៅឆ្នាំ២០២១ និងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២២ ជាផលិតស្រាក្នុងស្រុកមួយប្រភេទមានរសជាតិឆ្ងាញ់ ប្លែក ពិសេសមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទាន។

អ្នកស្រី ឆុង សោភា ម្ចាស់សិប្បកម្មផលិតស្រាលម៉ើ S D F បានប្រាប់ AMS ឱ្យដឹងថា ក្រុមគ្រួសាររបស់អ្នកស្រីបានចាប់ផ្ដើមដាំដើមលម៉ើនៅឆ្នាំ២០២០ និងទិញលម៉ើពីប្រភេទដើម្បីសិក្សារស្រាវជ្រាវផលិតនៅឆ្នាំ២០២១ ដោយមានស្វាមីដែលបានទៅរៀនបច្ចេកទេសក្នុងការផលិតនៅបរទេស។

អ្នកស្រីបញ្ជាក់ថា ៖

“មូលហេតុដែលពួកខ្ញុំដាំដើមលម៉ើ ដោយសារគិតថា លម៉ើ ជាផ្លែឈើដែលមានតម្លៃ មានអាយុវែង ទទួលផលបានយូរឆ្នាំ។ ប៉ុន្តែក្រោយពេលពិចារណាទៅលើការប្រមូលទិន្នផលដែលមានចំការជាច្រើនក៏ប្រមូលទិន្នផលដូចគ្នា ដែលអាចធ្វើឱ្យលម៉ើធ្លាក់ថ្លៃនោះ ក៏រិះរកវិធីសាស្ត្រថ្មីដើម្បីធ្វើយ៉ាងណាអាចរក្សាតម្លៃបាន ដោយច្នៃផ្លែលម៉ើធ្វើជាផលិតផលថ្មីដូចជា ស្ករលម៉ើ ទឹកលម៉ើ និងកាហ្វេគ្រាប់លម៉ើ ដូចដែលបណ្តាប្រទេសមួយចំនួនបានអនុវត្តនោះ ទើបពួកយើងនឹកឃើញផលិតផល ស្រាលម៉ើ ដែលកាន់តែទុកយូរ កាន់តែមានគុណភាព មានរសជាតិឆ្ងាញ់។”

អ្នកស្រីបន្តថា ៖

“ចំពោះស្រាលម៉ើ បច្ចុប្បន្ននេះមាន ២រសជាតិ គឺ រសជាតិដើម និងរសជាតិស្នេហ៍គ្រាដំបូង ដែលមានកម្រិតអាល់កុល ១២ភាគរយ ចំណុះ ៣៧៥ មីលីលីត្រ និងមានតម្លៃ ២៥ ០០០រៀលក្នុងមួយដប។ សម្រាប់ការផលិតដំបូង​ សិប្បកម្មបានចេញលក់ប្រមាណ ៣០០០ ដប និងមានក្នុងស្តុកប្រមាណ ១ម៉ឺនដបផងដែរ។”

អ្នកស្រីបានប្រាប់ឱ្យដឹងថា សម្រាប់ចំណុចពិសេស គឺស្រាលម៉ើជាប្រភេទស្រាប៉ូវកម្លាំង ជួយសុខភាព ជួយអាការៈស្ពឹកស្រពន់ ឈឺឆ្អឹងឆ្អែង ជួយឱ្យមានថាមពល ជួយដុតខ្លាញ់ ពិសេសគឺពុំមានសារធាតុមេតាណុលដែលជាសារធាតុពុល ពេលអ្នកទទួលទានហើយគេងលក់ស្រួល និងមិនធ្វើទុក (ក្នុងករណីទទួលទានមិនលើសកម្រិត)។ 

ពាក់ព័ន្ធនឹងដំណាក់កាលនៃការផលិតវិញ ម្ចាស់សិប្បកម្មខាងលើរៀបរាប់ថា គឺមានចែកចេញជា ២ គឺដំណាក់កាលផលិត និងដំណាក់បន្ទំ ដែលការបន្ទំនេះផងដែរ ទុកកាន់តែយូរកាន់តែល្អ ហើយបើរាប់ចាប់ពីការផលិតរហូតដល់អាចច្រកដបបាន គឺត្រូវប្រើរយៈពេលប្រមាណ ៣ខែទើបទទួលបានផលិតសម្រេច ខណៈដែលផ្លែលម៉ើ ១គីឡូក្រាមអាចចម្រាញ់បានស្រា ១លីត្រ។

ដោយឡែក វត្ថុធាតុដើមក្នុងការផលិតស្រាលម៉ើ រួមមាន ផ្លែលម៉ើស្រស់ ទឹកឃ្មុំ និងតំបែរ ដែលជាវត្ថុធាតុដើមក្នុងស្រុក លើកលែងតែតំបែរដែលជាទំនិញនាំចូល។ ចំពោះការផ្គត់ផ្គង់ផ្លែលម៉ើ អ្នកស្រី សោភា បានអះអាងថា មិនមានបញ្ហាខ្វះខាតនោះឡើយដោយសារមានចំការលម៉ើធំៗទាក់ទងមកសហការច្រើន ពោលគឺឱ្យតែស្រាមានទីផ្សារគឺមិនខ្វះវត្ថុធាតុដើមនោះឡើយ។ 

អ្នកស្រីបន្តថា ៖

“ចំពោះទំហំនៃការផលិត យើងត្រូវគិតជាឆ្នាំតែម្ដងដោយសារវត្ថុធាតុដើមជាគោលគឺផ្លែលម៉ើ យើងអាចប្រមូលទិញបានតែ ៣ខែប៉ុណ្ណោះក្នុងមួយឆ្នាំ ពោលគឺចន្លោះខែមិថុនា ដល់ខែកញ្ញា ដែលយើងត្រូវប្រមូលផលលម៉ើផ្ទាល់ខ្លួនប្រមាណ ៥០ភាគរយ និងសម្រុកទិញស្តុកទុកប្រមាណ ៥០ភាគរយផ្សេងទៀតសម្រាប់ត្រៀមផលិត។”

គួរបញ្ជាក់ដែរថា អ្នកស្រី សោភា និងគ្រួសារបានចាប់ផ្ដើមផលិតនៅឆ្នាំ២០២១ គឺផលិតបរិមាណតិចៗត្រឹមកែវ ១០លីត្រ ដើម្បីសាកល្បងរករសជាតិមួយដែលជាទីចូលចិត្តរបស់បងប្អូនខ្មែរ ហើយដើមទុនភាគច្រើនគឺចំណាយលើការដាំលម៉ើ និងចំណាយចម្បងផ្សេងទៀតគឺការទិញសម្ភារផលិតស្រាដែលត្រូវនាំចូល ទើបអាចផលិតស្រាដែលមានគុណភាពអាចប្រកួតប្រជែងបាន។

ជាចុងក្រោយ អ្នកស្រី សោភា ក៏បានបង្ហាញពីគម្រោងនាពេលអនាគតផងដែរ ដោយអ្នកស្រីចង់ពង្រីកការផ្គត់ផ្គង់ឱ្យបានគ្រប់ខេត្តក្រុង និងនៅតាមផ្សារទំនើបនានា ធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរអាចទទួលទាននូវផលិតផលស្រាក្នុងស្រុកដែលមានគុណភាព និងគុណប្រយោជន៍ខ្ពស់ចំពោះសុខភាព ក៏ដូចជាជួយជំរុញ និងគាំទ្រផលិតផលខ្មែរផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

ភាពជាដៃគូរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរបញ្ញា និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការបែកខ្ចែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/05/2026

ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ ក្នុងរាជធានីភ្នំពេញ បាន​និងកំពុង​ចូលរួម​ចំណែក​ជំរុញ​ចរន្តសេដ្ឋកិច្ច​កម្ពុជាយ៉ាង​សំខាន់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/05/2026

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ នៅក្នុងរាជធានីភ្នំពេញ បាននិងកំពុង​ចូលរួម​ចំណែក​ជំរុញចរន្ត​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដោយបានសម្រួលដល់ការធ្វើ​ដំណើរផង សម្រួលដល់​ការ​ដឹកជញ្ជូនទំនិញរបស់ពរដ្ឋ​កាត់ផង និង​បន្ថយការ​កកស្ទះក្នុងរាជធានីភ្នំពេញ ក៏ដូចជា​ជំរុញចរន្ត​សេដ្ឋកិច្ច​ទូទាំងប្រទេសផងដែរ

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី