បច្ចេកវិទ្យាថ្មី ! ច្នៃម៉ាសដែលប្រើប្រាស់រួចរាប់ពាន់លានរៀងរាល់ឆ្នាំជាថ្មអគ្គិសនីតម្លៃធូរថ្លៃ

២០២២ គឺជាឆ្នាំទី៣ហើយដែលពិភពលោកបានប្រឈមមុខទៅនឹងវត្តមានរបស់វិរុសរាតត្បាតកូវីដ ខណៈដែលបញ្ហាកាកសំណល់ជីវសាស្ត្ររាប់ចាប់តាំងពីសំបកដបវ៉ាក់សាំងរហូតទៅដល់ម៉ាសពាក់សម្រាប់បង្ការការឆ្លងជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ដែលពលរដ្ឋនៅទូទាំងពិភពលោករាប់ពាន់លាននាក់បានប្រើប្រាស់ជារៀងរាល់ថ្ងៃ។

ជាងរៀងរាល់ឆ្នាំ ម៉ាសប្រមាណជាង ៥០ពាន់លាន ត្រូវបានគេបោះបង់ចោល ខណៈដែលជិត២ពាន់លានម៉ាសត្រូវបានចាក់ចូលទៅក្នុងសមុទ្រដែលវាបានបង្កជាហានិភ័យខ្លាំងបំផុតសម្រាប់ជីវិតសត្វ និងមនុស្ស។

ក្រោយពីមើលឃើញនូវបញ្ហាទាំងនេះក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានខិតខំធ្វើការងារស្រាវជ្រាវ និងច្នៃប្រឌិតជាមួយនឹងបច្ចេកទេសដ៏ថ្មីស្រឡាងមួយដែលអាចច្នៃយកម៉ាសជាកាកសំណល់ទាំងនោះទៅជាវត្ថុធាតុដើមដ៏ចាំបាច់ក្នុងការផលិតបានទៅជាបន្ទះថ្មអគ្គិសនីដ៏តូច និងមានតម្លៃធូរថ្លៃបំផុត។

នៅក្នុងរបាយការណ៍ដែលត្រូវបានបង្ហាញនៅលើកាសែត The Journal of Energy Storage បានសរសេរថា ក្រុមអ្នកវិទ្យាសាស្ត្រដែលមានប្រភពមកពីសកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រុស្សី NUST MISiS ក្រោមការចូលរួមពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក និងមិចស៊ិកផងដែរនោះ បានទាញយកកាកសំណល់ទាំងនោះមកបង្កើតបានទៅជាឧបករណ៍ផ្ទុកថាមពលអគ្គិសនី ឬពាក្យបច្ចេកទេស Supercapacitor (SCs)។

ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះបានបញ្ជាក់ថា ការកែច្នៃម៉ាសមានភាពងាយស្រួល និងចំណាយតិចជាងកាកសំណល់ផ្សេងៗ ហើយលើសពីនេះវាអាចទទួលបានប្រសិទ្ធភាពខ្ពស់ទៀតផងចំពោះការផ្ទុកអគ្គិសនី ប៉ុន្តែវាទាមទារដំណើរការធ្វើប្រតិកម្មជាមួយនឹងសីតុណ្ហភាពដ៏ខ្ពស់បំផុត។

លោកសាស្ត្រាចារ្យ​ Anvar Zakhidov ប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃគម្រោងដ៏អស្ចារ្យនេះបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូង ម៉ាសមុខទាំងនោះត្រូវបានយកទៅលាងសំអាតជាមួយនឹងបច្ចេកវិទ្យា Ultrasound បន្ទាប់មកយកទៅជ្រលក់ជាមួយនឹងទឹកថ្នាំពិសេស Graphene ដែលវានឹងធ្វើឲ្យម៉ាសនេះមានកំហាប់ខ្ពស់។ បន្ទាប់មកវាត្រូវបានយកទៅឆ្លងកាត់ដំណាក់កាលបង្ហាប់បញ្ចូលគ្នាជាមួយនឹងកំដៅរហូតទៅដល់១៤០អង្សារ ដើម្បីក្លាយទៅជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតបន្ទះថ្មអគ្គិសនីដែលជាផលិតផលមានដង់ស៊ីតេខ្ពស់ហើយអាចផ្ទុកថាមពលអគ្គិសនីរហូតទៅដល់៩៨វ៉ាត់ម៉ោងក្នុងមួយគីឡូក្រាម។​

ក្នុងដំណាក់កាលដំបូងនេះ បន្ទះថ្មតូចៗដែលផលិតបានទាំងនេះមានសមត្ថភាពត្រឹមតែអាចដាក់ឲ្យដំណើរការជាមួយនឹងនាឡិកា ឬអំពូលបញ្ឈរលើតុនៅឡើយ ប៉ុន្តែនាពេលខាងមុខក្រុមការងារបានដាក់ផែនការក្នុងការធ្វើឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដោយអភិវឌ្ឍឲ្យបាននូវថ្មកាន់តែធំ មានថាមពលកាន់តែច្រើនអាចប្រើប្រាស់ទាំងនៅក្នុងរថយន្តអគ្គិសនី និងឧបករណ៍អគ្គសនីធំៗផ្សេងទៀតផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី