ជ្រោយចង្វា​រ ​នឹងក្លាយជា​តំបន់ពាណិជ្ជកម្មដ៏ទាក់ទាញ​ក្រោយ​ផ្សារទំនើបដ៏ធំមួយប្រកាសដាក់ទុនវិនិយោគ

ភ្នំពេញ  ៖ ​បន្ទាប់ពីស្ពានឆ្លងទន្លេសាប​​បានសាងសង់រួចជា​បន្តបន្ទាប់ គេសង្កេតឃើញថា ​តំបន់ជ្រោយចង្វារ​កាន់​តែ​មាន​ភាព​ទាក់ទាញ ហើយរំពឹងថា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ចម្រុះផងដែរ ក្រោយផ្សារទំនើប​ដ៏ធំមួយ​របស់​ប្រទេស​ថៃ បានប្រកាសពីកិច្ចសហការ​ជាមួយក្រុមហ៊ុន OCIC បង្កើតទីតាំង​នៅតំបន់ទីក្រុង​រណប​ជ្រោយ​ចង្វារ ។​

អ្វីដែលគួរឱ្យកត់សម្គាល់​ នៅមុន​ចូលឆ្នាំខ្មែរ​កន្លងទៅនេះ​ ក្នុងចំណោមសមិទ្ធផល​សំខាន់​ៗចំនួន២​ រួមមានស្ពាន​អាកាស​ឬស្សី​កែវ និងស្ពាន​បេតុង​ខ្សែកាបឆ្លងទន្លេ​សាប​ពីឬស្សី​កែវទៅជ្រោយចង្វារ​បានដាក់​ដំណើរការ និងបង្កឱ្យ​មានភាពស្រួលដល់ការ​ធ្វើដំណើររបស់ពលរដ្ឋពីតំបន់​មួយ​ទៅតំបន់មួយ​ទៀត ។​

ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ ផ្សារទំនើប​ដ៏ល្បីរបស់ថៃ Big C បានប្រកាស​ពីកិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ OCIC ក្នុងការ​បង្កើត​ទីតាំង​ផ្សារទំនើប​នៅតំបន់ទីក្រុង​រណប​ជ្រោយចង្វារ​លើ​ផ្ទៃដី ២,៧​ហិចតា ។ ​ផ្សារទំនើប​នេះ​ នឹងត្រូវ​បានសាងសង់ឡើង​នៅជាប់នឹង​រង្វង់​មូល​នាង​មច្ឆា ហើយក៏ជា​ទីតាំង​ដែល​មានមនុស្សឆ្លងកាត់ច្រើន​ផងដែរ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​បាន​បង្ហាញថា​ តំបន់​ណា​ដែលមានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ តំប​ន់​នោះ​តែងតែ​ទទួល​បានគម្រោង​វិនិយោគ​ច្រើនដូចគ្នា​និងជា​ទីតាំង​ដែល​ទាក់ទាញដល់​វិនិយោ​គិន​ក្នុង​ការ​បណ្ដា​ក់ទុនវិនិយោគ​ផងដែរ។

លោក ថាន់ ចាន់​ណា អគ្គនាយក​ក្រុមហ៊ុន ​ចាន់ណា​ លែន​ បានឱ្យដឹងផងដែរថា ​នៅពេលមានការអភិវឌ្ឍកាន់តែខ្លាំង តំបន់ជ្រោយចង្វារ និង​ផ្លូវជាតិលេខ​៦A ក៏​កាន់តែទាក់ទាញ​លើការ​វិនិយោគពីសំណាក់​វិនិយោ​គិ​ន​ក្នុង និងក្រៅប្រទេស​ផងដែរ​ ហើយ​នៅពេលមានការ​វិនិយោគ​កាន់តែច្រើន​ តម្លៃដីធ្លីនៅតំបន់​នោះក៏កាន់តែ​មាន​ការឡើងខ្ពស់ផងដែរ ដែ​លជំរុញឱ្យវិនិយោគិន​ត្រូ​វអភិវឌ្ឍអចលនទ្រព្យ​ប្រភេទណា​ដែល​មាន​តម្លៃខ្ពស់ដូចគ្នា​ដើម្បីរកប្រាក់ចំណេញបាន។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance ក៏បានឱ្យដឹងដែរថា​ តំបន់ជ្រោយចង្វារ ​ជាពិសេស​នៅ​តាម​ប​ណ្ដោ​យ​ផ្លូវជាតិលេខ​៦A ឃើញថាមានការអភិវឌ្ឍ​លំនៅឋានដែលមានតម្លៃខ្ពស់​ៗជាច្រើនគម្រោង ដូចជា បុរីប៉េងហួត ឌឹផ្លរ៉ា អ័រគីដេ វិមានភ្នំពេញ មេគង្គលេន រួមជាមួយនឹងគម្រោងបុរីជាច្រើនទៀតកម្រិតអភិជនដែលកំពុងបន្តសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ​។

លោកបន្តថាទៀត ជាការពិតណាស់ នៅពេលដែលតំបន់ណាមានការអភិវឌ្ឍខ្លាំង ជាពិសេសវិស័យលំនៅដ្ឋាន នឹងជួយជំរុញឱ្យមានកំណើនប្រជាសាស្ត្រកាន់តែច្រើន រួមជាមួយនឹងការលេចចេញនូវមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះផ្សេងៗផងដែរ ដែលទាំងអស់នេះសុទ្ធតែជាចលករជួយជំរុញឱ្យមានតម្រូវការប្រើប្រាស់ដីធ្លីខ្ពស់៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត