នវានុវត្ត ៖ បច្ចេកវិទ្យារ៉ូបូតដ៏ថ្មីស្រឡាងមួយរបស់ឥណ្ឌាមានឈ្មោះថា TrashBot កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកអភិរក្សបរិស្ថាន និងក្រុមអ្នកធ្វើការងារប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
បច្ចេកវិទ្យារ៉ូបូតថ្មីនេះត្រូវបានបង្កើតឡើង ដោយស្ត្រីវិស្វករជនជាតិឥណ្ឌាវ័យក្មេងម្នាក់ ខណៈដែលប្រទេសឥណ្ឌាកំពុងទទួលរងបញ្ហាកកស្ទះនៃកាកសំណល់សំរាមដល់ទៅ ៣,៤លានតោន ជារៀងរាល់ឆ្នាំ (តួលេខដែលមានកាលពីឆ្នាំ២០២០) ខណៈដែលកាកសំណល់ត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ ដែលត្រូវបានគេយកទៅកែច្នៃឡើងវិញ។

TrashBot គឺជាប្រភេទម៉ាស៊ីនដំណើរការជាស្វ័យប្រវត្តិប្រើប្រាស់បច្ចេកវិទ្យាថ្មី និងទំនើបបំផុតដោយអាចធ្វើការបែងចែកសំរាមបានរហូតទៅដល់ ២០០តោនជារៀងរាល់ថ្ងៃ មិនថាតែជាប្រភេទសំរាមជាសារធាតុដែក សំរាមប្លាស្ទិក ឬសំរាមជាអាហារក្តីជាមួយនឹងប្រសិទ្ធភាពដល់ទៅ ៨៥ភាគរយ ជាងបច្ចេកវិទ្យាណាណាទាំងអស់។
ក្រុមការងារបានអះអាងថា រ៉ូបូតនេះអាចដំណើរការបានទៅដល់ ២៤ម៉ោងលើ២៤ម៉ោង ហើយចំណាយថ្លៃដើមតិចជាងការចំណាយក្នុងការយកសំរាមទាំងនោះទៅចាក់ចោលនៅទីលានចាក់សំរាមទៀតផង។
កញ្ញា Nivedha RM ស្ថាបនិករបស់ TrashBot បាននិយាយថា ៖
“វាគឺជាកិច្ចខិតខំដែលពិភពលោកចង់បានអស់រយៈពេលរាប់ទសវត្សមកហើយ។ អ្វីដែលពួកយើងចង់ឃើញនោះគឺថាកូនចៅជំនាន់ក្រោយរបស់យើងនឹងសួរឪពុកម្តាយរបស់គេថា តើសំរាមគឺជាអ្វី ពីព្រោះថាជំនាន់របស់ពួកគេនឹងលែងមានវត្តមានសំរាមពាសវាលពាសកាលទៀតហើយ”

កញ្ញាបានបន្តថា សំរាមដែលត្រូវបានបែងចែក និងប្រមូលទាំងនោះ គឺអាចយកទៅកែច្នៃបានវិញទាំងអស់ បូករួមទាំងសំរាមប្រភេទសើមដែលអាចច្នៃទៅជាជីវៈឥន្ធនៈរហូតដល់ប្រេងសាំង និងសំរាមស្ងួតទៅផលិតបានជាឧបករណ៍ប្រើប្រាស់ផ្សេងៗដែលអាចកាត់បន្ថយនូវសកម្មភាពកាប់បំផ្លាញព្រៃឈើបានជាច្រើនទៀតផង។ តាមផែនការ TrashBot នឹងក្លាយជាអ្នកដោះស្រាយបញ្ហាកាកសំណល់បានរហូតទៅដល់យ៉ាងហោចណាស់២៥លានតោនក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content