បញ្ហាកាកសំណល់នៅលើពិភពលោកគឺជាកិច្ចការងារដ៏ស្មុគ្រស្មាញដែលទាមទារឲ្យមានការចូលរួមយ៉ាងច្រើនពីសំណាក់គ្រប់ភាគីដែលពាក់ព័ន្ធ ពីព្រោះថាជារៀងរាល់ឆ្នាំគិតត្រឹមកាកសំណល់អាហារប៉ុណ្ណោះវាបានផ្តល់ផលប៉ះពាល់ជាច្រើនទាំងសេដ្ឋកិច្ច និងសុខភាពរបស់មនុស្ស និងបរិស្ថាន។

ទិន្នន័យដែលត្រូវបានស្រាវជ្រាវកន្លងមកបានរកឃើញថា នៅក្នុងសង្វាក់ផលិតកម្មផ្នែកអាជីវកម្មរបស់ផ្សារទំនើបប៉ុណ្ណោះ កាកសំណល់អាហារដែលមិនត្រូវបានលក់ចេញទៅកាន់អតិថិជនដល់ទៅរាប់លានដុល្លារត្រូវបានគេបោះបង់ចោលជារៀងរាល់ថ្ងៃ។ អាហារមួយភាគបីដែលលក់មិនដាច់គឺបានបញ្ចប់ទៅត្រឹមជាកាកសំណល់អាហារជំនួសវិញ។

ដោយសារមើលឃើញនូវចំណុចខ្វះខាតទាំងនេះ ក្រុមការងារមួយក្រុមបាននាំគ្នាបង្កើត និងច្នៃបានទៅជាបច្ចេកវិទ្យាស្មាតវ៉ៃមួយដែលមានឈ្មោះថា Wasteless ដើម្បីអាចជួយឲ្យដំណើរការលក់ផលិតផលជាចំណីអាហារទាំងឡាយដែលអាចគេចចេញពីការដែលត្រូវបានគេបោះបង់ចោលនៅពេលដែលវាជិតផុតកំណត់។
Wasteless គឺជាបច្ចេកវិទ្យាបែបស្មាតវ៉ៃ ឬ AI បង្កើតឡើងតាំងតែពីឆ្នាំ២០១៧ ក្នុងគោលបំណងសំខាន់ជួយដល់បណ្តាផ្សារទំនើប និងបរិយាកាសនៅលើភពផែនដីក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងយ៉ាងខ្លាំងនៃកាកសំណល់អាហារ ហើយបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងទីក្រុងញូវយ៉ក ទីក្រុងតែលអាទៀវ ទីក្រុងឡុង ទីក្រុងអាំស្តឺដាំ និងនៅតាមបណ្តាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុប ។

សមត្ថភាពដ៏អស្ចារ្យរបស់ Wasteless គឺមានភាពទំនួលខុសត្រូវក្នុងការកែប្រែជារៀងរាល់ថ្ងៃនូវតម្លៃរាល់មុខទំនិញអាហារទាំងឡាយណាដែលមានអាយុកាលជិតផុតកំណត់។ ដំណើរការបែបនេះមានន័យថានឹងអាចជួយឲ្យអតិថិជនក្នុងការចំណាយលុយតិចសម្រាប់អាហាររបស់ពួកគេមុនពេលដែលវាត្រូវបានបោះចោល ហើយចំណែកឯម្ចាស់ហាងទំនើប និងផ្សារទំនើបអាចបង្កើនប្រាក់ចំណូលបានច្រើនជាងមុនប្រសើរជាងការបោះបង់អាហារនោះចោល ជាពិសេសវាអាចជួយកាត់បន្ថយកាកសំណល់យ៉ាងច្រើនដែលនឹងត្រូវចោលទៅក្នុងបរិស្ថាន។
គួរឲ្យដឹងដែរថា កាកសំណល់អាហារបានបណ្តាលឲ្យកើតចេញជាការបំភាយឧស្ម័នដល់ទៅ១១ភាគរយនៃការបំភាយសរុបនៅទូទាំងពិភពលោក ហើយបច្ចុប្បន្ន Wasteless កំពុងដំណើរការនៅតាមទីផ្សារមួយចំនួនរួចទៅហើយនោះបានជួយកាត់បន្ថយកាកសំណល់ជាអាហារដល់ទៅ៣៩ភាគរយរួចទៅហើយ និងបានបង្កើនប្រាក់ចំណេញ និងប្រាក់សន្សំសំចៃជាច្រើនជូនអតិថិជន ក៏ដូចជាម្ចាស់អាជីវកម្ម។ តាមផែនការ Wasteless នឹងបង្កើនដំណើរការ និងប្រតិបត្តិការរបស់ខ្លួនទៅកាន់ទីតាំងផ្សារទំនើបនានានៅក្នុងតំបន់អឺរ៉ុបឲ្យបាន៣០០ផ្សារទំនើបនៅទូទាំងតំបន់អឺរ៉ុបនៅត្រឹមបំណាច់ឆ្នាំ២០២២នេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content