បច្ចេកវិទ្យា ៖ តើអ្នកបានដឹងទេថា ជាទូទៅមនុស្សធម្មតាជាមធ្យមពេញមួយជីវិតត្រូវប្រឈមមុខទៅនឹងការចាក់ថ្នាំដោយប្រើប្រាស់ម្ជុលយ៉ាងហោចណាស់១៦៥ដង បូករួមទាំងការចាក់វ៉ាក់សាំងកាលពីពេលនៅវ័យកុមារផងដែរ។

Trypanophobia គឺជាជំងឺម្យ៉ាងសម្ដៅទៅលើក្រុមមនុស្សដែលមានភាពភ័យខ្លាចទៅនឹងម្ជុលបើទោះបីជាជំងឺនេះអាចមានអត្រាចន្លោះពី១០ទៅ២០ភាគរយ នៃមនុស្សទូទៅលើសកលលោកក្តី ប៉ុន្តែសម្រាប់កុមារតូចៗវិញវាបានកើតឡើងទៅលើពួកគេស្ទើរគ្រប់គ្នាដែលមានន័យថាវានឹងអាចធ្វើឲ្យប៉ះពាល់ និងប្រសិទ្ធភាពនៃកិច្ចការងារចាក់វ៉ាក់សាំងការពារកូវីដនាពេលបច្ចុប្បន្ននេះ។

ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសហូឡង់មួយក្រុមនៅពេលដែលមើលឃើញនូវបញ្ហាទាំងនេះក៏បានឈានទៅដល់ការងារអភិវឌ្ឍ និងសម្រេចបាននូវឧបករណ៍ដ៏អស្ចារ្យម្យ៉ាងដែលនឹងអាចធ្វើឲ្យរបៀបនៃការប្រើប្រាស់ម្ជុលចាក់វ៉ាក់សាំងនឹងបាត់បង់ជារៀងរហូតពីពិភពលោក។
លោក David Fernandez Rivas តំណាងក្រុមការងារបាននិយាយថា វិធីសាស្ត្រថ្មីនេះគឺគ្មានការឈីចាប់ឡើយ។ ដូចនេះ វានឹងអាច ជួយជំរុញឲ្យអត្រានៃការចាក់វ៉ាក់សាំងការពារកូវីដនៅក្នុងពេលបច្ចុប្បន្ននេះនឹងមានការកើនឡើងខ្លាំង និងមានប្រសិទ្ធភាពជាងមុន ហើយក្នុងនោះសូម្បីតែកាកសំណល់បរិក្ខាពេទ្យដូចជាម្ជុល និងស៊ីរ៉ាំងផងនឹងត្រូវកាត់បន្ថយផងដែរ។ ឧបករណ៍ពេទ្យបែបវិទ្យសាស្ត្រនេះត្រូវបានដាក់ឈ្មោះថា Bubble Gun ដោយបំពាក់មកជាមួយនឹងកាំរស្មីឡាស៊ែរដែលអាចបង្កើតកំដៅនៅលើកញ្ចក់ដ៏តូច ពីខាងក្នុងដែលមានផ្ទុកសារធាតុរាវដែលត្រូវបាញ់បញ្ចូលទៅក្នុងសារពាង្គកាយរបស់មនុស្សក្នុងល្បឿនដ៏លឿនបំផុតមួយមិនដល់ប៉ុន្មាមីលីវិនាទីឡើយ (milliseconds) ឬប្រហែលជា១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ លោក Rivas បានពន្យល់ទៀតដែរថា ល្បឿនដ៏លឿននេះនឹងមិនអាចធ្វើឲ្យសាច់របស់មនុស្សទទួលបាននូវភាពឈឺចាប់ឡើយ ឬសូម្បីតែរបួសក៏មើលមិនឃើញនោះដែរ។ គួរឲ្យដឹងដែរថា តាមផែនការ Bubble Gun នឹងអាចទទួលបានអាជ្ញាបណ្ណក្នុងការប្រើប្រាស់នៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content