បរទេស ៖ ជាថ្មីម្តងទៀត ក្រុមហ៊ុនបច្ចេកវិទ្យា AI ដ៏ល្បី Nvidia បានបង្កើតប្រវត្តិសាស្ត្រតាមរយៈការក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារដល់ទៅ៤ទ្រីលានដុល្លារជាលើកដំបូង។ ការស្ទុះឡើងដ៏ខ្លាំងក្លារបស់ Nvidia នេះ គឺកើតនៅក្រោយពេលដែលតម្លៃភាគហ៊ុនរបស់ខ្លួនមានការកើតតម្លៃជាបន្តបន្ទាប់

នៅក្នុងរយៈពេលប្រមាណជា៥ឆ្នាំចុងក្រោយនេះ ឥទ្ធិពលនៃបច្ចេកវិទ្យា AI ស្របពេលដែលមានតម្រូវការដ៏ខ្ពស់បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Nvidia បន្តកើនឡើងឥតឈប់ឈរ ឬប្រហែលជា ១៤៦០ភាគរយមក ខណៈដែលគិតត្រឹមខែកក្កដានេះប៉ុណ្ណោះ ភាគហ៊ុនរបស់ខ្លួននៅតែបន្តកើនឡើង ១៨ភាគរយទៀតធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ។
បន្ទះឈីប AI របស់ Nvidia គឺជាផលិតផលដែលនាំមុខបំផុតរបស់ក្រុមហ៊ុន ហើយក៏អាចចាត់ទុកថាជាផលិតផលផ្តាច់មុខស្ទើរតែគ្មានគូប្រជែងឡើយនៅលើទីផ្សារបច្ចុប្បន្ន ជាពិសេសគឺប្រភេទដែលដំណើរការដោយ graphics processing units (GPUs)ដែលជាឆ្អឹងខ្នងដ៏សំខាន់បំផុតនៃមុខងារ AI ទាំងឡាយ ដូចជា machine learning, data centers, and large language models។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាម៉េរិកមួយនេះគឺជាដៃគូធំបំផុតរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលនៅលើលោកពិភពលោក រួមទាំង Microsoft, Amazon, Meta និង Alphabetជាដើម។
គួរឲ្យដឹងដែរថា ក្នុងពេលដំណាលគ្នានេះ ស្ថាបនិកក្រុមហ៊ុន Nvidia លោក Jensen Huang ក៏ទទួលបានទ្រព្យសម្បត្តិបន្ថែមយ៉ាងច្រើនផងដែរគិតត្រឹមខែកក្កដានេះ។ យោងតាមការស្រាវជ្រាវរបស់ Bloomberg រកឃើញថា ទ្រព្យសម្បត្តិរបស់លោក Huang សម្រាប់ឆ្នាំនេះបានកើនបន្ថែមពីជាង ២៥ពាន់លានដុល្លារទៅដល់ ១៤០ពាន់លានដុល្លាររួចទៅហើយ និងក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទី១០របស់ពិភពលោក ខណៈដែលបច្ចុប្បន្ននេះ ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Nvidia មានចំនួន ៣,៥ភាគរយ ដែលជាចំណែកភាគហ៊ុនធំជាងគេបង្អស់៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content