បរទេស ៖ តម្លៃប្រេងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងកើតមាន ប៉ះពាល់ដល់វិស័យឧស្សាហកម្មទូទៅ ស្របពេលបណ្តាក្រុមហ៊ុនធំៗដែលជាអ្នកផលិតប្រេង ជាពិសេស OPEC បាន និងកំពុងបង្កើនការផ្គត់ផ្គង់។

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងរបស់ West Texas Intermediate បានបន្តធ្លាក់ចុះមកត្រឹម ៨៨ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះប្រហែល ៥% ក្នុងរយៈពេលពីរថ្ងៃមុន។ កាលពីថ្ងៃចន្ទ ទីផ្សារបានជួបប្រទះនូវសញ្ញាដែលបង្ហាញពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដោយសារទិន្នន័យមួយចំនួនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ដូចជាការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃផលិតកម្មប្រេងលើសពីការរំពឹងទុក។ លើសពីនេះ ប្រសិនបើតម្រូវការនៅតែបន្តការធ្លាក់ចុះនោះ ក្រុមហ៊ុនវិនិយោគប្រេងអាចប្រឈមមុខខ្លាំង ខណៈដែលតម្លៃប្រេងនៅលើទីផ្សារសកលលោកនឹងកាន់តែបន្តធ្លាក់ចុះខ្លាំងគួរឱ្យព្រួយបារម្ភ។

ស្របពេលជាមួយគ្នានេះ កំណើនប្រេងឆៅកាន់តែច្រើនត្រូវបានគេរំពឹងថានឹងហូរចេញចាប់តាំងពីប្រទេសលីប៊ី ហើយអ៊ីរ៉ង់ក៏កំពុងខិតទៅជិតការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសារឃើញរំហូរប្រេងឆៅកាន់តែខ្ពស់។ លើសពីនេះ អ៊ីរ៉ង់ បានឆ្លើយតបជាផ្លូវការទៅខាងសហភាពអឺរ៉ុប ចំពោះសំណើរបស់តំបន់សម្រាប់ការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ បន្ទាប់ពីមានសញ្ញាបានបង្ហាញថាវាអាចនឹងជិតដល់មានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកផងដែរ។ យ៉ាងណាក៏ដោយ ការជួញដូរប្រេងឆៅនៅមានកម្រិតទាបនៅឡើយក្នុងរយៈពេលប្រាំមួយខែឆ្នាំ២០២២នេះ បន្ទាប់ពីការបោះបង់ចោលនូវផលប្រយោជន៍មួយចំនួន ពាក់ព័ន្ធទៅនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានប៉ះពាល់ដល់រំហូរពាណិជ្ជកម្ម និងធ្វើឲ្យតម្លៃប្រេងមានការឡើងថ្លៃដល់ ១៣០ ដុល្លារក្នុងមួយបារ៉ែល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content