ពលរដ្ឋដែលមានចំណូលទាបគួរស្វែងយល់អ្វីទៅជាអាជីវកម្មបរិយាប័ន្ន និងអត្ថប្រយោជន៍

ក្នុងស្ថានភាពសេដ្ឋកិច្ចសកលកំពុងជួបវិបត្តិ បានបង្កឲ្យបណ្តាប្រទេសជាច្រើនរងផលប៉ះពាល់ជាច្រើន ទាំងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសនៅតំបន់អឺរ៉ុប ដោយវាបានធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ចំណូលពីច្រើនមកមធ្យម និងពីមធ្យមទៅតិច។

ក្នុងពេលដែលមានកិច្ចខិតខំពីសំណាក់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរួចទៅហើយនោះ វាក៏ត្រូវទាមទារឲ្យមានការចូលរួមពីវិស័យឯកជនក្នុងការជួយសម្រាលបន្ទុកជាមួយគ្នាផងដែរ តាមរយៈការផ្តល់ឱកាសការងារធ្វើ ការផ្តល់ចំណូលបន្ថែមជូនពលរដ្ឋដែលមានចំណូលតិច និងតិចបំផុត ដែលជាពាក្យបច្ចេកទេសគឺពលរដ្ឋក្រីក្រ និងពលរដ្ឋមានចំណូលទាប (BoP និង B40) ងាយរងហានិភ័យ។

ដោយឡែក ចំពោះអាជីវកម្មខ្នាតតូច មានលក្ខណៈជាប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលអាចផ្តល់ចំណូលពីតិចទៅមធ្យម និងជាសរសៃឈាមរបស់សេដ្ឋកិច្ចនោះក៏គួរតែមានការគិតគូរ លើកទឹកចិត្តនៅក្នុងដំណាក់កាលនេះ ខណៈដែលពួកគេត្រូវបានចាត់ទុកថាជាប្រភេទអាជីវកម្មបរិយាប័ន្ន ឬ ជាភាសាអង់គ្លេសហៅថា Inclusive Business។

យោងតាមការពន្យល់ដោយគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តនា ពេលកន្លងមកបានសរសេរថា ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផលវិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់ រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ។

និយាយជារួម ពន្យល់ឲ្យកាន់តែងាយយល់គឺបណ្តាក្រុមហ៊ុនទាំងឡាយណាដែលមានសង្វាក់ផលិតកម្ម និងសេវាកម្មដែលបានគិតគូរទៅដល់ជីវភាពរបស់ពលរដ្ឋទាំងពីរប្រភេទ​ BoP និង B40 ទោះតាមរយៈការផ្តល់ការងារដែលអាចមានចំណូលខ្ពស់គួរសមជាងមុន និងធ្វើឲ្យស្តង់ដារជីវភាពរបស់ពួកគេរស់នៅប្រសើរឡើងក្នុងរយៈពេលវែងនោះហើយក៏ដោយ ក៏អាជីវកម្មបរិយាប័ន្នដែលផ្តល់ចំណូលជាប្រចាំតិច និងតិចបំផុតនោះក៏នៅតែមិនអាចមើលរំលងនោះឡើយ។

គួរឲ្យដឹងដែរថា ពាក្យថាបរិយាប័ន្ន គឺជាការផ្តល់នូវសិទ្ធិដល់ក្រុមផ្សេងៗគ្នា ទាំងស្រ្តី កុមារ ជនក្រីក្រ ជនពិការ ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះផ្សេងទៀត ឱ្យទទួលបាននូវឱកាសសមស្រប ព្រមទាំងធានាថា មតិយោបល់ និងការយល់ឃើញនានារបស់ក្រុមទាំងនោះត្រូវបានយកមកពិចារណាសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តស្មើៗគ្នា។

ដោយឡែក ចំពោះជីវកម្មបរិយាប័ន្ន (Inclusive Business – IB)  គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើត ដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ របស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)