ការស្រាវជ្រាវ ៖ ប្រទេសចំនួន ១០ ជាប់ចំណាត់ថ្នាក់មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេបំផុតនៅលើពិភពលោក

បរទេស ៖ យោងតាមប្រភពពី Visual Capitalist បានលើកឡើងថា ការច្នៃប្រឌិតគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញប្រទេសមួយឱ្យកាន់តែរីកចម្រើន។ ផ្នែកលើសសរស្តម្ភនៃការច្នៃប្រឌិតសំខាន់ៗចំនួន៧ រួមមាន ចំណេះដឹង និងលទ្ធផលបច្ចេកវិទ្យា, ធនធានមនុស្ស និងការស្រាវជ្រាវ, ភាពទំនើបនៃអាជីវកម្ម, ភាពទំនើបនៃទីផ្សារ, លទ្ធផលច្នៃប្រឌិត,ហេដ្ឋារចនាសម្ព័ន្ធ, និងស្ថាប័ន។ ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចកត់ត្រាថាជាប្រទេសដែលមានគំនិតច្នៃប្រឌិតខ្ពស់ជាងគេនៅលើពិភពលោក៖

១. ស្វីស៖ ៦៧,៥ ពិន្ទុ ៖ ស្វីស គឺជាប្រទេសដែលមានភាពច្នៃប្រឌិតបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៤ ជាមួយនឹងពិន្ទុ ៦៧,៥។ ក្នុងចំណោមអ្នកប្រកួតប្រជែងផ្សេងទៀត ស្វីស មានភាពលេចធ្លោជាងគេខាងវិស័យស្រាវជ្រាវ និងការបង្កើតថ្មី។ យោងតាមទំព័រផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍របស់ស្វីសបានឱ្យដឹងថា ប្រទេសនេះកំពុងបន្តចំណាយថវិកាយ៉ាងច្រើនទៅលើការងារសកម្មរបស់អ្នកស្រាវជ្រាវ គោលការណ៍នៃការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

២. ស៊ុយអែត៖ ៦៤,៥ ពិន្ទុ ៖ នៅពីក្រោយស្វីសតែតិចប៉ុណ្ណោះ ស៊ុយអែត ទទួលបាន ៦៤,៥ ពិន្ទុក្នុងនាមជាប្រទេសមានការច្នៃប្រឌិតកំពូលទី២ របស់ពីភពលោក។ ស៊ុយអែត មានភាពលេចធ្លោខាងវិស័យបច្ចេកវិទ្យាបៃតង និងវិស័យអប់រំ។ ការប្រកួតប្រជែងរបស់វាត្រូវបានឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយនៅក្នុងច្បាប់ស្តីពីការចូលរៀនជាកំហិតដែលត្រូវបានអនុម័តក្នុងឆ្នាំ១៨៤២ ។  ប្រទេសស៊ុយអែតបានវិនិយោគច្រើនជាង ៣ ភាគរយនៃ GDP សរុបរបស់ខ្លួនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវវិស័យវិទ្យាសាស្ត្រជីវិត។


៣. សហរដ្ឋអាមេរិក៖ ៦២,៤ ពិន្ទុ ៖ អស់រយៈពេល  ៦ឆ្នាំជាប់ៗគ្នា សហរដ្ឋអាមេរិកមិនដែលធ្លាក់ពីតំណែងកំពូលទាំង៣ នៃបញ្ជីប្រទេសដែលមានគំនិតច្នៃប្រឌិតបំផុតនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ប្រទេសដូចជា Google, Apple, Microsoft, និង Facebook ដើរតួយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាពិភពលោក។ លើសពីនេះ សហរដ្ឋអាមេរិករីកចម្រើនខាងទូរគមនាគមន៍ បច្ចេកវិទ្យាអវកាស និងឱសថផងដែរ។ នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកមានយោធាទំនើបបំផុតមួយក្នុងពិភពលោក។

៤.សិង្ហបុរី៖ ៦១,២ ពិន្ទុ ៖ សិង្ហបុរី គឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលជាប់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសមានភាពច្នៃប្រឌិតមួយរបស់ពិភពលោក ជាមួយនឹងពិន្ទុ ៦១,២។ ក្នុងរយៈពេល៧ឆ្នាំមកនេះ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសឈានមុខគេរបស់អាស៊ីនៅលើសន្ទស្សន៍នវានុវត្តន៍សកល។ តាមរយៈយុទ្ធសាស្រ្តស្រាវជ្រាវ ការច្នៃប្រឌិត និងសហគ្រាស (RIE) រដ្ឋាភិបាលមានគម្រោងវិនិយោគ ២៥ ពាន់លានដុល្លារ ដើម្បីបង្កើតសេដ្ឋកិច្ច និងសង្គមដែលពោរពេញដោយចំណេះដឹង និងការច្នៃប្រឌិត។

៥. ចក្រភពអង់គ្លេស៖ ៦១ ពិន្ទុ ៖ ទស្សនាវដ្ដី Forbes បាន​ដាក់​ឈ្មោះ ​ថា​ជា​កន្លែងដែល​មានបរិយាកាសងាយស្រួល​សម្រាប់​អាជីវកម្ម​បំផុត​នៃ​សេដ្ឋកិច្ច​ធំៗ​របស់​អឺរ៉ុប។ គិតត្រឹមឆ្នាំ២០១៧ មានអាជីវកម្មប្រហែល ៥៩០ ០០០ បានបើកដំណើរការនៅក្នុងចក្រភពអង់គ្លេស។ ចក្រភព​អង់គ្លេសមានមហិច្ឆតាក្នុងវិស័យច្នៃប្រឌិត និងការស្រាវជ្រាវ ជាមួយនឹងការលើកទឹកចិត្តតាមរយៈសាកលវិទ្យាល័យលំដាប់ពិភពលោករបស់ខ្លួនរួមមាន Oxford, Cambridge, University College London និង Imperial College London ។

៦.កូរ៉េខាងត្បូង៖ ៦០,៩ ពិន្ទុ ៖ កូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៦ក្នុងបញ្ជី ជាមួយនឹង ៦០,៩ ពិន្ទុ ដោយសារកត្តាសំខាន់ៗមួយចំនួន។ ផ្អែកលើការពិនិត្យរបស់ OECD លើគោលនយោបាយនវានុវត្តន៍តាមប្រទេសបានឲ្យដឹងដា កូរ៉េខាងត្បូងបានបញ្ចេញមូលនិធិដ៏ធំបំផុតមួយសម្រាប់វិស័យធនធានមនុស្ស និងការស្រាវជ្រាវ។ ក្នុងចំណោមប្រទេស OECD កូរ៉េខាងត្បូងមានអត្រាខ្ពស់បំផុតនៃនិស្សិតបញ្ចប់ថ្នាក់ឧត្តមសិក្សា ដោយភាគច្រើនពាក់ព័ន្ធនឹងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ទន្ទឹមនឹងនេះ ក្មេងៗជំនាន់ក្រោយរបស់ប្រទេសភាគច្រើនកំពុងសិក្សាពីបច្ចេកវិទ្យាឌីជីថល និង ICT ។

៧. ហ្វាំងឡង់៖ ៥៩,៤ ពិន្ទុ ៖ ហ្វាំងឡង់ មានភាពរីកចម្រើននៅក្នុងវិស័យជាច្រើនចាប់តាំងពីសេវាថែទាំសុខភាពរហូតដល់ប្រព័ន្ធអប់រំគួរឱ្យចាប់អារម្មណ៍ និងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ដែលទំនើប។ ហ្វាំងឡង់ រីកចម្រើនខាងការច្នៃប្រឌិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលដែលប្រទេសនេះបានបង្កើតឧបករណ៍វាស់ចង្វាក់បេះដូង។ លើសពីនេះ ហ្វាំងឡង់ក៏ជាប្រទេសដំបូងគេដែលគាំទ្របណ្តាញ 5G ផងដែរ។

៨. ហូឡង់៖ ៥៨,៨ ពិន្ទុ ៖ ហូឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពច្នៃប្រឌិតបំផុតរបស់ពិភពលោក ដែលរីកចម្រើនខាងវិស័យកំពូលៗជាច្រើន។ រដ្ឋាភិបាលហូឡង់បានលើកទឹកចិត្តឱ្យមានការបង្កើតថ្មីនៅក្នុងវិស័យទាំងនោះដោយរៀបចំការប្រកួតប្រជែងរូបតំណាងជាតិ ការតាំងពិព័រណ៍ច្នៃប្រឌិត និងកម្មវិធីវិទ្យាសាស្ត្រជាតិជាដើម។

៩.អាល្លឺម៉ង់៖ ៥៨,‌១ ពិន្ទុ ៖ ការច្នៃប្រឌិតរបស់អាល្លឺម៉ង់ត្រូវបានមើលឃើញតាមរយៈវិស័យយានជំនិះ ដោយប្រទេសនេះមានក្រុមហ៊ុនផលិត និងក្រុមហ៊ុនផ្គត់ផ្គង់រថយន្តឈានមុខគេ ដូចជា BMW, Daimler, Volkswagen, Audi Bosch, Schaeffler, និង ZF Friedrichshafen។  

១០. ដាណឺម៉ាក៖ ៥៧,១ ពិន្ទុ ៖ ដាណឺម៉ាក មានចំនួនប៉ាតង់ច្រើនជាងគេមួយក្នុងវិស័យជាច្រើនដូចជា ជីវវេជ្ជសាស្ត្រ ឱសថ អាហារ និងកសិកម្ម។ ក្រុមហ៊ុនឱសថដាណឺម៉ាក Novo Nordisk ផ្គត់ផ្គង់សារធាតុអ័រម៉ូនអាំងស៊ុយលីនស្ទើរពាក់កណ្តាលនៃចំនួនសរុបរបស់ពិភពលោកសម្រាប់អ្នកជំងឺទឹកនោមផ្អែម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ