ភ្នំពេញ ៖ ក្រុមមហ៊ុនបរទេសជាច្រើនបានបង្ហាញការចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រោយពីស្ថានភាពកូវីដ១៩ នៅកម្ពុជា ត្រូវបានគ្រប់គ្រងបានយ៉ាងប្រសើរ ហើយក្នុងនោះដែរ តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗកម្ពុជាឃើញថា មានក្រុមហ៊ុនបរទេសមួយចំនួនបានបង្ហាញពីបំណងក្នុងការចូលមកវិនិយោគនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីពេលថ្មីៗនេះបង្ហាញថា ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនផលិតទឹកដោះគោ និងអាហារូបត្ថម្ភបានជម្រាបពីបំណងរបស់ខ្លួនក្នុងការបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិវិញ ស្របពេលកម្ពុជាបានបង្ហាញពីទីផ្សារ ដែលទើបទទួលបានជាច្រើន ក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរបានចូលជាធរមាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកូរ៉េ ក៏នឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះផងដែរ។

ក្រៅពីក្រុមហ៊ុនអន្តរជាតិធំមួយនេះ ក៏មានក្រុមហ៊ុនអន្តរជាតិលំដាប់អន្តរជាតិជាច្រើនទៀត នៅដើមឆ្នាំ ២០២២ នេះ ដែលបង្ហាញពីគម្រោងក្នុងការចូលមកកម្ពុជាស្វែងរកការវិនិយោគរបស់ខ្លួន ខណៈវិនិយោគិនបរទេសហូរចូលមកកម្ពុជាបានខកខានរយៈពេលជាង ២ ឆ្នាំមកហើយ ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែងតែលើកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដែលមានជាមួយប្រទេសជាដៃគូទៅដល់បណ្ដាវិនិយោគិនបរទេស ដើម្បីឱ្យវិនិយោគិនបរទេសបណ្ដាក់ទុនវិនិយោគផលិត ហើយនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសវិញ ក្នុងនោះទីផ្សារប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ អសិប ដែលមានប្រទេសអាស៊ានទាំង ១០ និងប្រទេសទីផ្សារធំៗមួយចំនួនទៀត។
លោកស្រី ហ្គ្រេសរចនី អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍កន្លងមកនេះថា នៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដូច្នេះក្នុងពេលនោះ ជនបរទេសទាំងវិនិយោគិន និងទេសចរនឹងចូលមកកម្ពុជា ដើម្បីទស្សនានូវការប្រកួតកីឡានានាទាំងនៅភ្នំពេញ និងបណ្ដាខេត្ត។

លោកស្រីបន្តថា ពេលនោះ គឺជាឱកាសដ៏ល្អសម្រាប់វិនិយោគិនកម្ពុជា ក្នុងការផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ហើយក៏ជាពេលវេលាដែលរំពឹងថា វិនិយោគិនបរទេសនឹងចូលមកម្ពុជា ដើម្បីវិនិយោគកាន់តែច្រើនផងដែរ ក្នុងនោះដែរតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាតំបន់ដែលមានសក្ដានុពលខ្ពស់មួយក្នុងការទាក់ទាញវិនិយោគិន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការវិលត្រលប់មកវិញរបស់វិនិយោគិនបរទេសចូលមកកម្ពុជា ដោយលោកលើកឡើងថា នៅចុងឆ្នាំ ២០២២ នេះ ឬដើមឆ្នាំ ២០២៣ ខាងមុខ វិនិយោគិនបរទេសនឹងអាចមកដល់កម្ពុជា និងស្វែងរកការវិនិយោគវិញ ក្នុងពេលដែលកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ពួកគេ ជាពិសេសនោះក្នុងអំឡុងពេលកូវីដ១៩ក្ដី ក៏កម្ពុជានៅតែត្រៀមខ្លួនសម្រាប់វិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content