ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

បរទេស៖​ យោងតាមប្រភពពីបរទេសបានលើកឡើងថា ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម។

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ភាពជាដៃគូរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាមួយរដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ បាន និងកំពុងកើនឡើង លើការកសាងសមត្ថភាពក្នុងតំបន់ ជាមួយនឹងការទទួលយកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន រួមមាន AI, cloud, បច្ចេកវិទ្យា 5G និងច្រើនទៀត។ បន្ថែមពីនេះ ស្របពេលដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដាក់ចេញនូវផែនការរបស់ពួកគេជុំវិញការប្រើប្រាស់ និងគ្រប់គ្រង AI នោះ ពួកគេក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើនដូចជា គម្លាតទេពកោសល្យឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់ត្រូវពង្រឹងសម្រាប់ប្រជាជនក្នុងការទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបច្ចេកវិទ្យា។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងប្រជែងគ្នាដើម្បីក្លាយជាអ្នកដំបូងគេក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ តាមរយៈការជំរុញនូវដំណោះស្រាយ និងបច្ចេកវិទ្យារបស់ពួកគេក្នុងការកសាងសមត្ថភាពទាំងនេះ។ ជាមួយគ្នានេះ ដើម្បីដោះស្រាយគម្លាតទេពកោសល្យឌីជីថលដែលមាននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះត្រូវផ្តល់ការបណ្តុះបណ្តាលទៅកាន់ពួកគេ។ ជាឧទាហរណ៍ ក្រុមហ៊ុន Microsoft បានកំណត់គោលដៅបណ្តុះបណ្តាលអ្នកអភិវឌ្ឍន៍កម្មវិធីឥណ្ឌូនេស៊ី ១ ម៉ឺននាក់ឱ្យក្លាយជាអ្នកជំនាញផ្នែក AI តាមរយៈកម្មវិធី AI Odyssey របស់ខ្លួន ដែលនឹងអនុញ្ញាតឱ្យពួកគេទទួលបានលិខិតទទួលស្គាល់ពី Microsoft ។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងបង្កើនជំនាញរបស់ Microsoft គឺជាផ្នែកមួយនៃការវិនិយោគចំនួន ១,៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ថ្មី របស់ឥណ្ឌូនេស៊ី ខណៈដែល Microsoft បានបណ្តាក់ទុនចំនួន ២,២ ពាន់លានដុល្លារអាមេរិកនៅម៉ាឡេស៊ីផងដែរ។

ដោយឡែក ចំពោះ Huawei ICT Academy ក៏កំពុងចាប់ដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាជុំវិញពិភពលោក ដើម្បីផ្តល់នូវវគ្គសិក្សាស្តីពីបច្ចេកវិទ្យា Huawei ជាមួយនឹងការផ្តល់ជូនវិញ្ញាបនបត្រផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Amazon Web Services និង Google Cloud ទទួលបានជោគជ័យពី AI ជំនាន់ថ្មីរបស់ពួកគេជាមួយរដ្ឋាភិបាលសិង្ហបុរី ហើយបានបង្កើនភាពជាដៃគូ និងការវិនិយោគលើការបង្កើនជំនាញបន្ថែមទៀត។ ផ្អែកទៅលើរបាយការណ៍ស្តីពីសន្ទស្សន៍ការត្រៀមខ្លួនទទួលយក AI របស់រដ្ឋាភិបាលពី Oxford សម្រាប់ឆ្នាំ២០២៣ បានឲ្យដឹងថា សិង្ហបុរី គឺជាប្រទេសដែលត្រៀមរួចជាស្រេចសម្រាប់ AI នៅអាស៊ីអាគ្នេយ៍ ដែលមានពិន្ទុ ៨១,៩៧ ។ ចំណែកនៅប្រទេសម៉ាឡេស៊ីវិញ ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយ NVIDIA ដើម្បីបើកដំណើរ AI sandbox ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅជាតិក្នុងការទាក់ទាញក្រុមហ៊ុន AI ចំនួន ១០០ និងកំណត់គោលដៅរកចំណូលឱ្យបាន ២០៩ លានដុល្លារនៅឆ្នាំ២០៣០ ។ សម្រាប់ប្រទេសទាំងនេះ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញវិស័យឌីជីថល និងការពង្រឹងសមត្ថភាព AI ដែលជាគោលដៅសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនបចេ្ចកវិទ្យា។

យ៉ាងណាក៏ដោយ ស្របពេលដែលរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងនោះកំពុងជំរុញគម្រោង AI ភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ វាគឺជាផ្លូវសំខាន់សម្រាប់ពួកគេក្នុងការជំរុញវិស័យបច្ចេកវិទ្យាឲ្យកាន់តែទំនើប។ ក្រៅពីនេះ ដើម្បីសម្រេចតាមមហិច្ឆតាសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ទេពកោសល្យដូចដែលបានលើកឡើងខាងនេះ ការខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យសាធារណៈ និងឯកជនគឺត្រូវការជាចាំបាច់។ ជាឧទាហរណ៍ AI Verify Foundation របស់សិង្ហបុរីបានចាប់ដៃគូជាមួយបច្ចេកវិទ្យាធំៗ ដូចជា Google, IBM, Microsoft, Red Hat និង Amazon Web Services ដើម្បីទទួលបានការអនុវត្តល្អបំផុតសម្រាប់ AI ។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) មានសារៈសំខាន់ក្នុងការជួយប្រទេសសមាជិកអាស៊ានសម្រេចបាននូវគោលដៅសេដ្ឋកិច្ចឌីជីថលរបស់ពួកគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥


Leave a Reply

Your email address will not be published.Required fields are marked *