បច្ចុប្បន្ន លុយអឺរ៉ូ EURO បានធ្លាក់ថ្លៃដល់កម្រិតស្មើ និងទាបជាងលុយដុល្លារ Dollars ជាលើកដំបូងមិនធ្លាប់មានឡើយក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលបញ្ហាអតិរផណា វិបត្តិថាមពល និងស្ថានភាពសេដ្ឋកិច្ចមិនរឹងមាំ បានធ្វើឲ្យឥទ្ធិពលរបស់តំបន់អឺរ៉ុបទាំងមូលកំពុងធ្លាក់ដល់កម្រិតទាបមួយ។

អតីតប្រធានាធិបតីអង់គ្លេស លោក Tony Blair នៅក្នុងកម្មវិធីសិក្សាជាប្រចាំឆ្នាំមួយនៃមូលនិធិ Dichley Foundation បានធ្វើការលើកឡើងអំពីផលប៉ះពាល់នៃវិបត្តិកូវីដព្រមទាំងវិបត្តិជម្លោះនៅអ៊ុយក្រែនផងដែរថា គឺជាកត្តាចំបងដែលបានធ្វើឲ្យមួយផ្នែកធំនៃពលរដ្ឋក្នុងតំបន់អឺរ៉ុបទាំងមូលកំពុងជួបបញ្ហាលើការប្រកបរបររកស៊ី និងធ្វើការប្រចាំថ្ងៃ។

លោកបន្តថា ៖
“ក្រៅពីនេះវាក៏កំពុងរុញច្រានឲ្យមានភាពចលាចលខ្លាំងដែរនៅក្នុងប្រព័ន្ធនយោបាយរបស់លោកខាងលិចដោយមានទាំងការបង្កើតបក្សពួកនៃក្រុមនយោបាយ ជាពិសេសគឺបាត់បង់ផលិតភាពយ៉ាងខ្លាំងទៀត ដែលរូបភាពទាំងអស់នេះគឺបានទាញឲ្យគុណភាពនៃការធ្វើកិច្ចការងារទំនាក់ទំនងការបរទេសទាំងក្នុងតំបន់ និងក្រៅតំបន់ទទួលរងផលប៉ះពាល់ជាអវិជ្ជមាន”
សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងមូស្គូ គួរតែសមល្មមគ្រប់គ្រាន់ឲ្យលោកខាងលិចភ្ញាក់រលឹកឡើងវិញអំពីបេសកកម្មជាមូលដ្ឋានរួមគ្នាកន្លងមក ប៉ុន្តែលោក Tony Blair ក៏បានអះអាងថា បញ្ហាភូមិសាស្ត្រនយោបាយដែលបានធ្វើឲ្យពិភពលោក និងអឺរ៉ុបប្រែប្រួលក្នុងទសវត្សរ៍ចុងក្រោយនោះគឺជាប្រទេសចិន ដែលមិនមែនរុស្ស៊ីនោះឡើយ។ ជាចុងក្រោយ លោក Blair បានធ្វើការព្យាករណ៍ថា លោកខាងលិចនឹងត្រូវបាត់បង់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជាប៉ូលដ៏សំខាន់នៃវិស័យសេដ្ឋកិច្ច និងនយោបាយរបស់ពិភពលោក ហើយជំនួសមកវិញដោយប្រព័ន្ធប៉ូលសំខាន់យ៉ាងហោចណាស់ចំនួន ២ Bi-Polar ឬអាចហៅថា ពិភពលោកដែលមានពហុប៉ូលសេដ្ឋកិច្ច Multi-Polar៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content